ព័ត៌មានជាតិ
ស្ថានតំណាងកម្ពុជានៅហ្សឺណែវទទូចឱ្យ អ្នករាយការណ៍ពិសេស បំពេញការងារដោយផ្អែកលើមូលដ្ឋាន នៃអង្គហេតុពិត
ស្ថានតំណាងកម្ពុជានៅហ្សឺណែវទទូចឱ្យអ្នករាយការណ៍ពិសេស បំពេញការងារដោយផ្អែកលើមូលដ្ឋាន នៃអង្គហេតុពិត
ស្ថានបេសកកម្មអចិន្រ្តៃយ៍នៃព្រះរាជាណាចក្រកម្ពុជា ប្រចាំនៅទីក្រុងហ្សឺណែវ លោក អាន សុខខឿន កាលពីថ្ងៃទី១៧ ខែកុម្ភៈ ម្សិលមិញ បានបដិសេធចោលទាំងស្រុងចំពោះការអត្ថាធិប្បាយរបស់អ្នករាយការណ៍ពិសេសចំនួន៤ រូប បង្កឱ្យមានការភ័ន្តច្រទ្បំ និងគ្មានទំនួលខុសត្រូវ។ លោកថា ការអត្ថាធិប្បាយនោះ មិនបានផ្អែកលើមូលដ្ឋាន នៃអង្គហេតុពិតនោះឡើយ។

បើតាមស្ថានបេសកកម្មអចិន្ត្រៃយ៍កម្ពុជាពិធីសារបង្ការ និងទប់ស្កាត់ការរាតត្បាតជំងឺកូវីដ១៩នៅកម្ពុជា គឺអនុលោមយ៉ាងពេញលេញ ស្របតាមច្បាប់ជាតិ និងអន្តរជាតិ ពីព្រោះវិធានការទាំងនេះបម្រើដល់ប្រយោជន៍សុវត្ថិភាព និងសណ្តាប់ធ្នាប់សាធារណៈ ព្រមទាំងដើម្បីការពារសុខភាពសាធារណៈ ក៏ដូចជាសិទ្ធិនិងសេរីភាពរបស់អ្នកដទៃ។
ចំពោះការចោទប្រកាន់ថា “ក្រុមបាតុកររាប់រយនាក់ នៅតែមិនទាន់ដឹងលទ្ធផលធ្វើតេស្ដសំណាករបស់ខ្លួន ឬមិនដឹងច្បាស់ថា តើពេលណាពួកគេនឹងត្រូវបានអនុញ្ញាតឱ្យឈប់ធ្វើចត្តាទ្បីស័ក” គឺពិតជាបង្ហាញយ៉ាងច្បាស់ថា អ្នកកាន់អាណត្តិពិសេសអស់ទាំងនោះពឹងផ្អែកទាំងស្រុងទៅលើប្រភពព័ត៌មានតែមួយជ្រុង និងពុំបានផ្ទៀងផ្ទាត់ត្រឹមត្រូវនោះទេ។

ទង្វើបែបនេះ គឺជាការបំពានយ៉ាងធ្ងន់ធ្ងរលើ “ក្រមសីលធម៌សម្រាប់អ្នកកាន់អាណត្តិនីតិវិធីពិសេស”។ អ្នកកាន់អាណត្តិពិសេស អាចបញ្ជូនភស្តុតាងរឹងមាំមកកាន់អាជ្ញាធរកម្ពុជា ដើម្បីធ្វើការពិនិត្យផ្ទៀងផ្ទាត់ ដោយស្របតាមនីតិវិធីជាធរមាន។ សេចក្តីណែនាំជាលាយលក្ខណ៍អក្សររបស់អាជ្ញាធរកម្ពុជាត្រូវបានប្រកាសជម្រាបជូនសាធារណជនយ៉ាងទូលំទូលាយ និងច្បាស់លាស់រួចហើយ។
ការអះអាងថា កូដកម្មនោះស្របច្បាប់ គឺជាការយល់ខុសទាំងស្រុង។ កម្មករនិយោជិត និងសហជីពមានសិទ្ធិធ្វើកូដកម្ម ក៏ប៉ុន្តែត្រូវបំពេញលក្ខខណ្ឌចាំបាច់នានា មុនកូដកម្មនោះអាចធ្វើឡើងដោយស្របច្បាប់បាន។
លោក អាន សុខខឿន អះអាងថា យ៉ាង ហោចណាស់បាតុករចំនួន៥៨ នាក់ បានធ្វើតេស្តរកឃើញវិជ្ជមាន ចាប់តាំងពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០២២ មកម្ល៉េះ។
ប្រការនេះបង្ហាញថា ការធ្វើតេស្តនេះ គឺបានទាន់ពេលវេលា ស្របច្បាប់ និងចាំបាច់។ តំណាងអង្គការសុខភាពពិភពលោកប្រចាំកម្ពុជា នាពេលថ្មីៗនេះបានថ្លែងថា “វាកាន់តែសំខាន់ជាងពេលណាៗទាំងអស់ ដែលឥឡូវនេះយើងទាំង អស់គ្នាត្រូវចូលរួមកាត់បន្ថយការចម្លងមេរោគកូវីដ-១៩ បំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ពីការឆ្លងចូលក្នុងសហគមន៍ ដើម្បីយើងអាចការពារប្រព័ន្ធសុខាភិបាលរបស់យើងពីរលកបោកបក់ករណីឆ្លងដែលពិបាកទប់ទល់ និងដើម្បីបញ្ចៀសពីការបិទប្រទេសដ៏តឹងរ៉ឹងណាមួយ។
ឥទ្បូវនេះ មិនមែនជាពេលដែលយើងត្រូវដករបាំងការពារនេះ នៅកម្ពុជាឡើយ”។ លោក អាន សុខខឿន លើកឡើងទៀតថា ការធ្វើកូដកម្ម ដែលស្របតាមច្បាប់ការងារ មិនដែលត្រូវបានហាមឃាត់ទេ។ ប្រសិនបើទីកន្លែងសាធារណៈត្រូវបានប្រើប្រាស់សម្រាប់ការប្រមូលផ្តុំ ទង្វើនេះក្លាយជាបាតុកម្ម ដែលត្រូវអនុវត្តឱ្យបានស្របតាមច្បាប់ស្តីពី ការធ្វើបាតុកម្មដោយសន្តិវិធី។ ដូចប្រទេសប្រជាធិបតេយ្យដទៃទៀតដែរ កម្ពុជាបានបម្រុងទុកជាពិសេសទីលានសម្រាប់ពលរដ្ឋដែលមានបំណងចង់សម្ដែងមតិរបស់ខ្លួន។
ប្រការនេះ គឺដើម្បីធានានូវនិរន្តរភាព នៃសេរីភាពក្នុងការជួបជុំដោយសន្តិវិធី។ ស្ថានតំណាងកម្ពុជា បញ្ជាក់ថា បុគ្គលតាំងខ្លួនជាអ្នកជំនាញសិទ្ធិមនុស្សខាងលើ ពុំមែនជាបុគ្គលិករបស់អង្គការស ហប្រជាជាតិទេ។ លោកថា វាជាការចាំបាច់ណាស់ដែលអ្នករាយការណ៍ពិសេសខាងលើ ត្រូវបំពេញការងារ ដោយគោរព និងផ្អែកលើមូលដ្ឋាន នៃអង្គហេតុពិត និងគណនេយ្យភាព ហើយមិនត្រូវធ្វើនយោបាយូបនីកម្មឡើយ៕
អត្ថបទ៖ កោះកែវ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ