ព័ត៌មានជាតិ
មន្រ្តីជាន់ខ្ពស់សេដ្ឋកិច្ចថា វិស័យសណ្ឋាគារ នឹងងើបឡើងវិញក្នុងកំណើន ១២% ក្រោយជាប់គាំងពីរឆ្នាំ
បន្ទាប់ពីបានជាប់គាំងអស់រយៈពេល ២ឆ្នាំ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ត្រូវបានរំពឹងថា នឹងមានកំណើនងើបឡើងវិញ ១២% ដោយផ្អែកលើការរំពឹងទុកកំណើនភ្ញៀវទេសចរអន្តរជាតិប្រមាណ ១លាននាក់ សម្រាប់ឆ្នាំ ២០២២នេះ តាមរយៈការអនុវត្តផែនការបើកទទួលភ្ញៀវទេសចរវ៉ាក់សាំង និងភ្ញៀវទេសចរជាតិ ១០លាននាក់ តាមការអនុវត្តវិធានការជំរុញចលនាទេសចរផ្ទៃក្នុងឆ្នាំ ២០២១-២០២៣។ នេះបើតាមការលើកឡើងរបស់លោក ឈាង វណ្ណារិទ្ធ អគ្គនាយកនៃអគ្គនាយកដ្ឋានគោលនយោបាយនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ថ្លែងនៅក្នុងវេទិការសាធារណៈ ស្តីពីការគ្រប់គ្រងម៉ាក្រូសេដ្ឋកិច្ច និងច្បាប់ថវិកាឆ្នាំ ២០២២ កាលពីថ្ងៃទី ១៨ ខែកុម្ភៈ ឆ្នាំ ២០២២ លោក ឈាង វណ្ណារិទ្ធ បានឲ្យដឹងថា «សម្រាប់វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន ដែលឆ្លុះបញ្ចាំងពីវិស័យទេសចរណ៍ បានធ្លាក់ចុះក្នុងអត្រាដក ៤០%ក្នុងឆ្នាំ ២០២១ បើធៀបនឹងឆ្នាំ ២០២០ ដក ៣២% ការធ្លាក់ចុះយ៉ាងគំហុក ដោយសារបន្តអូសបន្លាយនៃព្រឹត្តិការណ៍សហគមន៍ បូកនិងការកើតឡើងវីរុសបំប្លែងថ្មីក្នុងតំបន់ និងលើសកលលោក»។
ជាក់ស្តែង នៅឆ្នាំ ២០២១ កម្ពុជា ទទួលបានភ្ញៀវទេសចរអន្តរជាតិ ត្រឹមតែ ២០ម៉ឺននាក់ប៉ុណ្ណោះ គឺធ្លាក់ចុះដក ៨៥% ធៀបនឹងដក ៨០% ក្នុងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ទន្ទឹមនឹងនេះ ភ្ញៀវទេសចរជាតិសម្រេចបានជិត ៥លាននាក់ ធៀបនឹងជាង ៧លាននាក់ នាឆ្នាំកន្លងទៅ។
ពាក់ព័ន្ធនឹងការរំពឹងទុករបស់ក្រសួងសេដ្ឋកិច្ចក្នុងវិស័យសណ្ឋាគារនេះ លោក ឌិន សុមេធារិទ្ធ ប្រធានសមាគមសណ្ឋាគារ បានលើកឡើងថា ការរំពឹងទុករបស់ក្រសួងត្រឹម ១២% នៅមានកម្រិតតិចតួចនៅឡើយ។ លោក សុមេធារិទ្ធ បន្តដូច្នេះ « ខ្ញុំគិតថា តួលេខនេះ នៅតិចតួច ដោយសារវិស័យនេះធ្លាក់ចុះដល់ចំណុចសូន្យ…ហើយបច្ចុប្បន្នគឺងើបឡើងខ្ទង់ ១០%ទៅ ១៥%រួចហើយ បើយើងនិយាយដល់ចុងឆ្នាំ ខ្ញុំគិតថា ការប្រមើលនេះទាប ព្រោះការរកស៊ីសណ្ឋាគារកាលណាត្រឹម ១០% ទៅ ២០% ដឹងតែស្លាប់ហើយ ដើម្បីរស់បានសណ្ឋាគារ ត្រូវរំពឹង ៥០% ទើបអ្នករកស៊ីក្នុងវិស័យនេះ អាចទប់ចំណាយទូទៅបាន»។

ប្រធានសមាគមសណ្ឋាគារ បានលើកឡើងថា ដើម្បីជំរុញឲ្យវិស័យសណ្ឋាគារ ឲ្យបន្តងើបឡើងវិញ ថ្នាក់ដឹកនាំគ្រប់ប្រទេស ត្រូវសម្រួលដល់ភ្ញៀវទេសចរ ដែលបានចាក់វ៉ាក់សាំង និងពិនិត្យឃើញអវិជ្ជមាន គួរតែអនុញ្ញាតឲ្យធ្វើដំណើរចេញចូលបានដោយងាយស្រួល នោះស្ថានភាពនឹងត្រឡប់ទៅប្រក្រតីភាពឡើងវិញ ប៉ុន្តែមកដល់ពេលនេះប្រទេសខ្លះនៅតែបិទ។ លោកបន្តថា« ដូចជាចិន ក៏នៅតែបិទ…ភ្ញៀវទេសចរចិន១ឆ្នាំ ចូលកម្ពុជាជាង ២លាននាក់ ស្មើជាង ៣០% ឬ១ភាគ៣ នៃភ្ញៀវទេសចរអន្តរជាតិ ៦លាននាក់ កាលមុនកូវីដ…ហើយបើសិនចិន នៅតែបិទ យើងនៅតែបាត់បង់ភ្ញៀវបរទេស ២លាននាក់មកពីចិន…ហើយភ្ញៀវទេសចរ ១ភាគ៣ទៀត មកពីអាស៊ាន ក្នុងនោះមានថៃ វៀតណាម សាំងហ្កាពួ ម៉ាឡេស៊ី»។

លោក ឌិត សុមេធារិទ្ធ បានសង្កត់ធ្ងន់ថា កម្ពុជា បានរៀបចំគោលនយោបាយសម្រួលដល់ភ្ញៀវទេសចរអន្តរជាតិ បានយ៉ាងល្អប្រសើរ មិនស្មុគស្មាញដូចប្រទេសខ្លះ ដែលមានការតឹងរឹងចំពោះភ្ញៀវទេសចរបរទេស។ លោកគូសបញ្ជាក់ថា ប្រសិនប្រទេសផ្សេងៗ អនុវត្តតាមគោលនយោបាយដូចកម្ពុជា យើងនឹងឈានរកប្រក្រតីភាពក្នុងពេលឆាប់ៗ៕
អត្ថបទ៖ ទួន សុផល

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៧ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ