ព័ត៌មានជាតិ
ហុងកុងប្រើបន្ទប់សណ្ឋាគារជាង២ម៉ឺនសម្រាប់ទប់ស្កាត់កូវីដកំពុងផ្ទុះខ្លាំង
ទីក្រុងហុងកុងបានយកបន្ទប់សណ្ឋាគារជាង២ម៉ឺនសម្រាប់ធ្វើចត្តាឡីស័កអ្នកពាក់ព័ន្ធនឹងជំងឺកូវីដ-១៩។ នេះបើយោងតាមលោកស្រី Carrie Lam មេដឹកនាំទីក្រុងហុងកុងបាននិយាយកាលពីថ្ងៃសុក្រម្សិលមិញ ស្របពេលអ្នកអភិវឌ្ឍអចលនទ្រព្យរួមគ្នាដើម្បីកម្ចាត់នឹងវីរុសដែលកំពុងបំផ្លាញសេដ្ឋកិច្ចទូទាំងពិភពលោក។
លោកស្រី Lam បាននិយាយថា ម្ចាស់សណ្ឋាគារចំនួន២១កន្លែងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការយកបន្ទប់របស់ពួកគេសម្រាប់ជាកន្លែងធ្វើចត្តាឡីស័កដែលចំនួនទាំងនេះលើសពីគោលដៅរបស់រដ្ឋាភិបាលដែលកំណត់បន្ទប់ពី៧ពាន់ទៅ១ម៉ឺន។
កន្លែងធ្វើចត្តាឡីស័កនៅហុងកុងបានឈានដល់ពេញសមត្ថភាព ហើយគ្រែអ្នកជំងឺនៅមន្ទីរពេទ្យពេញដោយអ្នកជំងឺពោលគឺរហូតដល់៩០%ទៅក្នុងនោះមានអ្នកជំងឺថ្មី ចាស់ និងធ្ងន់ធ្ងរថែមទៀតផង។
ចំណាត់ការនេះបានធ្វើឡើង ស្របពេលអាជ្ញាធរក្រុងហុកកុងបានរាយការណ៍ថា ករណីឆ្លងថ្មីបានកើនឡើងយ៉ាងគំហុកដល់ទៅ៦០ដងឯណោះក្នុងខែនេះ និងបន្ទាប់ពីលោកប្រធានាធិបតីចិន ស៊ី ជីនពីង បាននិយាយថា ហុងកុងត្រូវតែបង្កើនការងារដើម្បីទប់ស្កាត់កូវីដកំពុងរាលដាលខ្លាំង ហើយចិនក៏នឹងជួយដែរ។
អាជ្ញាធរបាននិយាយថា រថយន្តធ្វើតេស្តចល័តពីប្រទេសចិនបានទៅដល់ហុងកុងកាលពីថ្ងៃព្រហស្បតិ៍ ដែលជាផ្នែកមួយនៃវិធានការដើម្បីជួយក្រុងនេះក្នុងការធ្វើតេស្ត។
កាលពីថ្ងៃសុក្រ ម្សិលមិញនេះ ហុងកុងមានករណីឆ្លងកូវីដថ្មីហោចណាស់៣៦០០នាក់ជាមួយនឹងលទ្ធផលវិជ្ជមានបឋម៧៦០០នាក់ផ្សេងទៀត៕
ប្រែសម្រួល៖ វីរបុត្រ
ប្រភព៖ Reuters
-
សន្តិសុខសង្គម១ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ១ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិខ្មែរជិត២ពាន់នាក់ស្ថិតក្នុងបញ្ជីអ្នកត្រូវបណ្ដេញចេញពីអាមេរិក
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៥ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៥ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?