ព័ត៌មានជាតិ
កុមារអាយុ ៥ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ចាប់ផ្ដើមចាក់ដូសទី ៣ នៅថ្ងៃទី ២១ ខែកុម្ភៈ
រដ្ឋបាលរាជធានីភ្នំពេញ នឹងដំណើរការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ជូនដល់កុមារដែលមានអាយុចាប់ពី ០៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលបានចាក់វ៉ាក់សាំងបង្ការជំងឺ កូវីដ-១៩ ដូសមូលដ្ឋានរួច ហើយមានគម្លាតរយៈពេលចាប់ពី ៤ខែឡើងបន្ទាប់ពីការចាក់ដូសទី២ នៅទីតាំងក្នុងមូលដ្ឋាន ខណ្ឌទាំង១៤ ក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ ដោយចាប់ផ្តើមពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះតទៅ។

ចំពោះកុមារដែលមានអាយុចាប់ពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២ ដោយឡែកកុមារដែលមានអាយុ ០៥ឆ្នាំ ចាប់ផ្តើមពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២២។
ទន្ទឹមនេះចំពោះកុមារ រុវវ័យមានអាយុចាប់ពី ០៥ឆ្នាំ ដល់ក្រោម ១២ឆ្នាំ ដែលមកទទួលវ៉ាក់សាំងបង្ការ ជំងឺកូវីដ-១៩ ត្រូវភ្ជាប់មកជាមួយនូវប័ណ្ណ (ភាត) ឬឯកសារបញ្ជាក់ការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ដូសមូលដ្ឋាន។

ជាថ្មីម្តងទៀត រដ្ឋបាលរាជធានីភ្នំពេញ សូមក្រើនរំលឹកចំពោះមាតាបិតា អាណាព្យាបាល អ្នកគ្រប់គ្រងមណ្ឌល ថែទាំកុមារដែលត្រូវនាំបុត្រធីតាឬសាច់ញាតិ អញ្ជើញមកទទួលយកវ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ ដូសជំរុញ ឬដូសទី៣ ត្រូវប្រកាន់ខ្ជាប់ឱ្យបានជាដាច់ខាតនូវការរក្សាគម្លាតសុវត្ថិភាពសង្គម ពាក់ម៉ាស តម្រង់ជួរហើយត្រូវបន្តអនុវត្តនូវវិធានការ សុខាភិបាល និងវិធានការ “៣ ការពារ និង ៣ កុំ” របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា៕



អត្ថបទ៖ ស្រីរ័ត្ន

-
សន្តិសុខសង្គម៧ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៩ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់