ព័ត៌មានជាតិ
CBI.FOODបើកកម្មវិធីបង្ហាញសមត្ថភាពបង្កើតគំនិតច្នៃប្រឌិតលើផលិតផលចំណីអាហារដែលមានគុណភាពខ្ពស់
កម្មវិធីខាងលើបានប្រព្រឹត្តឡើងនៅក្នុងសាកលវិទ្យាល័យបាត់ដំបងរយះពេល២ថ្ងៃជាប់គ្នាធ្វើឡើងក្នុងគោលបំណងធំៗចំនួន៣រួមមាន៖១,ដើម្បីលើកកម្ពស់និងអភិវឌ្ឍផលិតកម្មកែច្នៃអាហារនៅកម្ពុជាតាមរយៈការផ្តល់ឱកាសឱ្យសហគ្រិននិងនិស្សិតផ្នែកកែច្នៃអាហារនៅសាកលវិទ្យាល័យជាតិបាត់ដំបង និងសាកលវិទ្យាល័យជាតិមានជ័យចូលរួមប្រកួតប្រជែងជាក្រុមលើការបង្កើតផលិតផលចំណីអាហារដែលមានគុណភាពខ្ពស់ និងនវានុវត្តន៍ស្របតាមស្តង់ដារកម្ពុជាដើម្បីបង្កើនការផ្គត់ផ្គង់ក្នុងស្រុកនិងគោលការណ៍នាំចេញ។
២,បណ្តុះគំនិតអាជីវកម្មក្នុងការផលិតកែច្នៃអាហារមកចូលរួមប្រកួតប្រជែងនិងទទួលបានបទពិសោធន៍ថ្មីៗព្រមទាំងទទួលបាននូវការបណ្តុះបណ្តាលទាំងផ្នែកបច្ចេកទេសផលិតនិងដំណើរការអាជីវកម្ម។
៣,ពង្រឹងប្រព័ន្ធអេកូឡូស៊ីដែលបង្កបរិយាកាសដល់ការចាប់ផ្តើមអាជីវកម្មតាមរយៈការភ្ជាប់ទំនាក់ទំនងនិងកិច្ចសហការយ៉ាងជិតស្និទ្ធជាមួយសាកលវិទ្យាល័យនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ មន្ទីរពិសោធន៍អ្នកផ្គត់ផ្គង់សេវាកម្មហិរញ្ញវត្ថុនិងអាជីវកម្មក្រសួងស្ថាប័នពាក់ព័ន្ធនានានិងតួអង្គសំខាន់ៗដទៃទៀតនៅក្នុងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ។
ក្នុងឱកាសនេះដែរលោក ហ៊ត ផេង អគ្គនាយកសហគ្រាសធុនភូចនិងមធ្យមនិងសិប្បកម្មក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍បានលើកឡើងថា កិច្ចសហប្រតិបត្តិការរវាងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់GIZនិងក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍ក្រោមជំនួយឧបត្ថម្ភពីរដ្ឋាភិបាលសាធារណរដ្ឋសហព័ន្ធអាល្លឺម៉ង់។ ដែលបានចុះអនុស្សរណៈយោគយល់ដើម្បីបង្កើតគម្រោងស្តីពីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រតូចនិងមធ្យមMISME SupportProgramសម្រាប់អនុវត្តន៍នៅខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យកាលពីថ្ងៃទី១១ខែកុម្ភៈឆ្នាំ២០១៩សំដៅគាំទ្រដល់អាជីវកម្មក្នុងស្រុកដើម្បីការអភិវឌ្ឍនិងការកែទម្រង់បរិយាកាសអាជីវកម្មរួមទាំងការសិក្សាស្រាវជ្រាវអភិវឌ្ឍន៍គុណភាពផលិតភាពសុវត្ថិភាពផលិតផលនិងស្តង់ដារជាដើម។
ក្នុងនេះកម្មវិធីថ្នាលបណ្តុះអាជីវកម្មកម្ពុជាសម្រាប់ការអភិវឌ្ឍផលិតផលចំណីអាហារCambodia.Business.IncubationforFood.Product.Developmentហៅកាត់ថាCBI.Food ជាសកម្មភាពមួយចំណុះឲ្យកម្មវិធីការអភិវឌ្ឍន៍សហគ្រាសធុនមីក្រូតូចនិងមធ្យមនេះដែលមានគោលបំណងលើកកម្ពស់និងអភិវឌ្ឍន៍ផលិតកម្មកែច្នៃអាហារនៅកម្ពុជាតាមរយៈការផ្តល់ឱកាសឱ្យសហគ្រិនវ័យក្មេងនៅខេត្តបាត់ដំបងនិងនិស្សិតផ្នែកកែច្នៃអាហារនៅសាកលវិទ្យាល័យជាតិបាត់ដំបងនិងសាកលវិទ្យាល័យជាតិមានជ័យបានចូលរួមប្រកួតប្រជែងដើម្បីបង្កើតនិងកែច្នៃផលិតផលចំណីអាហារដែលមានគុណភាពខ្ពស់និងនវានុវត្តន៍ស្របតាមស្តង់ដារកម្ពុជាក្នុងគោលដៅបង្កើនការផ្គត់ផ្គង់ក្នុងស្រុកនិងនាំចេញ។
លោកបញ្ជាក់ថា បច្ចុប្បន្ននេះយើងសម្រេចបានលទ្ធផលរួមមាន:កម្មវិធីCB1.Foodចាប់ផ្តើមពីថ្ងៃទី១១ខែតុលាឆ្នាំ២០២១ដល់ថ្ងៃទី១៧ខែកុម្ភៈឆ្នាំ២០២២នេះមានរយៈពេល៥ខែមានក្រុមនិស្សិតចូលរួមចំនួន៣៧នាក់ចែកចេញជា៩ក្រុមនិងសហគ្រិនវ័យក្មេងចំនួន៩នាក់ចែកចេញជា៣ក្រុមដែលបានប្រកួតប្រជែងលើផលិតផលចំនួន១២មុខក្នុងនោះមាន៖១/ប្រេងសណ្តែកនិងប្រហិត២/ភេសជ្ជៈផ្លែមៀនលាយប្រទាលកន្ទុយក្រពើ៣/អាម៉ុកកំប៉ុង៤/សម្លប្រហើរសម្អាត(ទឹកសម្លនំបញ្ចុក)៥/ដំណាប់មៀនប៉ៃលិន៦/គុយទាវដំឡូងមី៧/ម្សៅតែការ៉ុតខ្លី៨/ពោតផ្អែមបន្ទាយមានជ័យ៩/ម្សៅបន្លែបៃតង១០/តែវីតាមីន១១/កាហ្វេម្សៅចេកបាត់ដំបងនិងទី១២ម្សៅខ្ចីសុខភាពស្របតាមទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិអាល្លឺម៉ង់GIZបានជួយកែលំអបន្ទប់មន្ទីរពិសោធន៍កែច្នៃអាហារនិងបំពាក់សម្ភារបរិក្ខាពិសោធន៍ចាំបាច់មួយចំនួនជូនសាកលវិទ្យាល័យជាតិបាត់ដំបងផងដែរ។
លោក ឈា ឡាយហ៊ី ប្រធាននាយកដ្ឋានសហគ្រាសធុនតូចនិងមធ្យមនិងជាប្រធានក្រុមការងារដឹកនាំគម្រោងខាងលើនេះបានលើកឡើងថា កម្មវិធីCBI.Foodនេះបានដំណើររយៈពេល៦ខែដោយមានក្រុមនិស្សិតនិងសហគ្រិនចូលរួមសរុប១២ក្រុមដែលបង្កើតបាននូវមុខផលិតផលចំនួន១២មុខដើម្បីបញ្ចូលក្នុងកម្មវិធីប្រកួតប្រជែងក្នុងរយះពេល២ថ្ងៃនេះ។ លោកបន្តថា បន្ទាប់ពីឆ្លងកាត់ការប្រកួតប្រជែងចំនួន២វគ្គរួចមក ជាលទ្ធផលយើងជ្រើសរើសបានក្រុមជ័យលាភីចំនួន៣ក្រុមក្នុងចំណោមទាំង១២ក្រុមខាងលើរួមមាន:ជ័យលាភីលេខ១បានទៅលើផលិតផលអាម៉ុកកំប៉ុងទទួលបានពានជ័យលាភី១,ប័ណ្ណសសើរថ្នាក់មាស១និងថវិកា១៤លានរៀលដែលជាការឧបត្ថមដោយឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតចមប្រសិទ្ធទេសរដ្ឋមន្ត្រីរដ្ឋមន្ត្រីក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍។
ជ័យលាភីលេខ២បានទៅលើផលិតផល"ប្រេងសណ្តែកសៀងនិងប្រហិតសាច់មាន់ទទួលបានពានជ័យលាភី១,ប័ណ្ណសរសើរថ្នាក់ប្រាក់១និងថវិកាចំនួន១០លានរៀលឧបត្ថមដោយលោកឧកញ៉ាតែតាំងប៉ប្រធានសម្ព័ន្ធសមាគមសហគ្រាសធននិងមធ្យមកម្ពុជា។ចំណែកជ័យលាភីលេខ៣បានទៅលើផលិតផលម្សៅខ្ញីសុខភាពទទួលបានពានជ័យលាភី១,ប័ណ្ណសរសើរ“ថ្នាក់សំរិទ្ធិ១និងថវិកាចំនួន៦លានរៀលបានឧបត្ថមដោយលោក ស រដ្ឋា ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាសាខាខេត្តបាត់ដំបង។
លោក គឹម ទូច រដ្ឋលេខាធិការក្រសួងឧស្សាហកម្មវិទ្យាសាស្ត្របច្ចេកវិទ្យានិងនវានុវត្តន៍និងជាដំណាងដ៏ខ្ពង់ខ្ពស់របស់ឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិតទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានមានប្រសាសន៍ថា:ការប្រកួតប្រជែងលើផលិតផលនិងអាហារកែច្នៃនេះគឺជាកត្តាសំខាន់ណាស់ក្នុងការពង្រឹងការអភិវឌ្ឍធនធានមនុស្សប្រកបដោយសមត្ថភាពនិងគុណភាពខ្ពស់ក្នុងភាពច្នៃប្រឌិតនូវគំនិតថ្មីៗសំដៅជំរុញកំណើនសេដ្ឋកិច្ចសង្គមប្រកបដោយចីរភាពនិងបរិយាប័ន្នដោយផ្តល់ឱកាសឲ្យក្រុមនិស្សិតបានចូលរួមប្រកួតប្រជែងដើម្បីអភិវឌ្ឍន៍ខ្លួនអោយក្លាយជាសហគ្រិនជោគជ័យនិងជួយដល់សង្គមតាមរយៈការប្រើប្រាស់វត្ថុធាតុដើមក្នុងស្រុកដែលភាគច្រើនគឺលើកស្ទួយផលិតផលលើវិស័យកសិកម្មបានឆ្លើយតបទៅនឹងគោលនយោបាយជាតិក្នុងក្របខ័ណ្ឌជំរុញខ្សែចង្វាក់ផលិតកម្មនៅកម្ពុជាឲ្យកាន់តែមានប្រសិទ្ធិភាពខ្ពស់៕
អត្ថបទ៖ សៅ សារិទ្ធ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
១១ខែ វៀតណាម រញ្ជួយដី ៤៥៨លើក
-
ចរាចរណ៍៦ ថ្ងៃ ago
អ្នកជិះម៉ូតូ កង់ ឆ្លង់កាត់ចន្លោះសួនច្បារពុះចែកទ្រូងផ្លូវជាតិលេខ៣បង្កគ្រោះថ្នាក់ញឹកញាប់ដល់អ្នកដទៃ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វព្រៃជិតផុតពូជបំផុតជាច្រើនប្រភេទ បង្ហាញវត្តមាននៅតំបន់ប្រើប្រាស់ច្រើនយ៉ាងសំឡូត
-
សុខភាព៤ ថ្ងៃ ago
ផ្លែឈើ៤មុខ គ្រោះថ្នាក់ខ្លាំងសម្រាប់អ្នកជំងឺខ្សោយតម្រងនោមធ្ងន់ធ្ងរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
គ្រូទាយល្បីឈ្មោះ២រូប សុទ្ធតែទាយរឿងដែលគ្មាននរណាចង់ឲ្យកើត នៅឆ្នាំក្រោយ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
អ្នកនាង ខាត់ សុឃីម សោកស្តាយចំពោះមរណភាពតារាចម្រៀងប្រុសម្នាក់ គាំងបេះដូងស្លាប់ទាំងវ័យក្មេង
-
ចរាចរណ៍១ សប្តាហ៍ ago
មួយថ្ងៃទី៩ធ្នូនេះ មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍៤នាក់ និងរបួស៧នាក់
-
ជីវិតកម្សាន្ដ៧ ថ្ងៃ ago
ប្រធានសមាគមសិល្បករខ្មែរ ឧបត្ថម្ភ ៣លានរៀល ដល់គ្រួសារសពលោក លីចិន ខ្វះខាតខ្លាំងគ្មានលុយធ្វើបុណ្យ