ព័ត៌មានជាតិ
ខេត្តកោះកុង ពីតំបន់គ្មានមនុស្សរស់នៅរហូតក្លាយជាទីអភិវឌ្ឍន៍ដ៏ទាក់ទាញ
សម្តេចពិជ័យសេនា ទៀ បាញ់ អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារថ្នាក់កណ្តាលចុះជួយមូលដ្ឋានខេត្តកោះកុង បានរំលឹកថា ខេត្តកោះកុងពីមុនមក គឺគ្មានមនុស្សរស់នៅច្រើននោះទេ តែឥឡូវបានប្រែក្លាយជាទីអភិវឌ្ឍន៍ដ៏គួរឱ្យទាក់ទាញបំផុត នេះក៏ព្រោះសុខសន្តិភាព។

បណ្តាស្រុកឃុំភូមិក្នុងខេត្តកោះកុង អតីកាលគឺមិនមានមនុស្សនោះឡើយ ពោលគឺជាតំបន់ប្រកបដោយគ្រោះថ្នាក់ដោយសារតែភ្លើងសង្រ្គាម មិនខុសពីខេត្តផ្សេងទៀតក្នុងប្រទេសកម្ពុជា។ នេះជាការរំលឹកអនុស្សាវរីយ៍ជូរចត់របស់សម្តេចពិជ័យសេនា ទៀ បាញ់។
សម្តេចពិជ័យសេនា ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់អគារទីស្នាក់ការគណបក្សប្រជាជនកម្ពុជា ឃុំទួលគគីរ ស្រុកមណ្ឌលសីមា នៅថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ បានរៀបរាប់បន្តថា ខេត្តកោះកុង ស្ទើរតែត្រូវបានកាត់ផ្តាច់ពីរាជធានីភ្នំពេញ ព្រមទាំងបណ្តាខេត្តផ្សេងៗ ព្រោះតែការធ្វើដំណើរតាមផ្លូវទឹកប្រកបដោយភាពគ្រោះថ្នាក់ និងហ៊ុមព័ទ្ធទៅដោយព្រៃឈើជាច្រើនគ្មានផ្លូវគោកធ្វើចរាចរណ៍នោះទេ ចាប់ពីស្រុកស្រែអំបិលរហូតមកដល់ក្រុងខេមរភូមិន្ទ។

សម្តេចពិជ័យសេនា ទៀ បាញ់ កត់សម្គាល់ថា ជាក់ស្តែង តាំងពីមានផ្លូវជាតិលេខ៤៨មក អ្វីៗដែលធ្វើឱ្យខេត្តកោះកុងទទួលនូវភាពប្រសើរទាំងអត្រាចំនួនប្រជាពលរដ្ឋរស់នៅប្រកបអាជីវកម្ម ប្រព័ន្ធផ្លូវថ្នល់ងាយស្រួលធ្វើដំណើរដឹកជញ្ចូនទំនិញពាណិជ្ជកម្ម ក៏ដូចជាការអភិវឌ្ឍន៍ឥតឈប់ គឺបានមកពីសុខសន្តិភាពគោលនយោបាយឈ្នះៗរបស់សម្តេចតេជោ ប្រមុខរាជរដ្ឋាភិបាកម្ពុជាសព្វថ្ងៃ ទើបលទ្ធភាពបង្ហាញសក្តានុពលដ៏ទាក់ទាញទៅកាន់ពិភពលោក។

ទន្ទឹមនេះ សម្តេចរំលេចថា បច្ចុប្បន្នគម្រោងផែនការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធក្នុងខេត្តកោះកុង ជាពិសេសស្រុកកោះកុងបាន និងកំពុងដំណើរការអភិវឌ្ឍន៍បោះជំហានទៅមុខយ៉ាងរលូននោះគឺតំបន់រៀបរយ និងតំបន់វិស្សមកាលឃុំជ្រោយប្រស់ចាប់ភូមិតាកាន ឃុំទួលគគីរទៅកាន់ឃុំព្រែកខ្សាច់ ស្រុកគិរីសាគរ រួមមាន៖ ការតភ្ជាប់ផ្លូវថ្នល់ ស្ពាន ទីលំហែកម្សាន្តទេសចរណ៍ធម្មជាតិ និងមណ្ឌលអភិរក្សប្រវត្ថិសាស្រ្តជាដើម។

ប៉ុន្តែទោះយ៉ាងណា សម្តេចទទួលស្គាល់ពីបញ្ហាប្រឈមមួយចំនួនដែលមិនទាន់បានដោះស្រាយបាន ដូច្នេះសម្តេចទាមទារឱ្យអាជ្ញាធរ និងក្រុមការងារជួយខេត្ត ក្រុងស្រុក ព្រមទាំងមន្ទីរអង្គភាពជំនាញ ត្រូវយកចិត្តទុកដាក់រួមគ្នាដោះស្រាយថែមទៀត ដើម្បីលើកម្ពស់កិច្ចអភិវឌ្ឍន៍ប្រកបដោយចីរភាពទៅថ្ងៃអនាគត។

សម្តេចពិជ័យសេនា ទៀ បាញ់ បានកោតសរសើរកិច្ចប្រឹងប្រែងរបស់ថ្នាក់ដឹកនាំ រដ្ឋបាលខេត្តកោះកុង ក្រុងស្រុក និងមន្ទីរជំនាញពាក់ព័ន្ធដែលយកចិត្តទុកដាក់ខ្ពស់លើដំណើរការដោះស្រាយប្រឈម និងការអភិវឌ្ឍន៍នានាក្នុងមូលដ្ឋានខេត្ត ដើម្បីឆ្លើយតបនឹងគោលនយោបាយដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី៕
អត្ថបទ៖ សិរីវឌ្ឍនៈ


-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៥ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
សន្តិសុខសង្គម១៤ ម៉ោង ago
នគរបាលឡោមព័ទ្ធខុនដូមួយកន្លែងទាំងយប់ ឃាត់ជនបរទេសប្រុសស្រីជាង ១០០នាក់
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី