ព័ត៌មានជាតិ
ក្រសួងគ្រោងពង្រីកការផ្ទេរកម្មសិទ្ធិយានជំនិះនិងបង់ពន្ធប្រថាប់ត្រានៅទូទាំងប្រទេសនៅខែក្រោយនេះ
ក្រសួងសាធារណការ និងដឹកជញ្ជូន គ្រោងនឹងពង្រីកការអនុវត្តការផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រាតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៅទូទាំងប្រទេស ចាប់ពីថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ខាងមុខនេះ ខណៈបច្ចុប្បន្នអនុវត្តនៅក្រសួងនិងផ្សារទំនើបមួយចំនួនប៉ុណ្ណោះ។

លោក ហ៊ាង សុទ្ធាយុត្តិ អ្នកនាំពាក្យក្រសួងសារធារណៈការនិងដឹកជញ្ជូនបានមានប្រសាសន៍នៅព្រឹកថ្ងៃទី១៩ កុម្ភៈនេះថា នីតិវិធីបង់ពន្ធប្រថាប់ត្រានិងការផ្ទេរកម្មសិទ្ធិយានជំនិះរួមគ្នានេះបានដាក់ដំណើរការប្រមាណជាង១ឆ្នាំមកហើយៗចំពោះការអនុវត្តវិញឃើញថា ទទួលបានលទ្ធផលជាវិជ្ជមានដោយបងប្អូនប្រជាពលរដ្ឋមកកន្លែងផ្តល់សេវាសាធារណៈរបស់ក្រសួងសាធារណការដោយទទួលបានការបង់ពន្ធប្រថាប់ត្រាទាំងផ្ទេរកម្មសិទ្ធិនិងការបង់ពន្ធផ្លូវនៅក្នុងវិក័យបត្រតែមួយដោយមិនចាំបាច់ទៅពីរបីកន្លែងនោះទេ។
លោកបានបន្តថា «ប៉ុន្តែការអនុវត្តកន្លងទៅយើងនៅមាការប្រឈមខ្លះដោយយើងធ្វើយ៉ាងមិចធានាឱ្យបាននូវទិន្នន័យមានលក្ខណៈស៊ីគ្នារវាងទិន្នន័យរបស់ពន្ធផ្លូវ ពន្ធប្រថាប់ត្រាផ្ទេរកម្មសិទ្ធិទិន្ន័យយានយន្តដើម្បីធ្វើអាការផ្ទេរកម្មសិទ្ធរួមគ្នាឱ្យវាបានត្រឹមត្រូវ។អីចឹងឥឡូវនេះវាស៊ីគ្នាហើយប៉ុន្តែយើងនៅមើលតាមដានផ្ទៀងផ្ទាត់នូចំណុចដែលមានការខ្វះចន្លោះខ្លះធ្វើមិចធានាឱ្យបានខិតទៅរក១០០%អាហ្នឹងទើបយើងអាចឱ្យប្រើប្រាស់ទូទាំងប្រទេសបាន។មានន័យកន្លែងណាក៏អាចធ្វើនិតិវិធីរួមគ្នាបាន»។

លោកបានបន្តទៀតថា បច្ចុប្បន្ននេះសេវាទាំងនេះមាននៅទីតាំងដែលកំណត់ដោយក្រសួងសាធារណការទេពិសេសនៅទីស្តីការក្រសួងនិងតាមផ្សារទំនើប។ចំណែកកន្លែងផ្តល់សេវាផ្សេងៗទៀតយើងនឹងធ្វើការអនុញ្ញាតនៅពេលដែលយើងដោះស្រាយបញ្ហាប្រឈមនេះរួចរាល់ដើម្បីដាក់ឱ្យប្រើទូទាំងប្រទេសព្រោះយើងមិនចង់ឱ្យមាននិតិវិធីតាមក្រសួងឬស្ថាប័នមួយទេព្រោះជានីតិវិធីស្មុគស្មាញត្រូវចំណាក្រៅផ្លូវការឬប្រឈមនឹងឯកសារដែលមិនមានប្រក្រតី។
លោកបានបន្ថែមថា ប្រសិនបើធ្វើតាមប្រព័ន្ធស្វ័យប្រវត្តិកម្មនៅកន្លែងតែមួយវាបានផ្តល់អត្ថប្រយោជន៍ច្រើនដូចជាជួយសម្រួលនីតិវិធីជូនប្រជាពលរដ្ឋ ផ្តល់ភាពងាយស្រួលលឿនរហ័ស កាត់បន្ថយភាពស្មុគស្មាញ និងលុបបំបាត់ការចំណាយក្រៅផ្លូវការប្រកបដោយតម្លាភាពនិងប្រសិទ្ធភាព។ លើសពីនេះទៀតការងារនេះធានាដល់អគ្គនាយកពន្ធដារក្នុងការប្រមូលចំណូលដោយមានលក្ខណៈសុក្រិត្រត្រឹមត្រូវមានភាពងាយស្រួលជាងមុន។
លោកបានបញ្ជាក់ថា«ជាការពិតប្រព័ន្ធស្វ័យប្រវត្តិកម្មនឹងរៀបចំរួចរាល់នៅថ្ងៃទី១៥ ខែមីនា ឆ្នាំ២០២២ចប់សព្វគ្រប់អាចអនុវត្តបាននៅទូទាំងប្រទេសតែចំពោះមន្ត្រីផ្តល់សេវាគឺទាមទារឱ្យមានការបង្រៀនពន្យល់បង្ហាញដែលត្រូវចំណាយពេលបន្ថែមទៀត»។

លោកបានឱ្យដឹងបន្ថែមថាការផ្ទេរកម្មសិទ្ធិយានជំនិះ និងបង់ពន្ធប្រថាប់ត្រានឹងត្រូវបានអនុវត្តន៍នៅកន្លែងតែមួយ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មដោយប្រជាពលរដ្ឋអាចធ្វើការដាក់ពាក្យ ONLINE តាមរយៈគេហទំព័រvehicle.mpwt.gov.khឬអាចមកកាន់ទីតាំងផ្តល់សេវាផ្ទាល់ដើម្បីមន្ត្រីជំនាញធ្វើការបំពេញសំណុំបែបបទជូនរួចធ្វើការបងប្រាក់សេវាជាមួយគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ របស់ក្រសួងសាធារណការនិងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
គួរបញ្ជាក់ថានីតិវិធីផ្ទេរកម្មសិទ្ធិ និងបង់ពន្ធប្រថាប់ត្រារួមគ្នាត្រូវបានកំណត់ដោយប្រកាសអន្តរក្រសួង រវាងក្រសួងសាធារណការ និងដឹកជញ្ជូននិងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីថ្ងៃ២៧ ខែសីហា ឆ្នាំ២០២០ ហើយបានដាក់ឱ្យដំណើរការជាផ្លូវការនូវនីតិវិធីផ្ទេរកម្មសិទ្ធិ និងបង់ពន្ធប្រថាប់ត្រារួមគ្នា កាលពីថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២០៕
អត្ថបទ៖ សំអឿន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ