ព័ត៌មានជាតិ
មន្ត្រីជាន់ខ្ពស់គាំទ្រសម្តេចតេជោ ហ៊ុន សែន ជាបេក្ខភាព នាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧
ខេត្តបាត់ដំបង៖ មន្ត្រីជាន់ខ្ពស់នៃរាជរដ្ឋាភិបាល និងជាក្រុមការងារគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង បានជាឯកច្ឆ័ន្ទ គាំទ្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជាបេក្ខភាពនាយករដ្ឋមន្ត្រី សម្រាប់នីតិកាលទី៧ និងបានសម្រេចជាឯកច្ឆ័ន្ទជ្រើសតាំងឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីសម្រាប់ពេលអនាគត។

ការគាំទ្រនេះ ខណៈគណបក្សប្រជាជនកម្ពុជាខេត្តបាត់ដំបង ធ្វើសន្និបាតបូកសរុបការងារប្រចាំឆ្នាំ២០២១ និងអនុវត្តផែនការរួម ដើម្បីឆ្ពោះទៅកាន់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ ឆ្នាំ២០២២ និងលើកទិសដៅអនុវត្តបន្តឆ្នាំ២០២២ នៅថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

នៅក្នុងអង្គសន្និបាត មានសម្តេចក្រឡាហោម ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា ជាប្រធានក្រុមការងារគណបក្សចុះពង្រឹងបក្សមូលដ្ឋានខេត្តបាត់ដំបង និងជាអ្នកតំណាងរាស្ត្រមណ្ឌលខេត្តបាត់ដំបង បានអញ្ជើញជាគណៈអធិបតី ព្រមទាំងឥស្សរជនជាន់ខ្ពស់២រូបមាន សម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស។

លោក សុខ លូ ប្រធានគណៈកម្មាធិការគណបក្សខេត្តបាត់ដំបង បានធ្វើការវាយតម្លៃខ្ពស់ពីសមិទ្ធផលរបស់គណបក្សប្រជាជនកម្ពុជាខេត្ត ដែលសម្រេចបាននូវសមិទ្ធផលក្នុងការអនុវត្តគោលនយោបាយរបស់គណបក្ស ដើម្បីការអភិវឌ្ឍន៍លើគ្រប់វិស័យនៅក្រោមម្លប់សន្តិភាព និងក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាការខិតខំប្រឹងប្រែងដ៏ឆ្លៀសវៃ និងបុិនប្រសប់របស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីកន្លងមក។

ដើម្បីបន្តជំហានក្នុងការប្តេជ្ញាចិត្តធ្វើឱ្យសម្រេចនូវជ័យជម្នះក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នៅថ្ងៃអាទិត្យទី០៥ ខែមិថុនា ឆ្នាំ២០២២ឆាប់ៗខាងមុខ និងដើម្បីបន្តជំហានទៅរកភាពជោគជ័យក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៤ ជាបន្តទៀត។

នៅក្នុងអង្គសន្និបាត ក៏មានការគាំទ្រ និងអបអរសាទរទៅលើលទ្ធផលសន្និបាត ខណៈគណៈកម្មាធិការកណ្តាលលើកទី៣៤ នៃគណបក្សប្រជាជនបានជ្រើសរើសតាំងបន្ថែមសម្តេចពិជ័យសេនា ទៀ បាញ់ និងលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ជាអនុប្រធានគណបក្ស៕
អត្ថបទ៖ សៅ សារិទ្ធ

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ