ព័ត៌មានជាតិ
ប្រទះឃើញបុរសវ័យចំណាស់ម្នាក់ដេកស្លាប់ សមត្ថកិច្ចសង្ស័យជាករណីខ្យល់ គ
បុរសវ័យចំណាស់ម្នាក់ត្រូវបានគេប្រទះឃើញដេកស្លាប់តែម្នាក់ឯង ខណះប្រាប់ប្រពន្ធថា ទៅបត់ជើងធំ កាលពីវេលាម៉ោង០៣និង១០នាទីល្ងាចថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងចំការដំឡូងមីស្ថិតនៅខាងត្បូងភូមិសិលាខ្មែរចម្ងាយ១៥០ម៉ែត្រ ក្នុងឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។

លោកវរសេនីយ៍ឯកសែស វិបុល អធិការនគរបាល ស្រុកអូរជ្រៅ បានឲ្យដឹងថា សពមានឈ្មោះ ស៊ីវ ឃឿន ភេទប្រុសអាយុ៥៨ឆ្នាំ រស់នៅភូមិសិលាខ្មែរ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ទៀតថា បើតាមការបំភ្លឺពីឈ្មោះ ម៉ន បឿន អាយុ៥៧ឆ្នាំត្រូវជាប្រពន្ធបានប្រាប់ថា ប្តីរបស់គាត់តែងតែផឹកស្រា.ស ខ្លាំងជាប្រចាំ ។
ប្រពន្ធជនរងគ្រោះបានបន្តថា នៅមុនពេលកើតហេតុប្ដីរបស់គាត់បានផឹកស្រា ស ស្រវឹង ហើយបាននិយាយថា ទៅបត់ជើងធំនៅខាងត្បូងផ្ទះ ហើយក៏បាត់មិនឃើញមកវិញ រហូតលឺដំណឹងថាគេឃើញគាត់ដេកស្លាប់។

ក្រោយពីទទួលបានព័ត៌មានសមត្ថកិច្ច ចំរុះ១ក្រុមចុះដល់កន្លែងកើតហេតុ ធ្វើការត្រួតពិនិត្យនៅលើរាងកាយសពហើយបានធ្វើការសន្និដ្ឋានថា សព ពុំមានស្លាកស្នាមអ្វីទាក់ទងនឹងអំពើមនុស្សឃាតនោះទេ គឺបណ្តាលមកពីកើតខ្យល់ គ ព្រោះសពផឹកស្រាខ្លាំងពេកមិនសូវនឹកនារឿងបាយទឹក។ក្រោយពីពិនិត្យរួច សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទដោយ ៖ វ៉ាន់ ណាង


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ១៨ ម៉ោង ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន