ព័ត៌មានជាតិ
លោកជំទាវ ម៉ែន សំអន ផ្តាំផ្ញើពលរដ្ឋបង្កើនការប្រុងប្រយ័ត្ន ខណៈមេរោគបំប្លែងខ្លួនថ្មីអូមីក្រុង កំពុងរាតត្បាត
លោកជំទាវ ម៉ែន សំអន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងទំនាក់ទំនង ជាមួយរដ្ឋសភា-ព្រឹទ្ធសភា ព្រឹទ្ធសភា និងអធិការកិច្ច បានផ្តាំផ្ញើដល់ប្រជាពលរដ្ឋ ត្រូវបង្កើនការប្រុងប្រយ័ត្នខ្ពស់ ដោយអនុវត្តតាមវិធានសុខាភិបាល ខណៈពេលជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង កំពុងតែរាតត្បាតយ៉ាងខ្លាំង គួរឲ្យព្រួយបារម្មណ៍នៅរាជធានី និងខេត្តមួយចំនួន។
លោកជំទាវ ម៉ែន សំអន ថ្លែងបែបនេះខណៈពេល ជួបសំណេះសំណាលជាមួយប្រជាពលរដ្ឋចំនួនជាង ១,០០០គ្រួសារ ដែលត្រូវបានមកទទួលស្បៀង រួមមាន៖ អង្ករ ១០គីឡូក្រាម និងទឹកត្រី ១ដប ពីរដ្ឋបាលខេត្តកំពត នាព្រឹកថ្ងៃសុក្រ ទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២នេះ នៅសាលាខេត្តកំពត។ ក្នុងពិធីនោះផងដែរ ក៏មានការអញ្ជើញចូលរួម ពីសំណាក់លោក ម៉ៅ ធនិន អភិបាលនៃគណៈអភិបាលខេត្តកំពត និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបទៀត។
លោកជំទាវ បានថ្លែងបន្តថា កម្មវិធីមនុស្សធម៌នេះ អាចដំណើរការទៅបាន គឺដោយសារប្រទេសមានសុខសន្តិភាព ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា និងក្រោមការដឹកនាំដោយផ្ទាល់របស់លោក ម៉ៅ ធនិន អភិបាល នៃគណៈអភិបាលខេត្តកំពត តាមរយៈសិល្បៈនៃការចែករំលែក និងការគិតគូរពីជីវភាពរស់នៅ របស់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពត និងតាមផែនការដែលរដ្ឋបាលខេត្តបានកំណត់ គឺការចែកស្បៀងនេះជារៀងរាល់ ៣ដង ក្នុងមួយសប្តាហ៍ គឺថ្ងៃ ច័ន្ទ ពុធ និងថ្ងៃសុក្រ។
លោកជំទាវ ម៉ែន សំអន ក៏បាននាំមកនូវការផ្តាំផ្ញើរ ពីសំណាក់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ជូនដល់ប្រជាពលរដ្ឋ ដែលបានមកទទួលស្បៀងក្នុងងថ្ងៃនេះ ផងដែរ។
លោកជំទាវឧបនាយករដ្ឋមន្ត្រី ក៏បានផ្តាំផ្ញើរឲ្យប្រជាពលរដ្ឋទាំអស់គ្នា ត្រូវបន្តអនុវត្តន៍ ទី១. ត្រូវបង្កើនប្រសិទ្ធិភាពការពាររាងកាយ ពីមេរោគកូវីដ-១៩ ជាពិសេស គឺប្រភេទបំប្លែងថ្មីអូមីក្រុង ចាំបាច់ពលរដ្ឋគ្រប់រូប ត្រូវពន្លឿននៃការចាក់ដូសទី ៣ ឲ្យបានលឿន ដើម្បីបន្តដល់ដូសទី ៤ ដែលជាដូសជំរុញ និង មិនត្រូវរំពឹងតែ ២ដូស ដែលបានចាក់រួចហើយនោះទេ។ ទី២. បន្តការខិតខំតទៅទៀត ក្នុងការប្រយុទ្ធប្រឆាំងនឹងកូវីដ-១៩ ជាពិសេសត្រូវអនុវត្តវិធានការណ៍ «៣-ការពារ និង ៣-កុំ» ជាចាំបាច់៕
អត្ថបទ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ