Connect with us

ព័ត៌មានជាតិ

​កសិករ​ក្នុងឃុំភ្នំលៀប ទទួលបានការ​បណ្ដុះបណ្ដាល​ជំនាញ​​ចិញ្ចឹមសត្វ​

បានផុស

នៅ

ប្រជាកសិករ​រស់នៅ ក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្ត បន្ទាយមានជ័យ ជាច្រើនគ្រួសារ ដែលរង​គ្រោះ​ដោយ​វិបត្តិ​កូវីដ-១៩ បានទទួលការ​បណ្ដុះបណ្ដាល​ និងពូជមាន់ និងពូជត្រី ពី​រដ្ឋបាល​ខេត្ត​បន្ទាយ​មានជ័យ ដើម្បី​បង្កើន​មុខរបរខ្នាតតូច ក្រោមការផ្តល់ថវិកា និងសម្ភារតាមរយៈអង្គការ អាយ អូ អឹម (IOM)​ ដោយមានការចូលរួមគាំទ្រពីរាជរដ្ឋាភិបាល។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ង៉ោ ម៉េងជ្រួន អភិបាលរង ខេត្តបន្ទាយមានជ័យ បានលើកទឹកចិត្តដល់ពលរដ្ឋ ដែលបានទទួលការ​បណ្តុះបណ្តាល និងទទួលបានជាពូជមាន់ និងត្រី ត្រូវខិតខំចូលរួមអនុវត្ត ក៏ដូចជាបង្កើននូវការ​ចិញ្ចឹម​ឲ្យ​បាន​ល្អ ដើម្បី​បាន​ដើមទុន​បន្ថែម​សម្រាប់​ពង្រីក​មុខរបរ និង​ការ​ចិញ្ចឹម ឲ្យកាន់តែធំជាងមុន។

លោកថា តាមរយៈការអនុវត្ត​គម្រោង​នេះ​ គឺជា​មោទនភាព​សម្រាប់​ខេត្ត​បន្ទាយមានជ័យ ​​ពិសេស​ឃុំភ្នំ​លៀប ត្រូវបានជ្រើសរើសជាឃុំ​គំរូ​ សម្រាប់​អនុវត្ត​គម្រោង​នៅ​ជំហាន​ដំបូង ក្រោមការ​ឧបត្ថម្ភ​ជា​ថវិកា និង​សម្ភារៈ​ ពីអង្គការអាយ អូ អឹម។

លោក អែម ណុយ មេឃុំភ្នំលៀប បានបញ្ជាក់ថា ក្នុងចំណោមប្រជាកសិករទទួលបានកូនមាន់​សម្រាប់​ចិញ្ចឹម ក្នុងមួយគ្រួសារ ១០០ក្បាល និងត្រីអណ្តែង ក្នុងមួយគ្រួសារ ១៣០០ក្បាល ផងដែរ។លោកថ្លែងថា ទាំងអស់នេះ ជាគម្រោងចំណាយរបស់អង្គការ អាយ អូ អឹម ដែលបានផ្តល់ថវិកាដល់រាជរដ្ឋាភិបាល ដើម្បី​លើកស្ទួយជីវភាពគ្រួសារ របស់ពលរដ្ឋជួបបញ្ហាលំបាក ក្នុងអំឡុងពេលមានវិបត្តិដោយសារជំងឺកូវីដ-​១៩៕

អត្ថបទ ៖ វ៉ាន់ ណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម