ព័ត៌មានជាតិ
រថយន្ត ២ គ្រឿង ប៉ះទង្គិចគ្នាពេញទំហឹង បណ្តាលឲ្យស្លាប់ម្នាក់
ជនរងគ្រោះម្នាក់ ដែលជាអ្នកបើកបររថយន្តតូច បានស្លាប់ភ្លាមៗនៅនឹងកន្លែង បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងរ រវាងរថយន្តតូច និងរថយន្តធំដែលមានដឹកស្រូវរាប់តោន ដោយភ្លាមៗនោះដែរ រថយន្តតូចដែលបានធ្លាក់ចេញពីផ្លូវចូលទៅក្នុងព្រៃរបោះ បានបង្កទៅជាអណ្តាតភ្លើងឆាបឆេះឡើងតែម្តង តែត្រូវបានរថយន្តពន្លត់អគ្គិភ័យរបស់អធិការដ្ឋាន ចេញអន្តរាគមន៍ទាន់ពេលវេលា។

ហេតុការណ៍នៃករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់នេះ បានកើតឡើងនៅវេលាម៉ោង ០០និង៣០ នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ៥ ត្រង់ចំណុចភូមិកគោ ឃុំជ្រៃ ស្រុកថ្មគោល ខេត្តបាត់ដំបង រវាងរថយន្តធុនធ្ងន់ដឹកស្រូវម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខត្បូងឃ្មុំ 3A-1268 ជាមួយនិងរថយន្តធុនតូចម៉ាកព្រូស ពណ៌ឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ 2AY-7925 ក្នុងទិសដៅច្រាសគ្នា។

យោងតាមខ្លឹមសារនៃការផ្សព្វផ្សាយរបស់លោកអធិការ ផង់ សុភាព ក្នុងការស្វែងរកក្រុមគ្រួសារសាច់ញាតិ ដើម្បីឲ្យមកទទួលយកសពរបស់ជនរងគ្រោះ គឺបានបញ្ជាក់ថា បន្ទាប់ពីមានការប៉ះទង្គិចគ្នាយ៉ាងធ្ងន់ធ្ងររួចមក គឺភាគីអ្នកបើកបររថយន្តតូច បានស្លាប់នៅនឹងកន្លែង ខណៈដែលរថយន្តតូចនេះ បានធ្លាក់ចេញពីផ្លូវ ហើយត្រូវអណ្តាតភ្លើងឆាបឆេះឡើង ប៉ុន្តែត្រូវបានរថយន្តពន្លត់អគ្គិភ័យជួយអន្តរាគមន៍ទាន់ពេលវេលា ដោយឡែកអ្នកបើកបររថយន្តធំ បានរត់គេចខ្លួនមុនពេលសមត្ថកិច្ចចុះទៅដល់។


លោកអធិការ បានបញ្ជាក់អត្តសញ្ញាណរបស់អ្នកបើកបររថយន្តតូច ដែលបានស្លាប់នៅនឹងកន្លែង គឺមានឈ្មោះ ញ៉យ ជំនោរ ភេទប្រុស អាយុ៣៤ឆ្នាំ រស់នៅភូមិ៤ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយបច្ចុប្បន្ន គឺនៅរក្សាទុកក្នុងទីអារាម ដើម្បីប្រកាសស្វែងរកក្រុមគ្រួសារសាច់ញាតិ ឲ្យមកទទួលយកសពទៅធ្វើបុណ្យតាមប្រពៃណី ដោយឡែករថយន្តទាំង២គ្រឿង ត្រូវបាននាំយកមករក្សាទុកជាបណ្ដោះអាសន្ន៕
អត្ថបទ៖ សោ និយមរ័ត្ន
សូមចុចអាន៖ ប្រទះឃើញបុរសវ័យចំណាស់ម្នាក់ដេកស្លាប់ សមត្ថកិច្ចសង្ស័យជាករណីខ្យល់ គ

-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ព្រះអង្គម្ចាស់អារ៉ាប៊ីសាអូឌីត ដែលសន្លប់២០ឆ្នាំ ពេលនេះ សោយទិវង្គតហើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ប្រកាសលែងចាំស្តាប់បញ្ជារដ្ឋាភិបាលក្រុងបាងកកទៀតហើយ រឿងឆ្លើយតបជាមួយកម្ពុជា
-
បច្ចេកវិទ្យា១ សប្តាហ៍ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ១៧ ម៉ោង ago
ថៃ បាក់មុខមិនស្ទើរ ក្នុងកិច្ចប្រជុំជាមួយអនុព័ន្ធយោធាអន្តរជាតិ ស្តីពីបញ្ហាទាហានខ្លួនជាន់មីន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរស្នើអ្នកបត់ជើងតូចនៅជិតច្រកចេញមុខប្រលានយន្តហោះ ចូលខ្លួនសុំទោសជាសាធារណៈ