ព័ត៌មានជាតិ
មន្ត្រីសុខាភិបាល៖ អ្នកប្រើគ្រឿងញៀនដោយចាក់ម្ជុល ឆ្លងមេរោគអេដស៍ខ្ពស់ជាងគេ ក្នុងចំណោមក្រុមប្រឈមដទៃ
មន្ត្រីជាន់ខ្ពស់នៃក្រសួងសុខាភិបាលបានឱ្យដឹងថា បច្ចុប្បន្ននេះអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ម្ជុលកំពុងប្រឈមមុខនឹងការឆ្លងជំងឺអេដស៍ខ្ពស់ជាងគេ ក្នុងចំណោមក្រុមប្រឈមដទៃនៅប្រទេសកម្ពុជា។

លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា ប្រធានមជ្ឈមណ្ឌលជាតិប្រយុទ្ធនឹងជំងឺអេដស៍ សើរស្បែក និងកាមរោគ នៃក្រសួងសុខាភិបាល បានមានប្រសាសន៍នៅថ្ងៃទី២០ ខែកុម្ភៈនេះថា នៅកម្ពុជាមានក្រុមមនុស្សមួយចំនួនត្រូវបានចាត់ទុកជាក្រុមដែលប្រឈមមុខខ្ពស់នឹងការឆ្លងជំងឺអេដស៍ ក្នុងនោះមានក្រុមអ្នកប្រើប្រាស់គ្រឿងញៀនដោយចាក់ម្ជុលមានការឆ្លងខ្ពស់ជាងគេ រហូតដល់ទៅ ១៥ភាគរយ ដោយសារពួកគេប្រើប្រាស់សារ៉ាងរួមគ្នា ធ្វើឱ្យការចម្លងងាយស្រួល ខណៈបច្ចុប្បន្នតាមការប៉ាន់ស្មាន ក្រុមនេះមានប្រមាណ ៤ ០០០នាក់។
លោកវេជ្ជបណ្ឌិតបានបន្តថា បន្ទាប់មកក្រុមបំប្លែងភេទដែលក្រុមនេះមានការចម្លងប្រមាណ ៩,៦ ភាគរយ ហើយតាមការប៉ាន់ស្មាន ក្រុមនេះមានចំនួនប្រមាណ ៦ ០០០ នាក់ និងក្រុមបុរសស្រលាញ់បុរស ដែលមានការចម្លង ៤ ភាគរយ តាមការប៉ាន់ស្មាន ក្រុមនេះមានប្រមាណ ៤០ ០០០ នាក់។

លោកវេជ្ជបណ្ឌិត បានបន្តទៀតថា ក្រៅពីនេះក្រុមយុវវ័យក៏ជាក្រុមដែលចាត់ទុកមានការប្រឈមខ្ពស់ការឆ្លងជំងឺអេដស៍ដែរ ដែលទាមទារឱ្យមានការផ្សព្វផ្សាយអប់រំស្តីពីវិធីការពារជំងឺអេដស៍ឱ្យបានកាន់តែទូលំទូលាយបន្ថែមទៀត។
លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានបន្ថែមថា តាមការប៉ាន់ស្មាន បច្ចុប្បន្ននេះកម្ពុជាមានអ្នកផ្ទុកជំងឺអេដស៍ប្រមាណ ៧៥ ០០០ នាក់ស្មើនឹង ០,៥៤ ភាគរយនៃប្រជាពលរដ្ឋសរុបនៅទូទាំងប្រទេស ក្នុងនោះមានប្រមាណ ៦២ ៤៦១ នាក់ទទួលបានព្យាបាល និងប្រមាណ ១២ ០០០ នាក់ទៀតនៅមិនទាន់មកព្យាបាលនៅឡើយ។
លោក ឈិម ឃិនដារ៉េត អគ្គលេខាធិការនៃអាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍ បានមានប្រសាសន៍ថា អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេដស៍ បានសហការជាមួយអង្គការដៃគូ បានរៀបចំយុទ្ធសាស្ត្រមួយចំនួនដើម្បីបង្កើនការផ្សព្វផ្សាយដើម្បីឱ្យពួកគេបានយល់ ហើយស្ម័គ្រចិត្តមកធ្វើតេស្ត និងព្យាបាលជំងឺ។ ព្រោះប្រសិនបើពួកគេនៅបន្តលាក់មុខតទៅទៀត មិនព្រមចេញមកព្យាបាលទេនោះ វានឹងធ្វើឱ្យប៉ះពាល់ដល់អាយុជីវិត និងអាចបង្កហានិភ័យដល់មនុស្សផ្សេងៗទៀតផងដែរប្រសិនបើមិនបានការពារខ្លួនឱ្យបានត្រឹមត្រូវ។

លោក ទៀ ផល្លា អនុប្រធានអាជ្ញាធរជាតិប្រឆាំងជំងឺអេដស៍ បានឱ្យដឹងថា អ្នកផ្ទុកជំងឺអេដស៍ប្រមាណ ១២ ០០០ នាក់នោះមានអាយុចន្លោះពី ៥០ ទៅ ៧០ ឆ្នាំ ហើយត្រូវគេសង្ស័យថាបានឆ្លងមេរោគអេដស៍នេះយ៉ាងហោចណាស់ ១០ ឆ្នាំមកហើយ។
មន្ត្រីជាន់ខ្ពស់អាជ្ញាធរជាតិប្រយុទ្ធនឹងជំងឺអេសដ៍បានធ្វើការអំពាវនាវដល់អ្នកជំងឺអេដស៍ប្រមាណ ១ ២០០ នាក់ដែលកំពុងលាក់មុខចេញមកធ្វើតេស្ត និងព្យាបាលជំងឺឱ្យបានទាន់ពេលវេលា។
លោកវេជ្ជបណ្ឌិត អ៊ុក វិជ្ជា បានឱ្យដឹងថា តាមការប៉ាន់ស្មាននៅកម្ពុជាក្នុង១ឆ្នាំ មានអ្នកស្លាប់បាត់បង់ជីវិតដោយសារជំងឺអេដស៍ប្រមាណ ១ ២០០ នាក់ និងអ្នកឆ្លងជំងឺអេដស៍ថ្មីប្រមាណ ១ ១០០ នាក់៕
អត្ថបទ៖ សំអឿន

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
រៃហ្គេត ហ្គ្រេមម័រ ស្គូល ភ្នំពេញ ដើមកំណើត៣៥០ឆ្នាំ ពីចក្រភពអង់គ្លេស
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម១ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ