ព័ត៌មានជាតិ
ប្រាក់ សុខុន៖ កិច្ចប្រជុំចង្អៀតរដ្ឋមន្រ្តីការបរទេសអាស៊ាន សំដៅធានាឲ្យមានការរីកចម្រើនជាមួយគ្នា
កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល២ថ្ងៃ បានបញ្ចប់ហើយប្រកបដោយជោគជ័យ ដោយមានរដ្ឋមន្ត្រីការបរទេស នៃបណ្តាប្រទេសសមាជិកអាស៊ាន ហើយភាគច្រើនបានមកចូលរួមដោយផ្ទាល់ និងមួយចំនួនតូចបានចូលរួមតាមប្រព័ន្ធវីដេអូ។

លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ នៃព្រះរាជាណាចក្រអះអាងថា កិច្ចប្រជុំនេះបានប្រព្រឹត្តទៅដោយរលូន ដោយមានការចូលរួមចំណែកយ៉ាងសកម្មរបស់សហសេវិកទាំងអស់ ក្នុងការពិភាក្សាអំពីបញ្ហាប្រឈមធំៗក្នុងតំបន់យើងនាពេលបច្ចុប្បន្ន និងអនាគត។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ការចូលរួមចំណែករបស់រដ្ឋមន្រ្តីការបរទេសទាំងអស់ គឺសំដៅធានាថា អាស៊ាននឹងបន្តអភិវឌ្ឍ និងរីកចម្រើនជាមួយគ្នា ដោយមិនទុកមួយណាចោលនោះឡើយ។
ដោយឡែកនៅខាងក្រោយឆាក លោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន អះអាងថា មានក្រុមការងារមួយដែលមានឆន្ទៈ និងសមត្ថភាពខ្ពស់។ លោកអរគុណយ៉ាងជ្រាលជ្រៅចំពោះការខិតខំប្រឹងប្រែង និងការចូលរួមចំណែករបស់អ្នកទាំងអស់គ្នា ដើម្បីធ្វើឱ្យព្រឹត្តិការណ៍នេះទទួលបានជោគជ័យ ហើយនេះជាបទពិសោធន៍ដ៏មានតម្លៃសម្រាប់យើងផងដែរ។

សូមបញ្ជាក់ថា កិច្ចប្រជុំចង្អៀតថ្នាក់រដ្ឋមន្ត្រីការបរទេសអាស៊ាននៅភ្នំពេញ ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៦ ដល់១៧ ខែកុម្ភៈ ឆ្នាំ២០២២ ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ដោយកិច្ចប្រជុំបានផ្ដោតសំខាន់ទៅលើការស្ដារសេដ្ឋកិច្ចឡើងវិញក្រោយវិបត្តិកូវីដ១៩ ហើយបាននិយាយច្រើនអំពីភាពចាំបាច់ក្នុងការជំរុញ ការអនុវត្តក្នុងក្របខណ្ឌស្ដារឡើងវិញផ្នែកសេដ្ឋកិច្ចរបស់អាស៊ាន។

បើតាមលោកឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន នៅក្នុងកិច្ចប្រជុំនោះ ក៏មានការលើកឡើងពីការជំរុញធ្វើយ៉ាងណាឲ្យបើកធ្វើចរាចរណ៍ផ្ទៃក្នុងអាស៊ាន ក្នុងក្របខ័ណ្ឌ នៃការធ្វើដំណើរឡើងវិញក្នុងអាស៊ានផងដែរ ដែលនេះ គឺដើម្បីជំរុញធ្វើយ៉ាងណាឱ្យសេដ្ឋកិច្ចដើរឡើងវិញ៕

អត្ថបទ៖ កោះកែវ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២០ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ