Connect with us

ព័ត៌មានជាតិ

មហាសន្និបាត​លើក​ទី​៤១​របស់​AIMF​នឹងធ្វើ​ឡើង​នៅ​ទីក្រុង​គី​កាលី​ ប្រទេសរ​វ៉ាន់ដា​នៅ​ឆ្នាំ​២០២១

បានផុស

នៅ

មហាសន្និបាត​លើក​ទី​៤០ និង​កិច្ចប្រជុំ​ការិយាល័យ​អចិ​ន្ត្រៃ​យ៏​លើក​ទី​៩២ នៃ​សមាគម​​អន្តរជាតិ​អភិបាលក្រុង​ប្រើប្រាស់​ភាសា​បារាំង​(AIMF)​ដែល​បាន​ធ្វើឡើង​តាម​រយះ​ការ​បញ្ជូន​រូបភាព និង​សំឡេង​ពី​ទីក្រុង​ ទុ​យ​នី​ស ប្រទេស​ ទុយ​នេ ស៊ី ត្រូវ​បាន​បញ្ចប់​នា​រាត្រី​ថ្ងៃ​ទី​១០​​ ខែធ្នូ​ យប់​ម៉ិ​ញ​។​

រាជធានី​ភ្នំពេញ​គឺជា​សមាជិក​អចិ​ន្ត្រៃ​យ៏​នៃ​សមាគម​អន្តរជាតិ​អភិបាលក្រុងប្រើប្រាស់​ភាសា​បារាំង​(AIMF) បាន​ចូលរួម​ប្រជុំ​និង​អនុ​ម​ត័​តាមរយះ​ប្រព​ន្ធ័​បញ្ជូនរូបភាព​និង​សំឡេង​ពី​ទីក្រុង​ទុ​យ​នី​ស ក្រោម​អធិបតីភាព​លោក ​ឃួ​ង ស្រេង អភិបាល​នៃ​គណៈ​អភិបាល​រាជធានី​ភ្នំពេញ​។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

​អង្គ​សន្និបាត​បា​នសំរេច​ជ្រើសរើស ទីក្រុង​ប​រ័​ដូ ប្រទេស​បារាំង​ធ្វើជា​កន្លែង​ ប្រជុំ​ការិយាល័យ​អ​ចិ​ន្ត្រៃ​យ៏​នៅ​ខែ​មិនា និង​ជ្រើសរើស​ទីក្រុង​គី​កាលី ប្រទេសរ​វ៉ាន់ដា​(RWonda)​ធ្វើជា​ម្ចាស់ផ្ទះ​នៃ​មហាសន្និបាត​AIMF លើក​ក្រោយ​នៅ​ក្នុង​ខែ​ក​ក្ដ​ដា ឆ្នាំ​២០២១​។​

​កិច្ចប្រជុំ​ដែល​ទើបបាន​បញ្ចប់​ទៅ​នេះ ​បាន​បែង​ចែ​កជា​៣​ផ្នែក​ធំៗ​គឺ​៖ ​ស​ន្និសិទ​ស្តីទី​ក្រុង​កំពុង​មាន​ការអភិវឌ្ឍ​ន៏ និង​ឌីជីថល​,​កិច្ចប្រជុំ​ការិយាល័យ​អចិ​ន្ត្រៃ​យ៏​លើក​ទី​៩២​របស់​សមាគម​AIMF ,​កម្មវិធី​បើក​មហាសន្និបាត​លើក​ទី​៤០​របស់​សមាគម​AIMF​ដែលមាន​២​ផ្នែក​។

​កិច្ចប្រជុំ នេះ​មានការ​ចូលរួម​ពី​ប្រតិភូ​នៃ​សមាគម​AIMF​ចំនួន​១៣០​ទីក្រុង​ក្រោម​ការ​សម្របសម្រួល​ពី​លោកជំទាវ​Anne Hidalgo អភិបាលក្រុង​ប៉ារីស និង​ជា​ប្រធាន​សមាគម AIMF ផងដែរ​។​

របៀប​វា​រះ​ជាច្រើន​ត្រូវ​បាន​លើកយក​មក​ពិនិត្យ​ពិភាក្សា​និង​អនុ​ម​ត័ ក្នុងនោះ​មានការ​ធ្វើ​បច្ចុប្បន្នភាព​នៃ​បញ្ជី​សមាជិក​,​ការអ​នុម័ត​លើ​កំណត់ហេតុ មហាសន្និបាត​របស់​ស​មា​គម​លើក​ទី​៣៩​ដែល​បាន​ធ្វើ ឡើង​នៅ​រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​៤​ ខែធ្នូ ឆ្នាំ​២០១៩​។ របាយ​ការ​ណ៏​សកម្មភាព​ឆ្នាំ​២០១៩,​របាយ​ការ​ណ៏​នៃ ការអនុវត្ត​ថវិកា​ឆ្នាំ​២០១៩ និង​សេចក្តី​ថ្លែង​ការ​របស់លោក​រតនាគា​រឹក​,​ការអនុម័ត លើ​គណនី​ឆ្នាំ​សារពើ​ព​ន្ធ័ និង​របាយ​ការ​ណ៏​ចំណាយ​ឆ្នាំ​២០១៩,​ការអនុម័ត​លើ បញ្ជី​សមាជិកភាព​ការិយា ល័យ​អចិ​ន្ត្រៃ​យ៏​សំរាប់​ឆ្នាំ​២០២១.២០២២,​ការ​ទទួល​សមាជិក​ថ្មី​ក៏ដូចជា​ការកំណត់​កាលបរិច្ឆេទ​,​ទី តាំង​និង​ប្រធានបទ​មហាសន្និបាត សំរាប់​ឆ្នាំ​បន្ទាប់​ផងដែរ​៕

អត្ថបទ៖​ ​ស្រីរ័ត្ន​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ឡានក្រុងបុកចូលផ្ទះ
សន្តិសុខសង្គម៥ ម៉ោង មុន

ឡានក្រុងជ្រុលបុកផ្ទះពលរដ្ឋ សង្ស័យបើកបរក្នុងស្ថានភាពងងុយដេក

ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅរាត្រីថ្ងៃសៅរ៍ទី០៨ ខែកុម្ភៈ​នេះ ភ្ញៀវជាតិ-អន្តរជាតិមកដើរលេងកំសាន្តនៅផ្លូវថ្មើរជើង (Walk Street) ច្រើន បើប្រៀបធៀប សប្តាហ៍មុន

ព័ត៌មានជាតិ៥ ម៉ោង មុន

នគរបាលចរាចរណ៍ភ្នំពេញនឹងចាប់ផ្ដើមរឹតបន្ដឹងការអនុវត្តច្បាប់ពីថ្ងៃច័ន្ទទៅ

ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

ដូណាល់ ត្រាំ សើរើ​​និង​ត្រូវការ​ដឹង​លម្អិត​ ស្តីពីការធ្វើឃាត​រូប​លោក​​

ព័ត៌មានជាតិ២០ ម៉ោង មុន

តុលាការដោះលែង បុគ្គល ពេជ ពិសិដ្ឋ ឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីទទួលស្គាល់កំហុសថាបានប្រមាថថ្នាក់ដឹកនាំរដ្ឋាភិបាល

Sokha Hotels

ព័ត៌មានពេញនិយម