ព័ត៌មានជាតិ
វិស័យណាខ្លះ ដែលជំរុញសេដ្ឋកិច្ចកម្ពុជា ឲ្យសម្រេចបាន ៥,៦ភាគរយ នៅឆ្នាំ ២០២២
នៅឆ្នាំ ២០២២ កំណើនសេដ្ឋកិច្ចកម្ពុជា រំពឹងថា សម្រេចបានក្នុងអត្រា ៥,៦ភាគរយ ដែលគាំទ្រដោយការកើនឡើងនៃតម្រូវការខាងក្រៅ និងទំនុកចិត្តវិនិយោគ គួបផ្សំនិងការដាក់ចេញឲ្យអនុវត្តក្រមខ័ណ្ឌយុទ្ធសាស្រ្ត និងកម្មវិធីស្តារកំណើនសេដ្ឋកិច្ចកម្ពុជា សម្រាប់ឆ្នាំ ២០២១-២០២៣ ដែលជារួមនឹងបន្តងើបឡើងវិញពីនូវស័យកាត់ដេរ កម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម ជាពិសេសវិស័យទេសចរណ៍។ នេះបើតាមការលើកឡើងរបស់លោក ឈាង វណ្ណារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅក្នុងវេទិការសាធារណៈ ស្តីពី ការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២២ នៅថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២។

លោក ឈាង វណ្ណារិទ្ធ បានឲ្យដឹងទៀតថា ការហក់ឡើងវិញនៃកំណើនសេដ្ឋកិច្ចនេះ គាំទ្រដោយកត្តាសំខាន់ៗពីរ ដូចជា ទី១ ការងើបឡើងវិញនៃតម្រូវការសកល និងការកើនឡើងថ្លៃកសិផលលើទីផ្សារអន្តរជាតិ ដែលបានជំរុញកំណើនវិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ កសិកម្ម(ដំណាំ) ជាដើម។ ទី២ ការសម្រេចបាននៃអត្រាចាក់វ៉ាសាំងខ្ពស់ ដែលបានបង្កើតភាពស៊ាំក្នុងសហគមន៍ និងបើកប្រទេសឡើងវិញជាផ្លូវការ ដែលជារួមបានជំរុញសកម្មភាពពាណិជ្ជកម្ម ធុរកិច្ចក្នុងស្រុក ឲ្យត្រឡប់ទៅប្រក្រតីភាពវិញ។

នាពេលថ្មីៗនេះ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច បានលើកឡើងថា ការងើបឡើងវិញនៃជំងឺកូវីដ-១៩ បំប្លែងថ្មីអូមីក្រុង ក្នុងប្រទេស បានបង្កជាបញ្ហាប្រឈមមួយ ដែលអាចនឹងរាំងស្ទះការងើបឡើងវិញ នូវសកម្មភាពពាណិជ្ជកម្ម-ធុរកិច្ច និងបង្កឲ្យមានការភ័យខ្លាចដល់សាធារណជន។
របាយការណ៍ជំនួយស្មារតីមួយរបស់ធនាគារពិភពលោក បានចេញផ្សាយកាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០២២ បានឲ្យដឹងថា សេដ្ឋកិច្ចប្រទេសកម្ពុជា ស្ថិតនៅក្នុងចំណោមសេដ្ឋកិច្ចតំបន់អាស៊ីបូព៌ា ដែលរងការខូចខាតយ៉ាងដំណំពីការរាតត្បាតនៃជំងឺកូវីដ ១៩ ប៉ុន្តែប្រទេសនេះ អាចស្តារសេដ្ឋកិច្ចឲ្យមានកំណើនទៀងទាត់ឡើងវិញបានតាមរយៈការបង្កើនផលិតភាពរបស់ក្រុមហ៊ុន និងពលករ ការពង្រីកពិពិធភាពក្នុងផ្នែកនាំចេញ និងចាត់វិធានការនានាឈានទៅជំរុញការវិនិយោគក្នុងស្រុក។
សូមបញ្ជាក់ថា ការប្រមូលចំណូលពន្ធ-អាកររបស់អគ្គនាយកដ្ឋានពន្ធដារនៅឆ្នាំ ២០២១ សរុបបានចំនួនប្រមាណជាង ២,៧ពាន់លានដុល្លារ ស្មើនឹង១២៤, ០២% ដោយកើនលើសផែនការច្បាប់ហិរញ្ញវត្ថុឆ្នាំ២០២១ចំនួន២៤ ០២%។
ការដាក់ចេញនូវទិសដៅខាងដើមរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ ធ្វើឡើងបន្ទាប់ពី
អគ្គនាយកដ្ឋានគយនិងរដ្ឋករ ក្នុងឆ្នាំ២០២១កន្លងទៅ ប្រមូលចំណូលគយបានចំនួន ២,២៩៥.២ លានដុល្លារអាមេរិក ថយចុះប្រមាណ ៥.១% បើធៀបនឹងចំណូលប្រមូលបានក្នុងឆ្នាំ២០២០៕
អត្ថបទ៖ ទូន សុផល



-
សន្តិសុខសង្គម៥ ថ្ងៃ ago
ភ្លៀងមួយមេធំ លាយឡំនឹងខ្យល់កន្ត្រាក់ បណ្ដាលឱ្យរលំដើមឈើសង្កត់លើរថយន្តមួយគ្រឿង
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
តារាប្រុសល្បីឈ្មោះក្នុងវិស័យថតស្ពតពាណិជ្ជកម្ម ប៉ែន ចាន់សិទ្ធ ទទួលមរណភាពដោយរាគាពាធ
-
សន្តិសុខសង្គម១៣ ម៉ោង ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
Model ដែលរងសម្តីមិនសមរម្យពី MC កីឡាម្នាក់ ចេញមកតបថា ការសុំទោសនោះមិនពេញលេញ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
យន្តហោះចម្បាំងកូរ៉េខាងត្បូង ច្រឡំដៃទម្លាក់គ្រាប់បែក៨គ្រាប់ លើទីតាំងពលរដ្ឋរស់នៅ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ឈ្លោះគ្នាពេញសភាស៊ែប៊ី មានទាំងគប់គ្រាប់បែកផ្សែង ធ្វើឲ្យសមាជិកសភាម្នាក់ដាច់សរសៃឈាមខួរក្បាល
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អាល្លឺម៉ង់ ប្រកាសថា សព្វាវុធដែលខ្លួនបម្រុងទុកសម្រាប់ជួយអ៊ុយក្រែន គឺយកចេញអស់ពីឃ្លាំងហើយ
-
ចរាចរណ៍៥ ថ្ងៃ ago
បុរសម្នាក់ ស្លាប់ភ្លាមៗ ខណៈជិះម៉ូតូឆ្លងផ្លូវត្រូវរថយន្ត ១ គ្រឿង បុកពេញទំហឹង