Connect with us

ព័ត៌មានជាតិ

បោះឆ្នោត​ឃុំសង្កាត់​ អាណត្តិនេះ​ គ្រោង​ចំណាយ​ថវិកាជាង​ ៤៣​ លានដុល្លារ​ គ.ជ.ប ពន្យល់​មូលហេតុ​ចាយ​តិចជាងមុន

បានផុស

នៅ

ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី ៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យ ទី០៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ ហើយសម្រាប់ការបោះឆ្នោតនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) គ្រោងចំណាយថវិកាប្រមាណជាង ៤៣ លានដុល្លារប៉ុណ្ណោះ ដែលថវិកានេះ មានចំនួនតិចជាងការបោះឆ្នោត ឃុំ សង្កាត់ អាណត្តិមុន។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក សោម សូរីដា អគ្គលេខាធិការរង និងជាអ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានពន្យល់ប្រាប់កម្ពុជាថ្មីថា ការចំណាយតិចជាង គឺអាស្រ័យទៅលើការងារដែលត្រូវអនុវត្ត។

លោកថា នៅឆ្នាំ ២០១៧ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត  ត្រូវរៀបចំបញ្ជីបោះឆ្នោតថ្មី ដែលតម្រូវឱ្យប្រជាពលរដ្ឋដែលមានអាយុ១៨ឆ្នាំ គិតដល់ថ្ងៃបោះឆ្នោត រាប់ទាំងអ្នកដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតទាំងអស់ទៅចុះឈ្មោះបោះឆ្នោតឡើងវិញ ដើម្បីរៀបចំបញ្ជីបោះឆ្នោតថ្មី។

លោក សោម សូរីដា អះអាងថា នៅក្នុងដំណើរការនេះ គឺ គ.ជ.ប បានកែសម្រួលពីការរៀបចំបញ្ជីបោះឆ្នោតដោយដៃ មកការរៀបចំបញ្ជីបោះឆ្នោតដោយកុំព្យូទ័រ ដូច្នេះយើងត្រូវការថវិកាសម្រាប់ទិញកុំព្យូទ័រ ថវិកាសម្រាប់អភិវឌ្ឍន៍កម្មវិធី និងការចុះបញ្ជីតាមប្រព័ន្ធកុំព្យូទ័រ និងត្រូវការចំណាយពេលវេលារហូត៩០ថ្ងៃ។ ជាមួយគ្នានោះ ក៏ត្រូវការបណ្ដុះបណ្ដាលធនធានមនុស្ស ដើម្បីឲ្យចេះប្រើប្រាស់កម្មវិធី នៃការចុះឈ្មោះបោះឆ្នោតតាមប្រព័ន្ធកុំព្យូទ័រផងដែរ។  នេះគឺជាចំណុចដែលត្រូវការចំណាយថវិកាច្រើននៅក្នុងការរៀបចំបញ្ជីបោះឆ្នោតថ្មី។

ចំណែកឆ្នាំ២០២២នេះ អ្វីៗមានរួចជាស្រេចទៅហើយ ដូចជាបញ្ជីបោះឆ្នោត គ.ជ.ប បានធ្វើបច្ចុប្បន្នភាពប្រចាំឆ្នាំរួចហើយ។ ចំណែកសម្ភារៈ បរិក្ខា ដូចជាកុំព្យូទ័រ របៀបប្រើប្រាស់កុំព្យូទ័រ ដែលបានប្រើប្រាស់តាំងពីឆ្នាំ២០១៦ និង២០១៧​មក ដូច្នេះយើងពុំមានតម្រូវការទិញកុំព្យូទ័រថ្មីទេ ហើយការងារបណ្ដុះបណ្ដាល ក៏បានជ្រើសរើសមន្ត្រី ដែលមានបទពិសោធន៍ការងារក្នុងការរៀបចំបញ្ជីបោះឆ្នោតកន្លងមក ដូច្នេះតាំងពីពេលវេលា តាំងពីសម្ភារៈ មិនមានតម្រូវការចំណាយច្រើនដូចឆ្នាំ២០១៧នោះទេ។ 

នេះគឺជាចំណុចដែលបញ្ជាក់ថា ថវិកាចំណាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥​ឆ្នាំ២០២២នេះ មានចំនួនតិចជាងឆ្នាំ២០១៧។

មន្រ្តីជាន់ខ្ពស់ គ.ជ.ប រូបនោះបញ្ជាក់ដែរថា កាលនោះយើងអត់មានអ្វីទាំងអស់ តែនៅឆ្នាំ២០២២នេះយើងមានអ្វីៗស្ទើរគ្រប់ទៅហើយ។ អ្វីដែលខ្វះនោះ គឺការជួសជុលកុំព្យូទ័រ ការបន្ថែមរយៈពេល ប្រជាពលរដ្ឋដែលមានឈ្មោះនៅក្នុងបញ្ជីបោះឆ្នោតក៏កាន់តែច្រើនឡើង ចំនួនការិយាល័យបោះឆ្នោតក៏កាន់តែកើនឡើង សន្លឹកឆ្នោតច្រើនជាងមុន។

សូមបញ្ជាក់ថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២នេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា (គ.ជ.ប) គ្រោងចំណាយថវិកាជាង ៤៣ លានដុល្លារ ដែលចំនួននេះ ជាចំនួនមួយតិចជាងឆ្នាំ២០១៧ ដែលមានរហូតជាង ៥២ លានដុល្លារ។ 

ដូច្នេះបានថយចុះជិត១០ លានដុល្លារ ហើយប្រភពជី គ.ជ.ប ការថយចុះនេះ ដោយសារកម្ពុជាមានបច្ចេកវិទ្យាទំនើប ដែលឯកសារមួយចំនួនអាចផ្ញើតាមអ៊ីនធឺណិតបាន ហើយការកាត់បន្ថយការចំណាយនេះ ក៏ទទួលបានការកោតសរសើរពីភាគីពាក់ព័ន្ធផងដែរ៕

អត្ថបទ៖ កោះកែវ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៤៩ នាទីutes មុន

រដ្ឋមន្ត្រីយុត្តិធម៌ ចង់ឃើញចៅក្រម​ ព្រះរាជអាជ្ញាធ្វើការងារដោយមិនវៀចវេរ ជាជាងឃើញអ្នកទាំងនោះអស់តំណែង

សន្តិសុខសង្គម៥៩ នាទីutes មុន

នគរបាល​ប៉ុស្តិ៍​ច្បារអំពៅ​ទី២ ឃាត់​ខ្លួនជនសង្ស័យម្នាក់ ជួញដូរ​នូវ​សារធាតុញៀន

ព័ត៌មានអន្ដរជាតិ១ ម៉ោង មុន

មនុស្សចាស់ជិតម្នាក់​ក្នុងចំណោម១០នាក់​នៅ​កូរ៉េខាងត្បូង​កើត​​ជំងឺវង្វេង​ភ្លេច​ភ្លាំង​

ជីវិតកម្សាន្ដ២ ម៉ោង មុន

លោកស្រី ឡងឌី សាន់ណារ៉ា ស្នើបញ្ឈប់ការបំបាក់ទឹកចិត្តសិល្បករមានបេះដូងជួយប្រទេសជាតិ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក ម៉ប់ សារិន៖ ទោះជាបទល្មើសមានការកើនឡើង តែកម្លាំងបង្រ្កាបបានស្ទើ១០០% នៅភ្នំពេញ

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

មេដឹកនាំ​អាស៊ី ៤​រូប ដែល​ ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ

នយោបាយ៥ ម៉ោង មុន

អ្នកនាំពាក្យ៖ លោក សម រង្ស៊ី គ្មានចេះធ្វើអ្វីជាប្រយោជន៍ជាតិទេ ចេះតែមួលបង្កាច់ បំភ្លៃ និងកេញចំណេញពីព្រឹត្តិការណ៍ប៉ុណ្ណោះ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ឆេះមន្ទីរពេទ្យនៅបាងកក បង្កការផ្អើលឆោឡោនិងជម្លៀសអ្នកជំងឺ យ៉ាងតក់ក្រហល់

ជីវិតកម្សាន្ដ១១ ម៉ោង មុន

នាដការី ឈឹម ចាន់ស្រីណុច ជួបទុក្ខធំបាត់បង់ម្តាយ ខណៈកំពុងបន្តបេសកកម្មសម្ដែងជូនជាតិនៅបារាំង

ព័ត៌មានអន្ដរជាតិ១១ ម៉ោង មុន

អាមេរិក ផ្តល់ជំនួយយោធានិងចែករំលែកការណ៍សម្ងាត់ឲ្យអ៊ុយក្រែន វិញហើយ

Sokha Hotels

ព័ត៌មានពេញនិយម