ព័ត៌មានជាតិ
ឃាត់ខ្លួនបុរសម្នាក់ រួមជាមួយគ្រឿងញៀនជិត ៥ គីឡូ ករណីជួញដូរ
ឃាត់ខ្លួនបុរសម្នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជិត ៥ គីឡូ នៅសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២។

កម្លាំងជំនាញ (ក១) នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ដឹកនាំដោយលោក ពុធ ស៊ុនរស្មី នាយករងមន្ទីរ ចូលរួមសហការពីកម្លាំងជំនាញស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សម្របសម្រួលដោយលោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញបានដំណើរការ ស៊ើបអង្កេត ស្រាវជ្រាវ ឈានទៅបង្ក្រាបបង្ក្រាបករណីជួញដូរគ្រឿងញៀន នៅចំណុចហាងលក់បាយ ផ្លូវលេខ៩០ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញឃាត់ខ្លួនជនសង្ស័យម្នាក់ កាលពីថ្ងៃទី ១៤ ខែកុម្ភៈ ឆ្នាំ ២០២២ នៅវេលាម៉ោង ៣ និង៣០នាទី ។

ជនសង្ស័យឈ្មោះ ថន ពុទ្ធារិទ្ធ ហៅ ស្វិត ភេទប្រុស អាយុ ៣៦ ឆ្នាំ ជនជាតិខ្មែរ ចាប់យកវត្ថុតាង អ៊ិចស្តាស៊ី (MDMA) ទម្ងន់សុទ្ធ ៣៣៦.៧៤ក្រាម , មេតំហ្វេតាមីន (ICE) ទម្ងន់សុទ្ធ ៦៥៩.៦៥ក្រាម , កេតាមីន (KETAMIN) ទម្ងន់សុទ្ធ ២៨៥៥.៩៨ក្រាម , នីមេតាហ្សេប៉ាម (NIMETAZEPAM)ទម្ងន់សុទ្ធ ២៦១.៣៦ក្រាម។ សរុបទម្ងន់ ៤ គីឡូ ១៧២.៦៥ក្រាម។ ជនសង្ស័យ និងវត្ថុតាងសមត្ថកិច្ចជំនាញបានកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការបន្តតាមនីតិវិធី ៕
អត្ថបទ៖ រ៉ាវុទ្ធ

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
សន្តិសុខសង្គម៨ ម៉ោង ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៧ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ជីវិតកម្សាន្ដ១៤ ម៉ោង ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម៤ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ