ព័ត៌មានជាតិ
ប្រធានមន្ទីរកសិកម្ម ៖ មៀនប៉ៃលិន មានផ្ទៃដីដាំដុះជាង ៣ពាន់ហិកតា និងទទួលបានទិន្នផលជាង ៣ម៉ឺនតោន
ផ្ទៃដីដាំដុះមៀនប៉ៃលិន នៅក្នុងខេត្តប៉ៃលិន មានរហូតដល់ជាង ៣ពាន់ហិកតា ហើយទទួលបានទិន្នផលជាង ៣ ម៉ឺនតោន ក្នុងមួយឆ្នាំៗ។
លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រនាញ់ និងនេសាទខេត្តប៉ៃលិន មានប្រសាសន៍ក្នុងសន្និសីទសារព័ត៌មាន ស្ដីពី “វឌ្ឍនភាពមូលដ្ឋានឃុំ-សង្កាត់ និងទិសដៅការងារបន្ដ របស់រដ្ឋបាលខេត្តប៉ៃលិន” នាព្រឹកថ្ងៃទី ១៧ ខែកុម្ភៈនេះថា ដំណាំសម្គាល់ភូមិសាស្រ្ដខេត្តប៉ៃលិន គឺមៀនប៉ៃលិន ដែលប្រជាពលរដ្ឋភាគច្រើន បានស្គាល់ថា ជាដំណាំតាង៉ែន។
នាពេលបច្ចុប្បន្ននេះ ដំណាំមៀនប៉ៃលិននេះ មានផ្ទៃដីដាំដុះចំនួន ៣,៣៦០ហិកតា ដោយមានការកើនឡើងពីពេលមុនជាង ១៥០ហិកតា។ ចំពោះទិន្នផល ដែលទទួលបានវិញ មានប្រមាណ ៤៣,៦៥០តោន ក្នុងមួយឆ្នាំៗ។ នេះបើតាមប្រធានមន្ទីរកសិកម្ម រុក្ខាប្រនាញ់ និងនេសាទខេត្តប៉ៃលិន ដដែល។
លោក សាយ សុផាត បានថ្លែងថា «ខេត្តប៉ៃលិន យើងឃើញមានដំណាំមួយ ដែលយើងគួរយកចិត្តទុកដាក់ គឺដំណាំ មៀនប៉ៃលិននេះហើយ យើងនឹងយកចិត្តទុកដាក់ជំរុញ ការដាំដុះ និងផលិត ជាពិសេសផលិតភាពដំណាំ ឲ្យមានសក្ដានុពលកាន់តែខ្ពស់ឡើង ហើយធ្វើការឲ្យសមស្រប និងត្រូវតាមបច្ចេកទេស ដើម្បីឲ្យការនាំចេញ ជាពិសេសផលិតនៅក្នុងស្រុក និងនាំចេញទៅក្រៅប្រទេស ឲ្យមានការទទួលស្គាល់ តាមស្ដង់ដារអនាម័យ»។
ជាមួយគ្នានេះមន្ទីរកសិកម្ម រុក្ខាប្រនាញ់ និងនេសាទខេត្តប៉ៃលិន បានរៀបចំបង្កើតឲ្យមានសហគមន៍មៀនប៉ៃលិនមួយ ដោយមានសមាជិកប្រមាណ ១៩០គ្រួសារ ដែលសុទ្ធសឹងជាប្រជាកសិករដាំមៀន។ លើសពីនេះទៀត មន្ទីរក៏បានសហការជាមួយក្រុមហ៊ុន និងដៃគូអភិវឌ្ឍន៍ ដើម្បីរៀបចំកន្លែងវេចខ្ចប់ កែច្នៃ សម្រាប់ការនាំចេញទៅក្រៅប្រទេស ឲ្យមានស្ដង់ដារអនាម័យ ផងដែរ៕
អត្ថបទ៖ ឃួន សុភ័ក្រ



-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម១០ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៥ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ