ព័ត៌មានជាតិ
ក្រសួងអប់រំដាក់ចេញវិធានការទប់ស្កាត់ការឆ្លងជំងឺអូមីក្រុងនៅតាមអង្គភាពថ្នាក់ជាតិ និងរាជធានី ខេត្ត
ក្រសួងអប់រំយុវជននិងកីឡា បានដាក់ចេញវិធានការមួយចំនួនដើម្បីទប់ស្កាត់ការឆ្លងរាលដាលជំងឺកូវីដ១៩ ប្រភេទអូមីក្រុងនៅតាមអង្គភាពថ្នាក់ជាតិនិងរាជធានី ខេត្ត។
យោងតាមសេចក្ដីណែនាំរបស់ក្រសួងអប់រំយុវជននិងកីឡាចុះថ្ងៃទី១៨ ខែកុម្ភៈនេះ បានឱ្យដឹងថា ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការរាតត្បាតនៃជំងឺកូវីដ-១៩ ប្រភេទថ្មី អូមីក្រុង ក្រសួងអប់រំសូមណែនាំដល់មន្ត្រីអប់រំបម្រើការនៅតាមអង្គភាពថ្នាក់ជាតិ រាជធានី ខេត្ត ទាំងអស់ត្រូវបន្តរឹតបន្តឹងការប្រុងប្រយ័ត្ន និងពង្រឹងការអនុវត្តវិធានការ ៣ការពារ និង៣កុំ ឱ្យបានម៉ឺងម៉ាត់។ ចំពោះបុគ្គលិកអប់រំ ដែលបានចេញទៅបំពេញបេសកកម្មនៅតាមរាជធានី-ខេត្ត ឬធ្វើដំណើរទៅកន្លែងដែលមាន ហានិភ័យ (ក្រោមហេតុផលផ្ទាល់ខ្លួន) ត្រូវធ្វើតេស្តរហ័សមុននឹងត្រឡប់មកកាន់ទីកន្លែងបម្រើការវិញ។

ក្រសួងលើកទឹកចិត្តឱ្យរៀបចំសកម្មភាពជួបជុំ សកម្មភាពបណ្តុះបណ្តាល ឬសិក្ខាសាលា ដែលមានអ្នកចូលរួម ក្នុងចំនួនតិច ឬត្រូវរៀបចំតាមរយៈប្រព័ន្ធអនឡាញ។ បន្តឆ្លងឯកសារ និងបែងចែកឯកសារ តាមប្រព័ន្ធឌីជីផល ដូចជា Telegram និង Whatsapp…។ អង្គភាពថ្នាក់ជាតិទាំងអស់ ត្រូវតាមដាន និងសភាពការណ៍ជាប្រចាំ អំពីស្ថានភាពសុខភាពរបស់មន្ត្រី មន្ត្រីអប់រំទាំងអស់ត្រូវពាក់ម៉ាសការពារ ឱ្យបានជាប់លាប់ គ្រប់ពេលចេញចូល និងពេលបំពេញការងារ ត្រូវរក្សាអនាម័យ ដោយលាងសម្អាតដៃនឹងជែល ឬទឹកអាល់កុលជាប្រចាំ។ គ្រប់ច្រកចេញចូល ត្រូវកំណត់ឱ្យមានការវាស់កម្ដៅ និងពាក់ម៉ាស់ជាប្រចាំ ក្នុងករណីមិនអនុវត្តតាមមិនត្រូវអនុញ្ញាតឱ្យចូលក្នុងបរិវេណ ជាដាច់ខាត។
ក្រសួងបានបន្តទៀតថា ករណីមានការសង្ស័យ ឬភាពមិនប្រក្រតី ដែលជារោគសញ្ញានៃជំងឺកូវីដ-១៩ ត្រូវរាយការណ៍ ឬទូរសព្ទទៅលេខ ១១៥៕
អត្ថបទ៖ សំអឿន


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ