Connect with us

ព័ត៌មានជាតិ

មកដឹងទីតាំង និងលេខទូរសព្ទ ដើម្បីទិញឱសថ ម៉ូលណាទ្រីស ព្យាបាលកូវីដ-១៩ តម្លៃត្រឹម ៥៥$

បានផុស

នៅ

ទន្ទឹមពេល ក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យប្រជាពលរដ្ឋអាចព្យាបាលជំងឺកូវីដ១៨ កម្រិតស្រាលនៅតាមផ្ទះ និងអនុញ្ញាតឱ្យប្រើឱសថ ម៉ូលណាទ្រីសផងនោះ មហាជនបានទិញឱសថនេះ តាមឱសថស្ថាន ឬគ្លីនិកឯកជនដែលមានតម្លៃជាមធ្យម ៦៥ ដុល្លារអាមេរិក ក្នុង ១ដូស ស្មើនឹង ១កំប៉ុង មាន ៤០គ្រាប់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាមួយគ្នានេះ ក្រុមការងារចំពោះកិច្ចគ្រប់គ្រង បែងចែក និងផ្គត់ផ្គង់ឱសថយុទ្ធសាស្ត្រសម្រាប់ប្រយុទ្ធនឹងជំងឺកូវីដ-១៩ បាន និងកំពុងចែកចាយឱសថម៉ូលណាទ្រីស (ម៉ូលនូពីរ៉ាវា កាប់ស៊ុល ២០០ មីលីក្រាម) MOLNATRIS (Molnupiravir Capsules 200mg) តម្លៃត្រឹមតែ ៥៥ ដុល្លារ សម្រាប់ព្យាបាលជំងឺកូវីដ-១៩ ចាប់ពីកម្រិតស្រាលទៅមធ្យម ចំពោះមនុស្សពេញវ័យ នៅទីស្តីការក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ដើម្បីបន្តចូលរួមទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺ កូវីដ-១៩ បានទាន់ពេលវេលា និងបង្កើតបានភាពសុំសហគមន៍រឹងមាំពិតប្រាកដមួយទប់ទល់នឹងជំងឺរាតត្បាតសកល កូវីដ-១៩។

ជាមួយគ្នានេះ ដើម្បីផ្តល់ភាពងាយស្រួល ដល់សាធារណជនដែលរស់នៅតាមបណ្តាខេត្ត ក្រុមការងារនឹងបន្ថែមការចែកចាយឱសថម៉ូលណាទ្រីស នៅសាខា ប្រៃសណីយ៍កម្ពុជានៅតាមខេត្ត ក្នុងតម្លៃ ៥៥ ដុល្លារអាមេរិក ក្នុង១ដូស ជូនមន្ទីរពេទ្យឯកជន គ្លីនិក ឱសថស្ថាន ឱសថស្ថានរង និង សាធារណជន តាមទីតាំងតាមបណ្ដាខេត្ត ព្រមទាំងផ្ដល់លេខទូរស័ព្ទដើម្បីសាកសួរបន្ថែម ដូចខាងក្រោម៖

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម