ព័ត៌មានជាតិ
ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិ ៥ ចាប់ដៃគ្នាបង្កើតឱកាសវិនិយោគអចលនទ្រព្យរវាងកម្ពុជា និងប្រទេសសមាជិកអឺរ៉ុប
ក្រុមហ៊ុនក្នុងស្រុក និងអន្តរជាតិចំនួន ៥ បានចាប់ដៃគូបង្កើតឱកាសវិនិយោគលើវិស័យអចលនទ្រព្យរវាងកម្ពុជា និងប្រទេសសមាជិកអឺរ៉ុប។ ក្រុមហ៊ុនទាំង៥បានចុះអនុស្សារណៈយោគយល់គ្នា នារសៀលថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ នៅឯសណ្ឋាគារ Hyatt Regency Phnom Penh ដែលចុះហត្ថលេខាដោយលោក គុយ វ៉ាត ប្រធានក្រុមប្រឹក្សាភិបាល ក្រុមហ៊ុន Zillennium Co., Ltd, លោក សាយ សុខ ហេង នាយកប្រតិបត្តិក្រុមហ៊ុន Z1 Financial, លោកវ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment, លោក Jerry Morgan ស្ថាបនិកនិងអគ្គនាយកក្រុមហ៊ុន Mercan Group និងអ្នកនាង Jasmine Dang អគ្គនាយកក្រុមហ៊ុន Mercadia Cambodia ប្រចាំប្រទេសកម្ពុជា និងប្រចាំតំបន់អាស៊ីអាគ្នេយ៍។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/photo_2022-02-19_15-01-18-1024x682.jpg)
ការចុះហត្ថលេខាលើអនុស្សារណៈយោគយល់គ្នានាពេលនេះ នឹងក្លាយជាការត្រួសត្រាយផ្លូវដ៏សំខាន់រវាងក្រុមហ៊ុនទាំងប្រាំ ក្នុងការសហការពាំនាំនូវឱកាសវិនិយោគថ្មីៗសម្រាប់ប្រជាជនកម្ពុជា ដែលមានលទ្ធភាពទិញអចលនទ្រព្យនៅប្រទេសព័រទុយហ្គាល់ និងការទទួលបានអត្ថប្រយោជន៍ជាច្រើនពីការវិនិយោគនៅទីនោះ។ ហើយកិច្ចសហការនេះក៏នឹងជំរុញឱ្យមានការកៀរគរទុនវិនិយោគិនពីប្រទេស កាណាដា និងប្រទេសព័រទុយហ្គាល់មកបោះទុនវិនិយោគក្នុងគម្រោងអចលនទ្រព្យនៅកម្ពុជាផងដែរ។
លោក Jerry Morgan ស្ថាបនិកក្រុមហ៊ុន Mercan Group បានលើកឡើងថា អ្នកវិនិយោគនៅកម្ពុជា អាចចូលរួមវិនិយោគជាមួយគម្រោងរបស់លោកតាមរយៈក្រុមហ៊ុន Century 21 Fortuna Investment ដែលជាដៃគូរសហការយុទ្ធសាស្ត្រ ដើម្បីទទួលបានការវិនិយោគប្រកបដោយសុវត្ថិភាព និងផលចំណេញល្អ។ លោកបញ្ជាក់ថា បច្ចុប្បន្នក្រុមហ៊ុន Mercan Group មានគម្រោងវិនិយោគ ៤០ គម្រោងនៅសហរដ្ឋអាមេរិក និង ១៥ គម្រោងទៀត នៅប្រទេសព័រទុយហ្គាល់។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/photo_2022-02-19_15-01-15-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/02/photo_2022-02-19_15-01-16-1024x682.jpg)
លោក វ៉ា វីរៈ អគ្គនាយកក្រុមហ៊ុន Century 21 Fortuna Investment បានលើកឡើងថា ប្រទេសព័រទុយហ្គាល់ មិនត្រឹមតែមានសក្ដានុពលសម្រាប់ការវិនិយោគប៉ុណ្ណោះទេ តែក៏មានអំណោយផលល្អសម្រាប់ការរស់នៅផងដែរ ដោយសារប្រទេសនេះមានសុវត្ថិភាពខ្ពស់ ប្រព័ន្ធសុខាភិបាលទំនើប ថែមទាំងជាប្រទេស មានការចាយវាយសមរម្យបំផុតក្នុងតំបន់អ៊ឺរ៉ុប ដែលទំនិញ និងសេវាកម្មជាច្រើនមានតម្លៃប្រហាក់ប្រហែលនឹងប្រទេសកម្ពុជាដែរ។
លោក វ៉ា វីរៈ ជាអ្នកជំនាញអចលនទ្រព្យអន្តរជាតិដំបូងគេនៅកម្ពុជា ដែលបានទទួលស្គាល់ជាអន្តរជាតិ និងមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងការសម្របសម្រួលប្រតិបត្តិការទិញ-លក់អចលនទ្រព្យនៅក្រៅប្រទេស ជាពិសេសប្រទេសព័រទុយហ្គាល់ ការណាដា និងសហរដ្ឋអាមេរិក។ លោកថ្លែងថា៖ «ការទិញអចលនទ្រព្យនៅប្រទេសព័រទុយហ្គាល់ គ្រាន់តែមានប្រាក់កក់ ៣០ ភាគរយប៉ុណ្ណោះ និងអាចទទួលបានទំហំកម្ចី ៧០ ភាគរយ នៃតម្លៃទ្រព្យ ជាមួយអត្រាការប្រាក់ត្រឹម ១,២ ភាគរយ ក្នុងមួយឆ្នាំ»។ លោកបន្ថែមថា កិច្ចសហនាពេលនេះ នឹងបង្កលក្ខណៈងាយស្រួលផងដែរ ដល់អ្នកវិនិយោគនៅកម្ពុជាក្នុងការរកដៃគូរសហការជាមួយអ្នកវិនិយោគបរទេស ដើម្បីមកបណ្តាក់ទុនវិនិយោគវិស័យសក្ដានុពលផ្សេងៗនៅកម្ពុជា។
![](https://www.kampucheathmey.com/wp-content/uploads/2022/02/photo_2022-02-19_15-01-20-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/02/photo_2022-02-19_15-01-21-1024x682.jpg)
![](https://www.kampucheathmey.com/wp-content/uploads/2022/02/photo_2022-02-19_15-01-23-1024x682.jpg)
ការជំរុញឱ្យមានការវិនិយោគពីបរទេសពីវិស័យឯកជន គឺជាការឆ្លើយតបទៅនឹងការដាក់ចេញនូវគោលនយោបាយ របស់រដ្ឋាភិបាលកម្ពុជា ជាពិសេសច្បាប់វិនិយោគថ្មី ដែលទើបបានប្រកាសដាក់ឱ្យប្រើប្រាស់ កាលពីពេលថ្មីនេះ សំដៅទាក់ទាញការវិនិយោគពីបរទេសនៅកម្ពុជា ដើម្បីជួយពន្លឿនសេដ្ឋកិច្ចជាតិ។
យោងតាមទិន្នន័យធនាគារពិភពលោកបានបង្ហាញថា លំហូរវិនិយោគផ្ទាល់ពីបរទេស (FDI) ដែលបានចាក់បញ្ជូលទៅក្នុងវិស័យ អចលនទ្រព្យ និងសំណង់នៅកម្ពុជាក្នុងឆ្នាំ២០១៩ និងឆ្នាំ២០២០ មានចំណែកដល់ទៅ ១ភាគ៣ នៃផលិតផល ក្នុងស្រុកសរុប (GDP)។ ការវិនិយោគពីFDI នៅកម្ពុជា សម្រេចបានទឹកប្រាក់ជាង ៣,៤ ពាន់លានដុល្លារនៅឆ្នាំ ២០១៩ និង ៣,៦ ពាន់លានដុល្លារនៅឆ្នាំ២០២៕
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម១ ថ្ងៃ ago
«ចែមុំបុកល្ហុង» សង្ស័យបង្កប់សេវាកម្មផ្លូវភេទ នគរបាលចុះបង្ក្រាបឃាត់ខ្លួនមនុស្ស១១នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អ្នកកាសែតម្នាក់ត្រូវឃាត់ខ្លួនក្រោយដោះមីនតោនដឹកយកទៅឱ្យប៉ូលិស
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ធ្លាក់យន្តហោះនៅ អាឡាស្កា អ្នកជិះក្នុងនោះ ស្លាប់ទាំងអស់
-
សន្តិសុខសង្គម៦ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ចរាចរណ៍១ ថ្ងៃ ago
ផ្លូវ៦០ម៉ែត្រទៀត! រថយន្ដពាក់ស្លាកលេខរដ្ឋ បុករះរថយន្ដ២គ្រឿងកំពុងឈប់ចាំភ្លើងស្តុបរងការខូចខាត
-
ជីវិតកម្សាន្ដ២៣ ម៉ោង ago
G-Devith ដាក់បណ្តឹងទៅ UNICEF នៅកម្ពុជា ដើម្បីលុបជាអចិន្ត្រៃយ៍គ្រប់គណនីហ្វេសប៊ុក ដែលប៉ះពាល់សិទ្ធិកុមារ តាមគ្រប់រូបភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ជីវិតកម្សាន្ដ១ ថ្ងៃ ago
G-Devith ប្តេជ្ញារកយុត្តិធម៌ឱ្យគ្រួសារ ក្រោយម្ចាស់ផេក «អាក្លូ» ផ្លែផ្កាគ្រួសារខ្លួនជារឿយៗ ពិសេសទាញកូនប្រុសទៅពាក់ព័ន្ធ