ព័ត៌មានជាតិ
កុមារអាយុ ៥ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំ ចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី៣
គណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស នៅព្រឹកថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានចាប់ផ្ដើមចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ដល់កុមារអាយុ ៥ ឆ្នាំ ដល់ក្រោម ១២ ឆ្នាំនៅទូទាំងប្រទេស។

ដួសជំរុញ ប្រើប្រាស់វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលកុមារធ្លាប់ទទួលដូសទី១ និងដូសទី២ រួចហើយ។
លោកស្រី ឱ វណ្ណឌីន មានប្រសាសន៍ថា ការចាក់វ៉ាក់សាំងដូសទី៣ឬដូសជំរុញជូនដល់ក្រុមកុមារខាងលើត្រូវត្រូវភ្ជាប់មកជាមួយនូវ ឯកសារមួយចំនួនដូចជាប័ណ្ណ (កាត) ចាក់វ៉ាក់សាំងកូវីដ-១៩ ឯកសារដែលប្រើប្រាស់ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ ១៩ ដួសទី១និងប័ណ្ណសំគាល់ខ្លួនមន្ត្រីរាជការ ឬប័ណ្ណសំគាល់មន្ត្រីជាប់កិច្ចសន្យា របស់ឪពុកម្ដាយចំពោះកូនចៅមន្រ្តីរាជការថ្នាក់ជាតិ។

លោកស្រី វេជ្ជបណ្ឌិត បានណែនាំដល់អនុគណៈកម្មការចំពោះកិច្ចពាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត និងមន្ទីរសុខាភិបាលរាជធានី-ខេត្ត ត្រូវ ធ្វើសេចក្តីជូនព័ត៌មានស្តីពីការបើកយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ដួសទី៣ ឬដូសជំរុញ ជូនកុមារដែលមានអាយុចាប់ពី៦ឆ្នាំ ដល់ អាយុក្រោម១២ឆ្នាំ និងកុមារដែលមានអាយុ ៥ឆ្នាំ ដោយមានភ្ជាប់ជាមួយនូវកម្មវិធី ពេលវេលា និងទីតាំងត្រូវចាក់វ៉ាក់សាំងកូវីដ,១៩និងត្រូវចាត់ចែងរៀបចំការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនដល់កុមារដែលមកចាក់វ៉ាក់សាំងទាំងអស់ឱ្យមានភាពរលូន។
លោកស្រី វេជ្ជបណ្ឌិត សូមអំពាវនាវដល់ លោកអ៊ុំ ពូ មីង ពុក ម៉ែ បងប្អូនទាំងអស់ សូមមេត្តានាំកូនចៅ ចៅទូត ក្មួយៗ ដែលមានអាយុចាប់ពី៦ឆ្នាំ ដល់អាយុក្រោម១២ឆ្នាំ និងអាយុ៥ឆ្នាំ ដែលបានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី១ និង ដួសទី២ រួច ហើយមានគម្លាតចាប់ពី៤ខែឡើង បន្ទាប់ពីការចាក់វ៉ាក់សាំងដូសទី២ ទៅចាក់វ៉ាក់សាំងវីដ-១៩ដួសទី៣ ឬដូសជំរុញ នៅតាមទីតាំង និងកាលបរិច្ឆេទដែលបានកំណត់ឱ្យបានគ្រប់គ្នា។
គិតត្រឹមថ្ងៃទី ២០ ខែកុម្ភៈ មានកុមារអាយុចាប់ពី ៦ ឆ្នាំដល់ក្រោម ១២ ឆ្នាំ ចាក់បានដូសទី២ចំនួន ១៩៣ ២០៤១ នាក់និងកុមារអាយុ ៥ ឆ្នាំ ចាក់បានចំនួន ២៦៦ ២៦៣នាក់៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៥ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
សន្តិសុខសង្គម១ សប្តាហ៍ ago
យប់ថ្ងៃទទួលទេវតាឆ្នាំថ្មី អគ្គិភ័យឆេះផ្ទះពលរដ្ឋ១៦ខ្នងនៅខណ្ឌឬស្សីកែវ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
មិនធម្មតាទេលើកនេះ វៀតណាមស្វាគមន៍មេដឹកនាំចិន ដោយបាញ់កាំភ្លើងធំ២១ដើម
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខ្យល់កន្ត្រាក់ និងរន្ទះបាញ់ កើតឡើងលើស្រុកចំនួនពីរក្នុងខេត្តបាត់ដំបង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក