ព័ត៌មានជាតិ
តេស្តសំណាកនៅក្រសួងមហាផ្ទៃព្រឹកនេះ រក្សាគម្លាតគ្នាយ៉ាងត្រឹមត្រូវ ថែមទាំងបាញ់អាកុល វាស់កម្តៅអ្នកចូលរួម
នៅព្រឹកនេះ នៅទីស្តីការក្រសួងមហាផ្ទៃ បានរៀបចំដល់ការធ្វើតេស្តរកមេរោគកូវីដ១៩ លើកទី២ និងលើកទី៣ ចំពោះអ្នកពាក់ព័ន្ធផ្ទាល់ និងប្រយោលនៃព្រឹត្តិការណ៍សហគមន៍ ២៨ វិច្ឆិកា។
ជាការកត់សម្គាល់នោះ មានការរៀបចំយ៉ាងមានសណ្តាប់ធ្នាប់ មានការរក្សាគម្លាតយ៉ាងត្រឹមត្រូវ ថែមទាំងបាញ់អាកុល វាស់កម្តៅអ្នកចូលរួមទៀតផង។
ព្រឹកនេះការធ្វើតេស្តសំណាកអ្នកពាក់ព័ន្ធព្រឹត្តិការណ៍ ២៨ វិច្ឆិកា មាន ០៧ ទីតាំង៖
- ផ្ទះសម្តេចពញាចក្រី ហេង សំរិន វេលាម៉ោង ០៨ ០០ ព្រឹក
- ផ្ទះសម្តេចក្រឡាហោម ស ខេង វេលាម៉ោង ០៨ ០០ ព្រឹក
- រដ្ឋសភា វេលាម៉ោង ០៩ ០០ ព្រឹក
- ក្រសួងមហាផ្ទៃ វេលាម៉ោង ០៨ ០០ ព្រឹក
- ផ្ទះឯកឧត្តម ហ៊ុន ម៉ានី វេលាម៉ោង ១១ ០០ ព្រឹក
- ទីតាំងអង្គភាពភីឡុតបន្ទាយទួលក្រសាំងសម្រាប់ក្រុមភីឡុត និងក្រុមអង្គរក្សសម្តេចតេជោ វេលាម៉ោង ០៨ ០០ ព្រឹក
- ពហុកីឡដ្ឋានជាតិអូឡាំពិក (សម្រាប់ប្រជាពលរដ្ឋដែលប៉ះពាល់ផ្ទាល់ និងប្រយោល) វេលាម៉ោង ០៧ ០០ ព្រឹក









ដោយ៖ នាយកដ្ឋានព័ត៌មានវិទ្យា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រថយន្តដឹកសិស្សចុះកម្មសិក្សានៅថៃ ក្រឡាប់ពេលចុះភ្នំ ស្លាប់១៧នាក់ របួសជាង៤០នាក់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ចិន រកឃើញមេរោគស៊ីសួតថ្មី បង្កក្តីបារម្ភផ្ទុះជំងឺរាតត្បាត ដូច កូវីដ-១៩
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កូនប្រុសអភិបាលខណ្ឌ៧មករា ស្លាប់ទាំងវ័យក្មេង ដោយសារគាំងបេះដូង
-
សន្តិសុខសង្គម៦ ថ្ងៃ ago
បង្ក្រាបហាងផឹកស៊ីបង្កប់សេវាកម្មផ្លូវភេទមួយកន្លែងក្នុងមូលដ្ឋានខណ្ឌសែនសុខ ឃាត់ខ្លួននារីជាង២០នាក់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ហ្សេលេនស្គី ផ្តាំទៅ ត្រាំ ថា អ៊ុយក្រែន មិនសងអាមេរិក ដាច់ខាត
-
សន្តិសុខសង្គម២ ថ្ងៃ ago
Update៖ អគ្គិភ័យឆេះនៅជិតស្ពានជ្រោយចង្វារ មានទារកពីរនាក់បាត់បង់ជីវិត
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
ឯកឧត្តម ឌី វិជ្ជា ប្រាប់ទៅលោក សម រង្ស៊ី ថា ល្មមៗបានហើយ កម្ពុជា មានច្បាប់ត្រឹមត្រូវ មិនមែនធ្វើអ្វីស្រេចលើការនឹកឃើញទេ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
គ្រឿងអលង្ការរបស់កញ្ញា លីនដា បង្ហាញខ្លួននៅ Bvlgari ថ្ងៃមុន តម្លៃសរុបចូលដល់ខ្ទង់លានដុល្លារ