ព័ត៌មានជាតិ
ក្រសួងសុខាភិបាល បន្ថែមពេលវេលាចាក់វ៉ាក់សាំង ទោះថ្ងៃឈប់សម្រាក ដើម្បីឆាប់ដល់ទិសដៅ
ក្រសួងសុខាភិបាល ថ្ងៃទី២១ ខែកុម្ភៈនេះ បានចេញសេចក្ដីជូនដំណឹង ស្តីពីការក្រើនរំលឹក នៃការចាក់វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ សម្រាប់គ្រប់ក្រុមអាយុចាប់ពី ៣ឆ្នាំ ឡើង ដោយបានបញ្ជាក់ថា នឹងបន្ថែមពេលវេលាចាក់វ៉ាក់សាំង ទោះថ្ងៃឈប់សម្រាក ដើម្បីឆាប់ដល់ទិសដៅ។

លោកស្រី ឱ វណ្ណឌីន រដ្ឋលេខាធិការក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ បានលើកឡើងថា ដើម្បីជំរុញល្បឿននៃការចាក់វ៉ាក់សាំងកូវីដ-១៩ ឱ្យបានលឿនឆាប់បានដល់ទិសដៅនៃក្រុមអាយុនីមួយៗ គ.វ.ក-១៩ សូមស្នើ ដល់អភិបាលនៃគណៈអភិបាលរាជធានី-ខេត្ត និងជាប្រធានអនុគណៈកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌរាជធានី-ខេត្ត ព្រមទាំងប្រធានមន្ទីរសុខាភិបាលរាជធានី-ខេត្តទាំងអស់ រួមទាំងអាជ្ញាធរ មូលដ្ឋានគ្រប់លំដាប់ថ្នាក់ យកចិត្តទុកដាក់បន្ថែមទៀតលើការងារជំរុញការចាក់វ៉ាក់សាំងកូវីដ-១៩ នៅតាមដែនសមត្ថកិច្ចរៀងៗខ្លួន ដោយបន្តជំរុញការចាក់វ៉ាក់សាំងកូវី-១៩ និងបន្ថែមពេលវេលានៃការចាក់វ៉ាក់សាំងកូវីង-១៩ ទាំងថ្ងៃសៅរ៍ ថ្ងៃអាទិត្យ និងថ្ងៃឈប់ សម្រាក ក៏ដូចជាបន្តអប់រំផ្សព្វផ្សាយ ចលនា កៀរគរ ឱ្យប្រជាពលរដ្ឋបានយល់ និងបន្តទទួលការចាក់វ៉ាក់សាំងដូសទី៣ ឬដូសជំរុញ ព្រមទាំងចាត់ចែងយកវ៉ាក់សាំងទៅចាក់ជូនដល់ទីតាំងប្រជាពលរដ្ឋតាមភូមិ-ឃុំ តែម្តងក្នុងករណីពួកគាត់មិនអាច មកទទួលយកសេវាចាក់វ៉ាក់សាំងកូវីដ-១៩ បាននៅតាមទីតាំងចាក់វ៉ាក់សាំង ដោយសារមូលហេតុផ្សេងៗសមស្រប។

ជាមួយគ្នានេះ លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន បានក្រើនរំលឹកបន្តឱ្យ ធ្វើបច្ចុប្បន្នភាពអ្នកមិនទាន់បានចាក់វ៉ាក់សាំងនៅតាមភូមិ-ឃុំ ឱ្យបានលឿន និងរៀបចំក្រុមគ្រូពេទ្យចុះចាក់ដល់ទីតាំងណា មួយដែលបានកៀរគររួចនោះ ដោយសហការជាមួយក្រុមគ្រូពេទ្យក្នុងការកំណត់ថ្ងៃចុះចាក់ឱ្យច្បាស់លាស់ (ដូចជា សាលារៀន រោងចក្រ-សហគ្រាស កន្លែងបំពេញការងារប្រមូលផ្ដុំផ្សេងៗ) ឬអាចទៅចាក់ដល់ផ្ទះប្រជាពលរដ្ឋសម្រាប់ជនចាស់ ជរា និងជនពិការ ដែលមិនអាចមកកាន់មូលដ្ឋានសុខាភិបាល ឬទីតាំងចាក់បាន។
លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌីន ថែមទាំងរំលឹកឱ្យធ្វើការតាមដានលទ្ធផលចាក់វ៉ាក់សាំងជាប្រចាំថ្ងៃនៅតាមខេត្តរបស់ខ្លួន ហើយត្រូវជួយដោះស្រាយឱ្យមានប្រសិទ្ធិភាព នូវរាល់បាតុភាពយឺតយ៉ាវនានា ដែលអាចកើតមានជាយថាហេតុ សំដៅបង្កើននូវចំនួនអ្នកចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុង ល្បឿនលឿន ដែលអាចធ្វើទៅបាន។

គ.វ.ក-១៩ សូមស្នើឱ្យរដ្ឋបាលរាជធានី-ខេត្ត និងអាជ្ញាធរមូលដ្ឋានគ្រប់លំដាប់ថ្នាក់នៅទូទាំងប្រទេស ចាត់ចែងកៀរគរ ប្រជាជនដែលដល់វេនចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ហើយមិនទាន់បានចាក់វ៉ាក់សាំងកូវីដ-១៩ ដូសទី៣ ឬដូសជំរុញ ក៏ដូចជាអ្នកដែលមិនទាន់បានចាក់ដូសមូលដ្ឋាន ឬមិនទាន់បានចាក់ដូសទី២ នៅតាមមូលដ្ឋានរបស់ខ្លួនឱ្យមទទួលយកការចាក់វ៉ាក់សាំងកូវីដ-១៩ វ៉ាក់សាំងកូវីដ-១៩ ដូសមូលដ្ឋាន ដូសទី៣ ឬដូសជំរុញ ឱ្យបានគ្រប់គ្នា និងឱ្យបានឆាប់ រហ័សតាមការណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចតជោនាយករដ្ឋមន្ត្រី ដើម្បីបង្កើនភាពសុំសម្រាប់បុគ្គល និងសម្រាប់សហគមន៍ ក្នុងការការពារ និងកាត់បន្ថយភាពវៃលុកធ្ងន់ធ្ងរនៃជំងឺកូវីដ-១៩ ជាពិសេសវីរុសបំប្លែងខ្លួនថ្មីប្រភេទអូមីក្រុង ដែលកំពុងចរាចរយ៉ាង សកម្មនៅអំឡុងពេលបច្ចុប្បន្ននេះ និងជួយសង្គ្រោះអាយុជីវិត (Vaccine Safe Life) បងប្អូនកូនចៅយើង។
គួរបញ្ជាក់ថា គិតត្រឹមថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២ កំណេីនអត្រាចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជា៖
– លើប្រជាជនអាយុពី ១៨ឆ្នាំឡើង មាន ១០២,២៥% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១០លាននាក់
– លើកុមារ-យុវវ័យអាយុពី ១២ឆ្នាំ ទៅក្រោម ១៨ឆ្នាំ មាន ៩៩,៧៣% ធៀបជាមួយចំនួនប្រជាជនគោលដៅ ១,៨២៧,៣៤៨ នាក់
– លើកុមារអាយុពី ០៦ឆ្នាំ ដល់ក្រោម ១២ឆ្នាំ មាន ១០៦,២៧% ធៀបជាមួយនឹងប្រជាជនគោលដៅ ១,៨៩៧, ៣៨២ នាក់
– លើកុមារអាយុ ០៥ឆ្នាំ មាន ១០៨,៦៥% ធៀបជាមួយនឹងប្រជាជនគោលដៅ ៣០៤,៣១៧ នាក់
– លទ្ធផលចាក់វ៉ាក់សាំងធៀបនឹងចំនួនប្រជាជនសរុប ១៦លាន នាក់ មាន ៨៩,៩៧% ៕
អត្ថបទ៖ ច័ន្ទ វីរៈ

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
មេដឹកនាំអាស៊ី ៤រូប ដែល ICC ចេញដីកាចាប់ខ្លួន ជុំវិញបទឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អគ្គិភ័យឆេះផ្ទះអាជីវករលក់ដូរនៅក្រុងកំពង់ចាម ១៧ល្វែង សរុបជាទឹកប្រាក់ ជិត២លានដុល្លារ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ភ្លៀងលាយឡំខ្យល់កន្ត្រាក់បំផ្លាញផ្ទះពលរដ្ឋ៣ភូមិអស់ ៥៤ខ្នង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៦ ម៉ោង ago
អាជ្ញាធរប្រឆាំងគ្រឿងញៀនស្នើរឹបអូសទ្រព្យសម្បត្តិឈ្មួញគ្រឿងញៀនជាប្រាក់រង្វាន់
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ខឹងប្ដីមិនដោះស្រាយបំណុលជាង ១ ម៉ឺនដុល្លារ ចាក់សោកូនសិស្សប្រដាល់ ជាង ១០ នាក់ ក្នុងក្លិបមិនឲ្យចេញក្រៅ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
អ៊ុយក្រែន បញ្ជូនដ្រូន បើកការវាយប្រហារខ្នាតធំបំផុតមិនធ្លាប់មាន លើក្រុងមូស្គូ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មន្ត្រីអាមេរិកមួយចំនួន ចាប់ផ្តើមស្តាយក្រោយ ដែលបោះឆ្នោតឲ្យលោក ត្រាំ