ព័ត៌មានជាតិ
ចាប់ខ្លួនជនសង្ស័យម្នាក់តាមដីកាតុលាការក្នុងករណីរំលោភសេពសន្ថវៈ
ជនសង្ស័យជាប់ចោទពីបទរំលោភសេពសន្ថវៈ:ម្នាក់ ត្រូវបាននគរបាលស្រុកព្រៃកប្បាស ខេត្តតាកែវ ចាប់ខ្លួនតាមដីកា ក្រោយប្រព្រឹត្តល្មើស និងបានរត់គេចខ្លួនបានជិតមួយឆ្នាំ។
ជនសង្ស័យត្រូវបានចាប់ខ្លួននៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង១១និង៥០នាទី ដោយកម្លាំងជំនាញ នៃអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រៃផ្តៅ នៅចំណុចភូមិព្រៃផ្តៅត្បូង ឃុំព្រៃផ្តៅ ។
ជនសង្ស័យមានឈ្មោះ ស៊ុន ស៊ីណា អាយុ៣១ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅបច្ចុប្បន្ន ក្នុងភូមិព្រៃផ្តៅត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស។
លោក ឡេង ប៊ុនឡុង អធិការស្រុកព្រៃកប្បាស បានបញ្ជាក់ថា ជនសង្ស័យ ត្រូវបានសមត្ថកិច្ចចាប់ខ្លួនតាមដីកាបង្គាប់ឲ្យចាប់ខ្លួន លេខ៤៧៥/២០២០ របស់សាលាដំបូងខេត្តតាកែវ ពាក់ព័ន្ធនិងករណីរំលោភសេពសន្ថវៈ ប្រព្រឹត្តនៅភូមិព្រៃផ្តៅត្បូង ឃុំព្រៃផ្តៅ ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០១៩ ។
បច្ចុប្បន្នជនត្រូវចោទ ត្រូវបានកម្លាំងជំនាញស្រុកព្រៃកប្បាស បញ្ជូនខ្លួនទៅស្នងការដ្ឋាននគរបាលខេត្តតាកែវ ដើម្បីចាត់ការបន្ត៕
អត្ថបទ ៖ វីរៈ

-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
សន្តិសុខសង្គម២ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានជាតិ១ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២២ ម៉ោង ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម៣ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ