ព័ត៌មានជាតិ
រដ្ឋបាលរាជធានីភ្នំពេញស្នើឱ្យបាតុករអតីតបុគ្គលិកណាហ្គា ចូលរួមទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩
រដ្ឋបាលរាជធានីភ្នំពេញ បានស្នើឱ្យក្រុមបាតុករដែលជាអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ វីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ចូលទៅក្នុងសហគមន៍។
ក្រុមបាតុករប្រមាណជាង ៣០០នាក់ទៀត នៅមិនទាន់បាន ចូលរួមអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល ក៏ដូចជារដ្ឋបាលរាជធានីភ្នំពេញ ក្នុងការទៅយក សំណាកនៅទីតាំងដែលបានកំណត់ ដែលនេះបង្ហាញឱ្យឃើញច្បាស់ថា ក្រុមបាតុករទាំងនោះពុំបានអនុវត្ត តាមវិធានសុខាភិបាលត្រឹមត្រូវឡើយ។
រដ្ឋបាលរាជធានីភ្នំពេញ បានចេញសេចក្តីជូនដំណឹងស្តីពីការមិនអនុញ្ញាតឱ្យធ្វើបាតុកម្មខុសច្បាប់របស់ក្រុមអតីតបុគ្គលិក និងបុគ្គលិកក្រុមហ៊ុន ណាហ្គាវើលដ៍ នៅពេលដែលមិនទាន់មានវិធានសុខាភិបាលបញ្ជាក់ថា ក្រុមបាតុករទាំង អស់នោះ ពុំមានវិជ្ជមានកូវីដ-១៩ និងតម្រូវឱ្យក្រុមបាតុករទាំងអស់ទៅយកសំណាកស្វែងរកវីរុសកូវីដ-១៩ ព្រមទាំងការធ្វើចត្តាឡីស័កបានត្រឹមត្រូវតាមវិធានការសុខាភិបាល ព្រមទាំងណែនាំឱ្យបំពេញនីតិវិធីតាមច្បាប់ ស្តីពីការធ្វើបាតុកម្មដោយសន្តិវិធី និងប្រើប្រាស់ទីកន្លែងបញ្ចេញមតិជាសាធារណៈ (ទីលានប្រជាធិបតេយ្យ)។
បន្ថែមពីនេះ ក្រសួងសុខាភិបាលក៏បានចេញសេចក្ដីណែនាំលេខ ០៦៨ សខល ចុះថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២២២ស្តីពីការការពង្រឹងការអនុវត្តវិធានការសុខាភិបាល ក្នុងការប្រយុទ្ធ និងទប់ស្កាត់ការឆ្លងរាលដាលនវីរុស កូវីដ-១៩ ជាពិសេស មេរោគបំប្លែងថ្មី អូមីក្រុង នៅក្នុងសហគមន៍ ដោយលើកទឹកចិត្តឱ្យមានការធ្វើតេស្ត រហ័សរកអង់ទីហ្សែនកូវីដ-១៩ រាល់ការប្រមូលផ្ដុំជួបជុំគ្នាក្នុងឱកាសផ្សេងៗ។
ផ្ទុយទៅវិញ នៅថ្ងៃទី ២១ ខែកុម្ភៈ ឆ្នាំ២០២២ ក្រុមបាតុករមិនត្រឹមតែមិនអនុវត្តតាមការណែនាំ និង វិធានសុខាភិបាលផ្សេងៗដែលបានដាក់ចេញឡើយ ដោយក្រុមបាតុករមួយចំនួននៅតែចចេសរឹងរូស ដោយ បានបន្តធ្វើការជួបជុំ ប្រមូលផ្តុំយ៉ាងគគ្លីន និងអាណាធិបតេយ្យនៅតាមទីសាធារណៈដោយមិនអនុវត្តតាម នីតិវិធីច្បាប់ជាធរមាន បង្កឱ្យប៉ះពាល់ដល់សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយសាធារណៈ ការកកស្ទះ ចរាចរណ៍ ពិសេសអាចបង្កការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរថែមទៀត។
រដ្ឋបាលរាជធានីភ្នំពេញ គ្មានជម្រើសអ្វីក្រៅពីអនុវត្តវិធានការរដ្ឋបាល ដោយបានអញ្ជើញក្រុមបាតុករដែល បានមកប្រមូលផ្តុំចំនួន ៦៤នាក់ ទៅមជ្ឈមណ្ឌលចត្តាឡីស័ករាជធានីភ្នំពេញ ដើម្បីបន្តផ្ទៀងផ្ទាត់ពិនិត្យរក ឈ្មោះបាតុករដែលមិនទាន់បានយកសំណាកលើកទី២ ទៅបន្តធ្វើតេស្តរកវីរុសកូវីដ-១៩ និងណែនាំដល់បាតុករដែលបានប៉ះពាល់គ្នាធ្វើតេស្តជាបន្តបន្ទាប់តាមវិធានសុខាភិបាល។
ដើម្បីចូលរួមទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ វីរុសបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ចូលទៅក្នុងសហគមន៍កាន់តែកើនឡើង រដ្ឋបាលរាជធានីភ្នំពេញ ស្នើសុំក្រុមបាតុករត្រូវចូលរួមសហការជា ចាំបាច់ជាមួយអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ក៏ដូចជាក្រុមគ្រូពេទ្យក្នុងការអនុវត្តច្បាប់ស្ដីពីការធ្វើបាតុកម្ម ដោយសន្តិវិធី និងវិធានសុខាភិបាល ដើម្បីធានាបាននូវសុខភាពសាធារណៈ សន្តិសុខ សណ្តាប់ធ្នាប់ របៀបរៀបរយ និងបញ្ចៀសការកកស្ទះចរាចរណ៍ ព្រមទាំងការរំខានដល់ការប្រកបរបរអាជីវកម្ម និងកិច្ច ការងារប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋដទៃទៀត៕
អត្ថបទ៖ ស្រីរ័ត្ន
-
ចរាចរណ៍២ ថ្ងៃ ago
បុរសម្នាក់ សង្ស័យបើកម៉ូតូលឿន ជ្រុលបុករថយន្តបត់ឆ្លងផ្លូវ ស្លាប់ភ្លាមៗ នៅផ្លូវ ៦០ ម៉ែត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ទើបធូរពីភ្លើងឆេះព្រៃបានបន្តិច រដ្ឋកាលីហ្វ័រញ៉ា ស្រាប់តែជួបគ្រោះធម្មជាតិថ្មីទៀត
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ជនជាតិភាគតិចម្នាក់នៅខេត្តមណ្ឌលគិរីចូលដាក់អន្ទាក់មាន់នៅក្នុងព្រៃ ត្រូវហ្វូងសត្វដំរីព្រៃជាន់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ ago
ពលរដ្ឋភ្ញាក់ផ្អើលពេលឃើញសត្វក្រពើងាប់ច្រើនក្បាលអណ្ដែតក្នុងស្ទឹងសង្កែ
-
កីឡា៦ ថ្ងៃ ago
ភរិយាលោក អេ ភូថង បដិសេធទាំងស្រុងរឿងចង់ប្រជែងប្រធានសហព័ន្ធគុនខ្មែរ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
លោក លី រតនរស្មី ត្រូវបានបញ្ឈប់ពីមន្ត្រីបក្សប្រជាជនតាំងពីខែមីនា ឆ្នាំ២០២៤
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ឆេះភ្នំនៅថៃ បង្កការភ្ញាក់ផ្អើលនិងភ័យរន្ធត់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
អ្នកតាមដាន៖មិនបាច់ឆ្ងល់ច្រើនទេ មេប៉ូលីសថៃបង្ហាញហើយថាឃាតកម្មលោក លិម គិមយ៉ា ជាទំនាស់បុគ្គល មិនមានពាក់ព័ន្ធនយោបាយកម្ពុជាឡើយ