Connect with us

ព័ត៌មានជាតិ

អភិបាលស្រុកវ័យក្មេង ឃឹម ហ្វីណង់ រងពាក្យបណ្ដឹងពីស្ត្រីម្នាក់ តែលោកឆ្លើយតបថា «ជាការប្រឌិត»

បានផុស

នៅ

លោក ឃឹម ហ្វីណង់ អភិបាល នៃគណៈអភិបាលស្រុកបន្ទាយស្រី ត្រូវបានស្ត្រីម្នាក់ប្ដឹងទៅកាន់តុ​លាការ ពាក់ព័ន្ធករណីញុះញង់ រំលោភលើកម្មសិទ្ធិឯកជន និងមិនគោរពតាមសេចក្ដីសម្រេច របស់តុលា​ការ ផងដែរ។

អ្នកស្រី លី អ៊ុំអេង ជាប្រជាពលរដ្ឋរស់នៅក្រុងសៀមរាប កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ ដាក់ពាក្យ​បណ្ដឹងទៅកាន់ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តសៀមរាប ក្នុងកម្មវត្ថុស្នើសុំប្ដឹងលោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រីពីបទ”ញុះញង់ រំលោភលើកម្មសិទ្ធិឯកជន” និងបទ”មិនគោរពតាមសេចក្ដីសម្រេច របស់តុលាការ” ប្រព្រឹត្តនៅភូមិវៀងតាទុំ ឃុំរំចេក ស្រុកបន្ទាយស្រី ខេត្តសៀមរាប កាលពីថ្ងៃទី ២១ ខែមករា ឆ្នាំ ២០២២។

ពាក់ព័ន្ធនឹងការចោទប្រកាន់ និងមានបណ្ដឹងនៅតុលាការនេះ លោក ឃឹម ហ្វីណង់ បានឆ្លើយតបនៅលើទំព័រហ្វេសប៊ុករបស់លោក នៅយប់ថ្ងៃទី ១៧ ខែកុម្ភៈ ឆ្នាំ ២០២២។ តាមរយៈទំព័រហ្វេសប៊ុក អភិ​បាលស្រុកបន្ទាយស្រី បានបដិសេធទាំងស្រុង ចំពោះការប្រឌិតរឿងឡើង ពីសំណាក់លោកស្រី លី អ៊ុំអេង ដើម្បីចោទប្រកាន់មកលើរូបលោក លើករណីដីធ្លីនៅក្នុងស្រុកបន្ទាយស្រី។

លោក ឃឹម ហ្វីណង់ បានឲ្យដឹងថា ការដោះស្រាយទំនាស់ដីធ្លី គឺជាការបំពេញតួនាទីរបស់លោក ជាអភិបាលស្រុក ដោយឈរលើគោលការណ៍ច្បាប់ ភាពមិនលម្អៀង និងតម្លាភាព។ តំបន់ដែលមានវិវាទដូចដែលបានលើកឡើងនេះ គឺជាតំបន់ដែលស្ថិតនៅក្រោមគម្របព្រៃឈើឆ្នាំ ២០០២ ដែលនៅតែជាដីសាធារណៈរបស់រដ្ឋនៅឡើយ មិនមែនជាកម្មសិទ្ធិឯកជននោះទេ បើទោះជាមានការកាន់កាប់អាស្រ័យផលជាក់ស្តែងក៏ដោយ។ តំបន់ទាំងនេះ តែងមានការទាមទារត្រួតគ្នា ឯកសារជាន់គ្នា ព្រំប្រទល់មិនច្បាស់លាស់ សម្បូរទៅដោយវិវាទ និងមានភាពស្មុគស្មាញខ្លាំង ដែលទាមទារឲ្យមានការប្រមូលទិន្នន័យឲ្យបានច្បាស់លាស់ មុននឹងការដោះស្រាយទំនាស់ អាចដំណើរការទៅបាន។

លោកថា ការដោះស្រាយវិវាទ លើដីសាធារណៈរបស់រដ្ឋបែបនេះ ច្បាប់មិនអនុញ្ញាតឲ្យធ្វើឡើងតាមប្រព័ន្ធតុលាការបាននោះទេ ហើយក៏មិនទាន់មានការសម្រេចណាមួយ របស់តុលាការប្រគល់កម្មសិទ្ធិទៅឲ្យភាគីណាមួយនៅឡើយដែរ មិនគួរយកពាក្យ «តុលាការ» មកប្រើប្រាស់ ដែលនាំឲ្យប៉ះពាល់ដល់កិត្តយស របស់ស្ថាប័នតុលាការឡើយ ពោលគឺមានតែការសម្របសម្រួលក្រៅប្រព័ន្ធតុលាការ តែប៉ុណ្ណោះដែលអាចធ្វើទៅបាន។ ការសម្រេចរបស់តុលាការ ទៅលើករណីព្រហ្មទណ្ឌនានានៅក្នុងតំបន់នេះ មិនមែនជាការប្រគល់កម្មសិទ្ធិដីរដ្ឋ ទៅឲ្យបុគ្គលណាមួយគ្រប់គ្រងនោះទេ និងមិនត្រូវបកស្រាយពន្លើសឡើយ ហើយមានតែការធ្វើអនុបយោគ និងការទទួលបានប្រទានកម្មដោយអនុក្រឹត្យតែមួយគត់ទើបអាចធ្វើដូច្នេះបាន។

លោក ឃឹម ហ្វីណង់ បានឲ្យដឹងបន្តថា រដ្ឋបាលស្រុកបន្ទាយស្រី បានប្រកាសជាចំហ និងបានជូនដំណឹងជាសាធារណៈតាំងពីថ្ងៃទី ១១ ខែមករា ឆ្នាំ ២០២២ ទៅដល់គ្រប់ម្ចាស់ដីទាំងអស់ នៅក្នុងតំបន់ដែលតែងតែមានវិវាទខាងលើ រួមទាំងលោកស្រី លី អ៊ុំអេង ឲ្យផ្តល់ឯកសារពាក់ព័ន្ធនឹងការកាន់កាប់អាស្រ័យផលលើដីរបស់ខ្លួន ទោះបីគិតថាមាន ឬគ្មានវិវាទក៏ដោយ ដើម្បីផ្តល់ជាមូលដ្ឋានឲ្យរដ្ឋបាលស្រុកមានទិន្នន័យពេញលេញជាលក្ខណៈប្រព័ន្ធ និងគ្រប់ជ្រុងជ្រោយ ក្នុងពិនិត្យដោះស្រាយបញ្ចប់វិវាទទាំងឡាយនៅក្នុងតំបន់ ដែលមានភាពស្រពិចស្រពិលមួយនេះ មុននឹងបញ្ចូនករណីទាំងនេះទៅរាជរដ្ឋាភិបាលស្នើសុំ ការកាត់ឆ្វៀលចេញពីគម្រប់ព្រៃឈើ និងសម្រេចថាតើអាចធ្វើប្រទានកម្ម ជូនដីដែលដោះស្រាយទំនាស់ចប់ហើយនេះបាន ឬយ៉ាងណា។

លោកបន្ថែមថា ការប្រមូលទិន្នន័យ ដើម្បីដោះស្រាយវិវាទ គឺជាសិទ្ធិស្របច្បាប់របស់អាជ្ញាធរមូលដ្ឋាន ជាពិសេស ប្រសិនបើដីទាំងនោះ គឺជាដីសាធារណៈរបស់រដ្ឋនៅឡើយ មិនមែនជាការញុះញង់ដូចការចោទប្រកាន់នោះទេ ហើយក៏មិនមែនជាការប្រពឹត្តផ្ទុយ ពីការសម្រេចណាមួយ របស់តុលាការនោះដែរ។

លោក ឃឹម ហ្វីណង់ បានបញ្ជាក់ថា «ក្នុងតួនាទីខ្ញុំជាអភិបាលស្រុក ខ្ញុំពុំមានសិទ្ធិកំណត់ទីតាំងព្រំប្រទល់ភូមិ ឬធ្វើការផ្លាស់ប្តូរឈ្មោះភូមិ ដោយអត្តនោម័តិឡើយ ហើយរឹតតែមិនអាចអនុញ្ញាតឲ្យបុគ្គលណាម្នាក់មកបង្គាប់ ឲ្យអាជ្ញាធរមូលដ្ឋានទទួលស្គាល់ ទីតាំងភូមិណាមួយខុស ពីទិន្នន័យដែលមានស្រាប់នោះដែរ។ ក្នុងអំឡុងពេលជាង ២ឆ្នាំក្នុងតួនាទីរបស់ខ្ញុំ ក៏មិនដែលមានករណីផ្លាស់ប្តូរព្រំប្រទល់ភូមិ នៅក្នុងស្រុកបន្ទាយស្រីនោះទេ»។

អភិបាលស្រុកបន្ទាយស្រី បានបញ្ជាក់ទៀតថា រាល់ការចោទប្រកាន់ខាងលើ ទាំងលើការញុះញ៉ុង ការមិនគោរពសេចក្តីសម្រេចរបស់តុលាការ ការរំលោភលើកម្មសិទ្ធិឯកជន ឬការផ្លាស់ប្តូរទីតាំងភូមិ សុទ្ធ​តែជាការប្រឌិត និងជាការចោទប្រកាន់គ្មានមូលដ្ឋាន ដែលលោកសូមបដិសេធចោលទាំងស្រុង ហើយដែលលោកអាចមានសិទ្ធិប្តឹងតបវិញបាន។

លោកគូសបញ្ជាក់ជាចុងក្រោយថា ក្នុងន័យការពារកិត្តិយសមន្ត្រីរាជការ ដែលកំពុងបម្រើប្រជាពលរដ្ឋនៅថ្នាក់មូលដ្ឋាន លោកសូមស្វាគមន៍ការបើកស៊ើបអង្កេត និងការធ្វើអធិការកិច្ចលើករណីនេះ ពីសំណាក់រដ្ឋបាលខេត្ត ឬស្ថាប័នមានសមត្ថកិច្ចណាមួយ ដើម្បីបញ្ជាក់ពីភាពស្អាតស្អំរបស់លោក និងផ្តល់យុត្តិធម៌ដល់ការបំពេញតួនាទី រដ្ឋបាលរបស់មន្ត្រីរាជការទាំងអស់ ហើយលោកត្រៀមខ្លួននឹងចាកចេញពីតួនាទីរបស់លោក និងទទួលខុសត្រូវគ្រប់បែបយ៉ាងចំពោះមុខច្បាប់ ប្រសិនបើរកឃើញថាមានកំហុស និងបានប្រព្រឹត្តដូចការចោទប្រកាន់ របស់លោកស្រី លី អ៊ុំអេង ពិតមែន៕

អត្ថបទ៖ ឃួន សុភ័ក្រ  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
អគ្គិភ័យ
សន្តិសុខសង្គម៤០ នាទីutes មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានជាតិ១០ ម៉ោង មុន

បណ្ឌិត លី ឆេង​ ​​អរគុណ​យ៉ាង​ជ្រាលជ្រៅចំពោះ សម្តេច  ហ៊ុន សែន  ដែល​​គាំទ្រ និង​ផ្តល់​ឱកាស​យ៉ាង​ពេញ​លេញ​ដល់វិស័យអប់រំផ្នែកឯកជន

ព័ត៌មានជាតិ១៥ ម៉ោង មុន

ពលរដ្ឋ និងអ្នកឃ្លាំមើល សរសើរមន្ត្រីប្រចាំការនៅច្រកទ្វារព្រំដែនអន្តរជាតិយកចិត្តទុកដាក់ពលករវិលចូលស្រុក

សេចក្ដីជូនដំណឹង១៥ ម៉ោង មុន

ត្រឹមតែ ៣ខែ ប៉ុណ្ណោះក្រុមហ៊ុន អៃ-ឆា ហ៊្វូដខេអេច បានចុះកុងត្រាជាមួយម្ចាស់ហ្វ្រេនឆាយជាង ២០ ហាង

ព័ត៌មានជាតិ១៥ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ១៨ ម៉ោង មុន

លោក ជួន កក្កដា៖ ចាស់បុរាណដែលយករឿងសិរីបីប្រការ មកជាឧទាហរណ៍ពេលចូលឆ្នាំខ្មែរ គឺជាអ្នកប្រាជ្ញ មានគំនិតខ្ពស់

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

ត្រាំ​ ដកស្មាតហ្វូន កុំព្យូព័រ គ្រឿងអេឡិចត្រូនិកផ្សេងទៀត ពីបញ្ជីពន្ធបដិការ

អគ្គិភ័យ
សន្តិសុខសង្គម៤០ នាទីutes មុន

យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ​១៦ខ្នងនៅខណ្ឌឬស្សីកែវ

ព័ត៌មានជាតិ១៥ ម៉ោង មុន

សង្ក្រាន្តខ្មែរនៅជប៉ុន អបអរសាទរពិធីបុណ្យចូលឆ្នាំ បានរៀបចំឡើងដោយមានការចូលរួមពីបងប្អូនខ្មែរយ៉ាងច្រើនកុះករ

ព័ត៌មានជាតិ២២ ម៉ោង មុន

ពងទា១ពាន់គ្រាប់ ត្រូវបានដាក់ឱ្យអ្នកចូលរួមសង្រ្កាន្តស្រុកខ្សាច់កណ្ដាល បរិភោគឥតគិតថ្លៃ

Sokha Hotels

ព័ត៌មានពេញនិយម