ព័ត៌មានជាតិ
មន្ទីរសុខាភិបាល៖ ខេត្តស្វាយរៀងពុំទាន់រកឃើញអ្នកឆ្លងកូវីដបំប្លែងថ្មី អូមីក្រុង
លោក កែរ រដ្ឋា ប្រធានមន្ទីរសុខាភិបាលខេត្តស្វាយរៀង បានប្រាប់កម្ពុជាថ្មីថា រហូតមកដល់ពេលនេះ នៅខេត្តស្វាយរៀង ពុំទាន់រកឃើញអ្នកឆ្លងជំងឺកូវីដ-១៩ ប្រភេទបំប្លែងថ្មី អូមីក្រុងនៅឡើយ ដោយសារអ្នកឆ្លងជំងឺកូវីដ-១៩ ធ្វើតេស្តរហ័ស ឃើញមានវិជ្ជមានកូវីដ ព្យាបាលនៅផ្ទះខ្លួនឯង ដោយមិនបានបញ្ជូនសំណាកដើម្បីធ្វើតេស្ត (PCR) រកប្រភេទមេរោគអូមីក្រុងនោះទេ។

លោកបានបន្តទៀតថា ចំពោះការចាក់វ៉ាក់សាំងនៅខេត្តស្វាយរៀង នាពេលបច្ចុប្បន្នគឺបានចាក់ដល់ដូសទី៤ហើយ ដែលជាដូសជំរុញ ចាក់ជូនមន្ត្រីជួរមុខ។ កន្លងមកមន្ទីរសុខាភិបាលបានទទួលវ៉ាក់សាំងដូសទី៤ (ប្រភេទ MODERNA) ចំនួន៦.៦៤០ដូស។ បើតាមលោកប្រធានមន្ទីរ ចំនួននេះ មិនអាចចាក់គ្រប់មន្ត្រីទាំងអស់ឡើយ ដោយសារមន្ត្រីរាជការជួរមុខមានរហូតដល់ជាង ១៨.០០០នាក់ ដូច្នេះត្រូវចាក់វ៉ាក់សាំង Astrazineca បន្តទៀត ខណៈដែលក្រសួងនឹងបញ្ជូនថ្នាំប្រភេទ Pfizer នៅពេលក្រោយ។

លោក តូច ប៉ូលីវ៉ា អភិបាលរងខេត្តស្វាយរៀង និងជាអនុប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ខេត្ត បានឲ្យដឹងថា ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩ ក្នុងនាមអាជ្ញាធរខេត្ត គឺមានវិធានការអប់រំផ្សព្វផ្សាយទៅតាមមូលដ្ឋាន និងតាមបណ្តារោងចក្រឲ្យអនុវត្តតាមវិធានការសុខាភិបាលឲ្យបានត្រឹមត្រូវ ស្វែងរកអ្នកចម្លងមេរោគ និងប្រភពនៃការចម្លងឲ្យបានទាន់ពេលវេលា។

ទន្ទឹមនឹងនេះ លោកអភិបាលរងខេត្ត ជំរុញការផ្សព្វផ្សាយលើកទឹកចិត្តដល់កម្មករ កម្មការិនី ប្រើប្រាស់មធ្យោបាយផ្ទាល់ខ្លួន ដើម្បីសុវត្ថិភាព។ លោកថា នៅតាមរោងចក្រសហគ្រាស ត្រូវរៀបចំក្រុមការងារចុះបាញ់ថ្នាំសម្លាប់មេរោគទៅតាមទីតាំង ដែលមានហានិភ័យខ្ពស់។
លោកបាន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវអនុវត្តតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់សម្តេចតេជោ ហ៊ុន សែន នូវវិធានការ “៣កុំ ៣ការពារ”។

លោក តូច ប៉ូលីវ៉ា ថ្លែងដូច្នេះថា«បងប្អូនអាចសប្បាយភ្លេចការពារជំងឺកូវីដ ១៩ តែជំងឺកូវីដ១៩ មិនភ្លេចអ្នកទេ ហើយក៏សូមឲ្យអាជ្ញាធរ និងមន្ទីរពាក់ព័ន្ធជាពិសេសមន្ទីរសុខាភិបាលត្រូវបន្តការអប់រំផ្សព្វផ្សាយទៅដល់មូលដ្ឋាន និងតាមបណ្តារោងចក្រ ឲ្យអនុវត្តតាមវិធានសុខាភិបាលឲ្យបានត្រឹមត្រូវជៀសឆ្ងាយពីជំងឺកូវីដ-១៩ ទាំងអស់គ្នា»។

យោងតាមរបាយការណ៍របស់មន្ទីរសុខាភិបាលខេត្តស្វាយរៀង បានឲ្យដឹងថា ពលរដ្ឋខេត្តស្វាយរៀងចាប់ពីអាយុ ១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសទី១ មានចំនួន ២៩៦.៤៦៤នាក់ ស្មើនិង៨៨% ចំណែកពីអាយុ១២ឆ្នាំទៅក្រោម១៨ឆ្នាំ មានចំនួន ៥៥.៣៧៣នាក់ ស្មើនិង៨៨%។ ចំណែកកុមារ អាយុពី៦ឆ្នាំទៅក្រោម ១២ឆ្នាំ ចាក់បានចំនួន ៦៩.២០៦នាក់ ស្មើនិង១០៩% និងអាយុ៥ឆ្នាំទៅក្រោម៦ឆ្នាំ ចាក់បានចំនួន ១១.៤២៩នាក់ ស្មើនិង១០៩%។

ចំណែកពលរដ្ឋអាយុ ១៨ឆ្នាំឡើង បានចាក់វ៉ាក់សាំងដូសទី២ ចំនួន ២៧៣.៨៣៥នាក់ ស្មើនិង៨៤% , ក្នុងនោះដូសទី៣ មានចំនួន ១៤៩.២៨៨នាក់ ស្មើនិង៤៥%។ ដោយឡែកមន្ត្រីរាជការ និងប្រជាពលរដ្ឋដែលមិនទាន់បានចាក់ដូសទី៣ មន្ទីរសុខាភិបាល បានប្រាប់ឲ្យអាជ្ញាធរភូមិ-ឃុំ ស្រង់ឈ្មោះដើម្បីដឹងចំនួន ងាយស្រួលក្រុមគ្រូពេទ្យចុះចាក់ដល់ទីកន្លែង៕
អត្ថបទ៖ ភក្ដី



-
សន្តិសុខសង្គម២ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម១៣ ម៉ោង ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
សន្តិសុខសង្គម២ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ក្រោយមរណភាពបងប្រុស ទើបសម្ដេចតេជោ ដឹងថា កូនស្រីម្នាក់របស់ឯកឧត្តម ហ៊ុន សាន គ្មានផ្ទះផ្ទាល់ខ្លួននៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
និស្សិតពេទ្យដ៏ស្រស់ស្អាតជិតទទួលសញ្ញាបត្រ ស្លាប់ជាមួយសមាជិកគ្រួសារក្នុងអគាររលំដោយរញ្ជួយដី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
មីយ៉ាន់ម៉ា៖ ក្រុមសង្គ្រោះតួកគី ជួយជីវិតបុរសម្នាក់ ក្រោយជាប់ក្រោមគំនរបាក់បែក៥ថ្ងៃ