Connect with us

ព័ត៌មានជាតិ

ជំនួបរវាងលោក ស៊ុយ សែម និងទូតអ៊ីស្លាមអ៊ីរ៉ង់ ជជែកលើវិស័យថាមពល និងប្រេងកាត

បានផុស

នៅ

ជំនួបសម្ដែងការគួរសម និងពិភាក្សាការងាររវាងលោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល និងលោក Ali Akbar Nazari ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ ប្រចាំកម្ពុជា បានជជែកលើរបៀបវារៈមួយចំនួន ពាក់ព័ន្ធនឹងវិស័យថាមពល ប្រេងកាត និងអគ្គិសនី។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នៅថ្ងៃទី ២១​ ខែ កុម្ភៈ ឆ្នាំ ២០២២ លោក ស៊ុយ សែម រដ្ឋមន្រ្តីក្រសួងរ៉ែ និងថាមពល បានទទួលជួបសម្តែងការគួរសម​ និងពិភាក្សាការងារជាមួយ លោក Ali Akbar Nazari ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់ប្រចាំកម្ពុជា ដែលមាននិវេសនដ្ឋាននៅទីក្រុងហាណូយ ពាក់ព័ន្ធ​នឹងការអភិវឌ្ឍវិស័យថាមពល និងប្រេងកាត។

របៀបវារៈ ដែលបានជជែកក្នុងជំនួបពិភាក្សាការងារនេះ មានចំនួន ៤ចំណុចដូចខាងក្រោម៖

១. កិច្ចសហប្រតិបត្តិការលើវិស័យប្រេងកាត រួមមាន ការវិនិយោគ និងការអភិវឌ្ឍប្លុកប្រេងកាតរបស់កម្ពុជាដែលមានស្រាប់ និងការសិក្សាស្វែងរុករកប្រេងនិងឧស្ម័នបន្ថែម

២. គម្រោងសិក្សាសមិទ្ធលទ្ធភាពនៃការរៀបចំរោងចក្រចម្រាញ់ប្រេងកាតនៅកម្ពុជា ក៏ដូចជាជំនួយបច្ចេកទេសនិងការបណ្តុះបណ្តាលធនធានមនុស្សក្នុងវិស័យប្រេងកាត

៣. កិច្ចសហប្រតិបត្តិការពាណិជ្ជកម្មថាមពល ការកៀងគរការវិនិយោគ និងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធអគ្គិសនី

៤. ការអញ្ជើញគណៈប្រតិភូជាន់ខ្ពស់ក្រសួងរ៉ែនិងថាមពល ទៅធ្វើទស្សនកិច្ចសិក្សានិងផ្លាស់ប្តូរពិសោធន៍ នៅប្រទេសអឺរ៉ុង៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៧ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៧ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៨ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម