Connect with us

ព័ត៌មានជាតិ

គ្រូបង្គោលត្រូវបានបណ្តះបណ្តាលប្រព័ន្ធគាំពារសង្គម ដើម្បីបន្តអនុវត្តន៍កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនងាយរងគ្រោះ

បានផុស

នៅ

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានថ្លែងថា គ្រូបង្គោលរាជធានី-ខេត្ត ត្រូវបានបណ្ដុះបណ្តាលប្រព័ន្ធគាំពារសង្គមដើម្បីបន្តអនុវត្តន៍ កម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនជនងាយរងគ្រោះ ជាពិសេសនារដូវកាលកូវីដ-១៩ នេះតែម្តង។

លោក ឈួរ សុបញ្ញា ថ្លែងបែបនេះ ខណៈពេលនាយកដ្ឋានសុខុមាលភាពសង្គម សហការជាមួយនឹងដៃគូអភិវឌ្ឍន៍ UNICEF រៀនចំវគ្គបណ្តុះបណ្តាល ស្តីពី ជំនាញសម្របសម្រួលរយៈពេល ២ថ្ងៃ គឺ១៧-១៨ ខែកុម្ភៈ ឆ្នាំ ២០២២ ដល់គ្រូបង្គោលថ្នាក់រាជធានី-ខេត្ត សម្រាប់ចុះទៅបណ្តុះបណ្តាលបន្ត ដល់មន្រ្តីប្រតិបត្តិ តាមបណ្តាខេត្តក្នុងភូមិភាគ ដែលប្រព្រឹត្តទៅក្រោមវត្តមានភាពលោក សុខ ប៊ុនថា រដ្ឋលេខាធិការ តំណាងលោក វង សូត រដ្ឋមន្រ្តី ក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទា។

លោក ឈួរ សុបញ្ញា ប្រធាននាយកដ្ឋានសុខុមាលភាពសង្គម បានថ្លែងថា វគ្គបណ្តុះបណ្តាលថ្ងៃនេះ រៀបចំឡើងក្នុងគោលបំណងបង្កើន និងពង្រឹងជំនាញសម្របសម្រួល សម្រាប់ការរៀបចំវគ្គ និងបណ្តុះបណ្តាល ស្តីពី ប្រព័ន្ធគាំពារសង្គមដល់គ្រូបង្គោលរាជធានី-ខេត្ត ដើម្បីបន្តបណ្តុះបណ្តាលដល់មន្ត្រីថ្នាក់រាជធានី-ខេត្ត និងក្រុង-ស្រុក ខណ្ឌ ឲ្យមានប្រសិទ្ធភាពខ្ពស់ នៅពេលដែលក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា គ្រោងរៀបចំការសាកល្បងបណ្តុះបណ្តាល ប្រព័ន្ធគាំពារសង្គមដល់គ្រូបង្គោល រាជធានី-ខេត្ត ដល់មន្ត្រីមកពីមន្ទីរសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទារាជធានី-ខេត្ត និងមន្ទីរផែនការរាជធានី-ខេត្ត រយៈពេល ៥ថ្ងៃ។

លោកបានបន្តថា វគ្គបណ្តុះបណ្តាលនេះ បានបង្ហាញពីបន្តលើកកម្ពស់កាអភិវឌ្ឍសមត្ថភាព ក្នុងនាមជាមន្រ្តីប្រតិបត្តិជួរមុខ របស់កម្មវិធីជំនួយសង្គមរបស់យើង ប្រកបដោយថាមពល និងសក្តានុពលស្រប តាមកាវិវឌ្ឍ របស់កម្មវិធីក៏ដូចជាប្រទេសជាតិរបស់យើង ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ប្រមុខដឹកនាំដ៏វាងវៃរបស់យើង គឺសម្តេចតេជោហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា។

នេះជាកត្តាសត្យានុម័តមួយ របស់យើងទាំងអស់គ្នា ក្នុងការរួមគ្នាជាកម្លាំងមហាសាមគ្គី ដើម្បីដោះស្រាយ​បញ្ហានានារបស់ប្រជាជនក្រីក្រ និងងាយរងគ្រោះ ស្របតាមទស្សនវិស័យរបស់រាជរដ្ឋាភិបាល ជាពិសេសក្នុងអំឡុងពេលនៃការរីករាលដាលជំងឺកូវីដ-១៩ ក្នុងតំបន់ ក៏ដូចជាក្នុងពិភពលោកទាំងមូល និងការ ត្រៀមលក្ខណៈក្នុងការស្តារឡើងវិញ៕

អត្ថបទ៖ វិមាន

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

សន្តិសុខសង្គម២៣ ម៉ោង មុន

ប៉ះសម្ដីគ្នា លោកតាធាក់ស៊ីក្លូវ័យ ៧០ ឆ្នាំ ម្នាក់ ត្រូវបុរសម្នាក់ វាយត្រូវក្បាល ២ ដៃ

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

សមាជិកសភា​​​ត្រូវ​បណ្តេញចេញ​ពីសាល​​​​​ប្រជុំ​​​​ ​ព្រោះ​ស្រែកតវ៉ា​ការថ្លែង​របស់​​ លោក ត្រាំ​

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រាំ ថា ពេញចិត្តណាស់ ចំពោះលិខិតដែល ហ្សេលេនស្គី ផ្ញើឲ្យគាត់

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

Starmer និង Macron នឹងដឹកដៃ Zelensky ទៅអាមេរិកម្តងទៀត ដើម្បីបញ្ចុះបញ្ចូល Trump ឲ្យជួយអ៊ុយក្រែន

Sokha Hotels

ព័ត៌មានពេញនិយម