ព័ត៌មានជាតិ
ប្រធានមន្ទីរសាធារណការ ខេត្តព្រះវិហារ អំពាវនាវឱ្យប្រជាពលរដ្ឋវេចខ្ចប់និងទុកដាក់សំរាមឱ្យបានត្រឹមត្រូវ កុំបោះចោលតាមទីសាធារណៈ
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ លោក សំ លាងទ្រី បានធ្វើការអំពាវនាវ ឱ្យប្រជាពលរដ្ឋនៅខេត្តព្រះវិហារ ត្រូវមានស្មារតីទទួលខុសត្រូវក្នុងការវេចខ្ចប់ និងទុកដាក់សំរាម ឱ្យបានត្រឹមត្រូវ ចៀសវាងយកទៅបោះចោលតាមទីសាធារណៈផ្សេងៗ ខណៈដែលគំនរសំរាមជា ច្រើនកន្លែង នៅចំណុចស្ពានដងស្ទឹងស្រអែម ស្ថិតក្នុង ឃុំស្រអែម ស្រុកជាំក្សាន្ត ត្រូវបានក្រុមការ ងារថែទាំផ្លូវថ្នល់របស់មន្ទីរធ្វើការសម្អាតរួចរាល់ ក្រោយពីប្រជាពលរដ្ឋយកសំរាមទៅបោះចោលយ៉ាងអាណាធិបតេយ្យនោះ ។
លោក សំ លាងទ្រី បានឱ្យដឹងនៅរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះថា ការចោលសំរាមនៅតាមទីសាធារណៈផ្សេងៗនេះ ក្រៅពីធ្វើឱ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់និងធ្វើឱ្យប៉ះពាល់ដល់បរិស្ថានយ៉ាងធ្ងន់ធ្ងរហើយនោះ វាក៏បានធ្វើឱ្យប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ ក៏ដូចជាសុខភាពប្រជាពលរដ្ឋដែលរស់នៅក្បែរគំនរសំរាមនោះផងដែរ។
លោក សំ លាងទ្រី បន្តថា ក្នុងស្មារតីចូលរួមសម្អាតអនាម័យ និងបរិស្ថាន ដែលជាភារកិច្ចស្នូល របស់ប្រជាពលរដ្ឋគ្រប់ៗគ្នានោះ ក្រុមការងារថែទាំជួសជុលផ្លូវថ្នល់ នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ដែលមានភារកិច្ចចម្បង គឺធ្វើការជួសជុលថែទាំផ្លូវនោះ បានស្ម័គ្រចិត្តធ្វើការបោសសម្អាតសំរាម ដែលប្រជាពលរដ្ឋយកទៅបោះចោល អស់រយៈពេលយ៉ាងយូរ នៅចំណុស្ពាន ដងស្ទឹងស្រអែមបានយ៉ាងស្អាត ធ្វើឲ្យបរិស្ថាននៅចំណុចនោះ មានភាពល្អប្រសើរឡើងវិញ។
ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារក៏បានអំពាវនាវឱ្យប្រជាពលរដ្ឋ ធ្វើការវេចខ្ចប់ទុកដាក់សំរាមឱ្យបានត្រឹមត្រូវ ពោលគឺកុំបន្តយកសំរាមទៅបោះចោលផ្តេសផ្តាស់ តាមទីសាធារ ណៈ ផ្សេងៗ ហើយលោកសង្ឃឹមថា ក្រោយពីក្រុមការងារបានបោសសម្អាតសំរាម នៅចំណុចស្ពានដងស្ទឹងស្រអែមនេះរួច សូមប្រជាពលរដ្ឋឈប់យកសំរាមទៅបោះចោល នៅទីនោះម្តងទៀត។
ជាមួយគ្នានោះលោក សំ លាងទ្រី ក៏បានថ្លែងនូវការអរគុណដល់ក្រុមការងារថែទាំ និងជួសជុលផ្លូវថ្នល់នៃមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តព្រះវិហារ ប្រចាំផ្លូវជាតិលេខ៦២ ដែលបានរួមគ្នាសម្អាតសំរាម នៅចំណុចខាងលើបានយ៉ាងស្អាត ជូនប្រជាពលរដ្ឋផងដែរ៕
អត្ថបទដោយ ៖ ស្រីរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ