Connect with us

ព័ត៌មានជាតិ

អ្នកស្រុក​ប្រាសាទបាគង ដែល​ជា​អ្នក​រស់នៅ​តំបន់​រមណីយដ្ឋាន​អង្គរ រក្សា​ទំនៀមទម្លាប់​ចាប់​ត្រី​រួមគ្នា សម្រាប់​ត្រៀម​ប្រារព្ធ​ពិធី​ឡើង​មាឃ

បានផុស

នៅ

សៀម​រា​ប ៖ នៅ​ថ្ងៃទី​២១ ខែកុម្ភៈ ឆ្នាំ​២០២២​នេះ អ្នកស្រុក​នៃ​ភូមិ​បង្កោង ក្នុង​ឃុំ​អំពិល ស្រុក​ប្រាសាទបាគង នៃ​តំបន់​រមណីយដ្ឋាន​អង្គរ ប្រមាណ​ជាង​៣៤០​នាក់ បាន​រៀប​ចំ​កម្មវិធី​ចាប់​ត្រី​រួមគ្នា ក្នុង​ត្រពាំង​អភិរក្ស​មួយ​កន្លែង សម្រាប់​ត្រៀម​ពិធី​ឡើង​មាឃ​ឬ​ឡើងអ្នកតា ដែល​អ្នកភូមិ​បាន​ប្រារព្ធ​ឡើងជា​រៀងរាល់ឆ្នាំ​មិនដែល​ខកខាន​ឡើយ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ពេជ្រ ឃិន មេភូមិ​បង្កោង ឃុំ​អំពិល ស្រុក​ប្រាសាទបាគង បាន​ឲ្យ​ដឹង​ថា ដោយសារ​ឆ្នាំ​២០២២​នេះ​ស្ថានភាព​ទឹក ក្នុង​ត្រពាំង​បឹង មាន​សភាព​ច្រើន ទើប​គណៈ​កម្មាការ​សម្រេច​កំណត់​យក​ថ្ងៃទី​២១ ខែកុម្ភៈ​នេះ​ជា​ថ្ងៃ​រួមគ្នា​ចាប់​ត្រី ដើម្បី​ប្រារព្ធ​ពិធី​ឡើង​មាឃ ឬ​ធ្វើបុណ្យ​ភូមិ តាម​ទំនៀមទម្លាប់​របស់​អ្នកស្រុក​មិនដែល​ខកខាន​។ ពិធី​នេះ​តែង​ធ្វើឡើង​នៅ​ត្រពាំង​បឹង ដែល​សហគមន៍​បាន​អភិរក្ស​ទុក​មិន​ឲ្យ​មានការ​លួច​នេសាទ ក្នុង​រយៈពេល​១​ឆ្នាំ​រហូតដល់​មានការ​ណាត់គ្នា​ពី​លោក​មេភូមិ​ថា​កំណត់​ថ្ងៃ​ណាមួយ​ដើម្បី​នេសាទ ទើប​អ្នកភូមិ​នាំគ្នា​ទៅ​រក​ត្រី​បាន​។

​លោក​បន្ត​ថា ប្រជាពលរដ្ឋ​ចំនួន​៣៤៧​គ្រួសារ រស់នៅ​ក្នុងភូមិ​បង្កោង​នេះ បាន​មក​ជួបជុំគ្នា​តាំង​ព្រលឹម​ស្រាងៗ ដោយមាន​ភ្ជាប់​មក​ជា​នូវ​ឧបករណ៍​ពី​បុរាណ​មាន ឈ្នាង អង្រុត និង​សំណាញ់​ជាដើម ដើម្បី​ត្រៀម​ចុះ​ចាប់​ត្រី​រួមគ្នា ក្រោយពេល​គណៈកម្មការ​ប្រកាស​មីក្រូ និង​បាញ់​កាំជ្រួច​ជាស​ញ្ញា​។​ជា​មធ្យម​ក្នុង​មួយឆ្នាំៗ​ទិន្នផល​ត្រី​ដែល​អ្នកភូមិ​ចាប់បាន មិន​តិច​ជាង​១០០​គីឡូក្រាម សម្រាប់​ធ្វើ​ទឹកស​ម្ល​នំ​បញ្ចុក​ប្រគេន​ដល់​ព្រះសង្ឃ​ក្នុង​ពិធីបុណ្យ ប៉ុន្តែ​សម្រាប់​ឆ្នាំនេះ ទិន្នផល​ត្រី​អាច​មាន​ការកើនឡើង​ជា​ង​រាល់​ឆ្នាំ ព្រោះ​គណៈកម្មការ​ភូមិ តែងតែ​រួមគ្នា​អភិរក្ស​ទុក មិនឱ្យ​មានការ​លួច​នេសាទ​ឡើយ​ខុសច្បាប់​ឡើយ​។

លោក ភ័​ក្រ ភ័​ណ្ឌ ប្រជាពលរដ្ឋ​រស់នៅ​ភូមិ​បង្កោង បាន​ឲ្យដឹងថា ជា​រៀងរាល់​ឆ្នាំ បងប្អូន​នៅក្នុង​ភូមិ​ទាំងអស់ តែងតែ​ប្រារព្ធ​ពិធី​ចាប់​ត្រី​រួមគ្នា នៅក្នុង​ត្រពាំង​អភិរក្ស​នេះ មិនដែល​ខកខាន​មួយឆ្នាំ​ណា​ឡើយ ដើម្បី​យក​ត្រី​ដែល​បង់​បាន មក​ធ្វើជា​ទឹកស​ម្ល នំ​បញ្ចុក និង​ម្ហូបអាហារ​ផ្សេងៗ​ដើម្បី​ប្រារព្វ​ពិធីបុណ្យ​ភូមិ​ឬ​ពិធី​ឡើង​មាឃ​រួមគ្នា ហើយ​អ្នកភូមិ​ដែល​មក​នេសាទ​ទាំងអស់ មិន​ផ្តោត​តែ​លើ​រក​ត្រី​មួយ​មុខ​នោះទេ គឺ​មកជួបជុំ សប្បាយរីករាយ និង​បង្ហាញ​សាមគ្គីភាព​កាន់តែ​ស្និទ្ធស្នាល​រវាង​ប្រជាជន​នៅក្នុង​ភូមិ​ថែម​ទៀតផង​។

សូម​រំលឹក​ថា តំបន់​រមណីយដ្ឋាន​អង្គរ ជា​តំបន់​បេតិកភណ្ឌ​រស់​ដែល​សម្បូរ​ទៅដោយ​មរតក​អរូបី​ជាច្រើន ហើយ​ត្រូវបាន​អ្នករស់នៅ​ក្នុង​តំបន់​អង្គរ​បន្ត​ប្រតិបត្តិ​យ៉ាង​ខ្ជាប់ខ្ជួន​រហូតមកដល់​បច្ចុប្បន្ន​។ ពិធីបុណ្យ​ឡើង​មាឃ​ ឬ​ បុណ្យ​ឡើងអ្នកតា ក៏​ជា​ទំនៀមទម្លាប់​ប្រពៃណី​មួយ​ក្នុងចំណោម​បេតិកភណ្ឌ​អរូបី​ជាច្រើន​បាន​ប្រតិបត្តិ​ដោយ​អ្នក​រស់នៅ​តំបន់​អង្គរ​៕

ដោយ ៖ គឿន​វេត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ៩ ម៉ោង មុន

លោក ហេង សួរ ប្រគល់កុំព្យូទ័រជាអំណោយសម្តេចបវរធិបតី ១៣៩គ្រឿង ជូនមន្ទីរ អង្គភាព គ្រឹះស្ថានអប់រំ

ព័ត៌មានជាតិ១១ ម៉ោង មុន

សម្ដេចតេជោ ស្ដាយដែលអ្នកសារព័ត៌មានចាត់ទុកថាថៃជោគជ័យលើការបង្ក្រាបបទល្មើសឆបោកតាមអនឡាញ តែថាកម្ពុជាបរាជ័យ

ព័ត៌មានជាតិ១១ ម៉ោង មុន

បណ្ឌិត សូ ណារ៉ូ ៖ ពលរដ្ឋ​កុំធ្វើតាមទណ្ឌិត សម រង្ស៊ី ព្រោះជាការ​ញុះញង់​ផ្តួល​រំលំ​រដ្ឋាភិបាល​ និង​​ជា​បទល្មើស​ព្រហ្មទណ្ឌ​កម្រិតធ្ងន់

ព័ត៌មានជាតិ១១ ម៉ោង មុន

បុណ្យកោងកាងសន្តិភាពឆ្នាំនេះ÷ កូនកោងកាង៥ពាន់ដើម ត្រូវបានដាំនៅក្នុងសហគមន៍កោះកាពិ ខេត្តកោះកុង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

Trump ដាក់លក្ខខណ្ឌបើ Zelensky ចង់មកចរចាម្តងទៀត

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

ជម្លោះ Trump-Zelensky ធ្វើឲ្យអឺរ៉ុបធ្លាក់ចូលវិបត្តិជ្រៅ, តើណាតូនិងអ៊ុយក្រែន ទៅជាយ៉ាងណា?

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

​រុស្ស៊ី​ពង្រឹងការទូតយ៉ាងខ្លាំង ក្រោយ​អាមេរិក​​​ផ្សះផ្សាវិញ ប៉ុន្តែដូណាល់ ត្រាំបំបែក​សម្ព័ន្ធ​មិត្ត​

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

មេដឹកនាំ​បណ្តា​ប្រទេសនៅ​អឺរ៉ុប​បង្ហាញ​ជំហរ​​ពិត​ក្នុងជម្លោះត្រាំ​និង​ហ្សេលេនស្គី​ ​

ព័ត៌មានជាតិ១៣ ម៉ោង មុន

ផ្លូវថ្មើរជើងរាត្រីនេះ មានល្ខោន​បាសាក់ ចាបុីដងវែងនៅសប្តាហ៍ក្រោយ នឹងមានកំប្លែងនាយក្រឹម

Sokha Hotels

ព័ត៌មានពេញនិយម