ព័ត៌មានជាតិ
ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បំពាក់មេដាយសហមេត្រី ថ្នាក់មហាសេនា ជូនអតីតឯកអគ្គរដ្ឋទូតឡាវ
លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបំពាក់មេដាយសហមេត្រី ថ្នាក់មហាសេនា ជូនលោក Amphay KINDAVONG អតីតឯកអគ្គរដ្ឋទូតវិសាមញ្ញ និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ ប្រចាំព្រះរាជាណាចក្រកម្ពុជា ចំពោះការចូលរួមចំណែក នៅក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីរវាងប្រទេសទាំងពីរ។ ការបំពាក់មេដាយនេះ ធ្វើឡើងនៅក្នុងឱកាស នៃកិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន កាលពីថ្ងៃទី១៧ ខែកុម្ភៈនេះ នៅសណ្ឋាគារ សូហ្វីតែលភោគីត្រា ភ្នំពេញ។

នៅក្នុងជំនួបជម្រាបលាកាលពីថ្មីៗនេះ លោកឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអបអរសាទរចំពោះលោកឯកអគ្គរដ្ឋទូត ដែលបានបញ្ចប់បេសកកម្មការទូតនៅកម្ពុជា ប្រកបដោយជោគជ័យ និងបានកោតសរសើរចំពោះកិច្ចខិតខំប្រឹងប្រែង ចូលរួមចំណែកលើកកម្ពស់ ពង្រឹង ពង្រីកបន្ថែមទៀតនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគី ភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ក្នុងស្មារតីនៃភាពជាដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ និងយូរអង្វែង ដើម្បីផលប្រយោជន៍សម្រាប់ប្រជាជនកម្ពុជា និងឡាវ។

ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានគូសបញ្ជាក់ផងដែរថា នៅក្នុងអាណត្តិបេសកកម្មការទូតរបស់ឯកអគ្គរដ្ឋទូតប្រទេសទាំងពីរ បានរៀបចំការផ្លាស់ប្តូរទស្សនកិច្ចកម្រិតខ្ពស់នៃប្រទេសទាំងពីរ និងទទួលបានសមិទ្ធផលប្រកបដោយផ្លែផ្កា។

ជាកិច្ចឆ្លើយតប លោកឯកអគ្គរដ្ឋទូតបានអះអាងថា ក្នុងអាណត្តិបេសកម្មការទូតនៅកម្ពុជា លោកបានសង្កេតឃើញថា កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័សនៅលើគ្រប់វិស័យ ហើយប្រសិនបើគ្មានវិបត្តិជំងឺកូវីដ-១៩ នោះទេ កម្ពុជាពិតមានសន្ទុះនៃការរីកចម្រើនយ៉ាងខ្លាំងជាងនេះ ជាក់ជាមិនខាន។ លោកមានប្រសាសន៍ថា កម្ពុជាជាប្រទេសដ៏ល្អសម្រាប់ការស្នាក់នៅ និងបំពេញការងារការទូត ដោយប្រជាជនមានសមានចិត្តល្អ និងរួសរាយរាក់ទាក់៕
អត្ថបទ៖ កោះកែវ


-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ