ព័ត៌មានជាតិ
នាយប៉ុស្តិ៍រដ្ឋបាលរលួស ត្រូវគេវាយបីដៃ ករណីចុះដោះស្រាយគ្រោះថ្នាក់ចរាចរណ៍
គ្រាន់តែរឿងចុះដោះស្រាយ ដើម្បីបញ្ចប់ករណីគ្រោះថ្នាក់ចរាចរណ៍បន្តិចបន្តួចមួយ នៅចំណុចក្បែររង្វង់មូលស្រីកងស្រូវ លោក ចាប វីណុច នាយប៉ុស្តិ៍រដ្ឋបាលរលួស ត្រូវគេវាយចំនួន ៣ដៃ។ ហេតុការណ៍នេះ កើតឡើងនៅភូមិកណ្តាល សង្កាត់រលួសខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ២០ និង១០នាទី យប់ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
មូលហេតុដែលនាំឲ្យលោកនាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ត្រូវគេវាយចំនួន ៣ដៃនោះ បើតាមសាក្សីនៅកន្លែងកើតហេតុប្រាប់ឲ្យដឹងថា ផ្តើមឡើងដោយសារហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍កើតឡើង រវាងរថយន្តព្រូស ប៉ះគ្នាតិចតួចជាមួយ ម៉ូតូ សេ១២៥ នៅចំណុចក្បែរ រង្វង់មូលស្រីកងស្រូវ។
ភ្លាមៗនោះ ក៏មានសមត្ថកិច្ចប៉ុស្តិ៍រលួសពីរ ទៅ បី នាក់ខំជួយសម្របសម្រួលផងដែរ។ ប៉ុន្តែដោយសារភាគីទាំងសង្ខាងចរចាគ្នាមិនត្រូវ ទើបលោក ចាប វីណុច នាយប៉ុស្តិ៍នគរបាលរដ្ឋបាលរលួស ព្យាយាមចុះមកដោយផ្ទាល់ ក្នុងគោលបំណងជួយដោះស្រាយបញ្ចប់រឿង គ្រាកំពុងតែបញ្ចេញមតិយោបល់ ស្រាប់តែគេស្ទុះវាយចំនួន៣ដៃ ក្នុងនោះផ្ទៃមុខ២ដៃ និង កញ្ចឹងក១ដៃ ដែលធ្វើឲ្យមេប៉ុស្តិ៍ស្រលាំងកាំងរកនិយាយអ្វីមិនចេញ ដូច្នេះមានតែទំនាក់ទំនងទៅកាន់សមត្ថកិច្ចនគរបាលជំនាញចរាចរណ៍ នាំយកមធ្យោបាយទាំង២គ្រឿង ព្រមទាំងអ្នកបើកបរទាំងសងខាង យកទៅអធិការដ្ឋាននគរបាលខណ្ឌដង្កោ ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕
អត្ថបទ៖ រ៉ាវុទ្ធ
សូមចុចអាន៖ រថយន្ត ២ គ្រឿង ប៉ះទង្គិចគ្នាពេញទំហឹង បណ្តាលឲ្យរថយន្តតូចឆាបឆេះ និងស្លាប់អ្នកបើកបរម្នាក់
-
កីឡា៦ ថ្ងៃ ago
ឈ្នះខ្សែក្រវាត់ថ្ងៃជាមួយ ឈឿង ល្វៃ កីឡាករ Erdene ក៏មានរថយន្តទទួល
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ម្ចាស់សំណង់របងថ្មនៅរមណីយដ្ឋានឆ្នេរនេសាទ នៅតែរឹងទទឹងមិនព្រមវាយកម្ទេចរបងចេញ
-
សន្តិសុខសង្គម៧ ថ្ងៃ ago
ដកហូតមុខតំណែង មេបញ្ជាការរងស្រុកស្វាយជ្រុំ៣នាក់ ពាក់ព័ន្ធករណីទារប្រាក់ពីអ្នកប្រើប្រាស់គ្រឿងញៀនជាង១ពាន់ដុល្លារ
-
ជីវិតកម្សាន្ដ១ សប្តាហ៍ ago
មនុស្សស្និទ្ធស្នាលទម្លាយពីស្ថានភាព Ngoc Trinh ក្រោយចេញពីពន្ធនាគារជាង៣ខែ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
ដើម្បីកុំឱ្យភោជនីយដ្ឋានដួលរលំបះជើងទាន់ សម្ដេចធិបតី បញ្ជាឱ្យកែម៉ោងពិនិត្យជាតិអាល់កុល
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
អ្នកវិទ្យាសាស្ត្រស្កុតឡែនរកឃើញហ្វូស៊ីលចម្លែករូបរាងដូចសត្វនាគចិនអាយុកាល ២៤០ លានឆ្នាំ
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
តួជនទី៣ Benz ត្រលប់មកតំណែងស្រីស្អាតម្ដងទៀត ទោះឈានដល់អាយុ៤៣ឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
នាវាចម្បាំងថៃ ច្រឡំដៃបាញ់កាំភ្លើងធំ ចំនាវាគ្នាឯង