Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ ប្រាប់អ្នកវិភាគឲ្យឈប់និយាយ បំភ័ន្ដសភាពការណ៍ ពាក់ព័ន្ធនឹងកំពង់ផែទឹកជ្រៅខេត្តព្រះសីហនុ  

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកឡើងថា កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហ​​នុ ដែលកំពុងធ្វើពាណិជ្ជកម្មនាពេលបច្ចុប្បន្ននេះ គឺប្រទេសជប៉ុនជាអ្នកផ្ដល់ប្រាក់កម្ចី និងជំនួយដល់ប្រទេសកម្ពុជា។ ដូច្នេះ មិនមែនដូចអ្នកវិភាគមួយចំនួន លើកឡើងថា បញ្ហាកំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហនុនេះ ជាអន្ទាក់បំណុលរបស់ចិននោះឡើយ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈនេះថា កំពង់ផែទឹកជ្រៅនៅខេត្តព្រះសីហ​​នុ គឺរ៉ាប់រង និងទទួលខុសត្រូវ ព្រមទាំងការជួយទំនុកបម្រុង ពីរដ្ឋាភិបាលជប៉ុន។ ដូច្នេះទេសម្ដេចតេជោ មិនគិតថា អ្នកដែលបាននិយាយថា អន្ទាក់បំណុលរបស់ចិន លើបញ្ហាកំពង់ផែខេត្តព្រះសីហនុ ដូចដែលគេនិយាយប្រៀបធៀប ទៅនឹងអន្ទាក់បំណុលរបស់ចិន នៅក្នុងប្រទេសស្រីលង្កា គឺវាមិនមែនជាការពិតនោះឡើយ ពីព្រោះកំពង់​ផែទឹកជ្រៅខេត្តព្រះសីហនុនេះ គឺទទួលរ៉ាប់រងទទួលខុសត្រូវឲ្យប្រាក់កម្ចី និងជំនួយរបស់ប្រទេសជប៉ុនទៅវិញទេ។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា «ចឹងទេ សូមពួកអ្នកវិភាគមួយចំនួន ដែលមិនយល់ដឹងអំពីការពិត ឈប់និយាយបំភ័ន្ដសភាពការណ៍ទៅ ព្រោះកំពង់ផែសព្វថ្ងៃ ដែលកំពុងធ្វើប្រតិបត្តិការ ដឹកទំនិញចេញ-ចូលនេះ គឺកំពុងតែមានការរួមចំណែក ការកសាងអ្វីៗ គឺតាមរយៈជប៉ុន ហើយជប៉ុនមានទិញភាគហ៊ុនមួយចំនួន នៅក្នុងហ្នឹងផងដែរ»៕

អត្ថបទ៖ ឃួន សុភ័ក្រ  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៦ ម៉ោង មុន

ឧបការី​រដ្ឋមន្រ្តី​ក្រសួង​សន្តិសុខ​សាធារណៈ​ចិន​​ទស្សនៈ​កិច្ច​​​នៅ​​ច្រក​​ទ្វា​អន្តរជាតិប៉ោយប៉ែត

ព័ត៌មានជាតិ៦ ម៉ោង មុន

មេ​បញ្ជា​ការ​កង​ទ័ព​ជើង​គោក​កម្ពុជា ​ណែ​នាំ​ឱ្យ​កង​ទ័ព​ ​រក្សា​ទំនាក់​ទំនង​ល្អ​ជាមួយ​ភាគីថៃ ​ ​មិន​បំពាន​គ្នា ​​

ព័ត៌មានជាតិ៧ ម៉ោង មុន

​ប្រធានកិត្តិយស​​នៃ​សមាគម​មូលនិធិ​អភិរក្សដំរី​អៃរាវត្តា​ខ្មែរ ​ទៅ​មើល​​ផ្ទាល់​ការ​ថែ​ទាំ​កូន​ដំរី​ឈ្មោះ​«លំផាត់» នៅ​សួន​សត្វ​ភ្នំតាម៉ៅ ​

សន្តិសុខសង្គម៧ ម៉ោង មុន

ជន​ជាតិ​ចិន​ម្នាក់ ​ត្រូវ​នគរបាល​​​បណ្ដេញ​ចេញ​ពី​ប្រទេស​កម្ពុជា​

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

សន្តិសុខសង្គម១១ ម៉ោង មុន

យ៉ាងហោចណាស់មនុស្ស ៣នាក់រងរបួស ក្នុងហេតុការណ៍អគ្គិភ័យ​ឆះផ្ទះលក់កុំព្យូទ័រ

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

អង់គ្លេស ថែម​ប្រាក់​កម្ចី​ឲ្យ​អ៊ុយក្រែន ជិត​៣​ពាន់​លាន​ដុល្លារ សម្រាប់​ផលិតកម្ម​អាវុធ

ព័ត៌មានជាតិ១៧ ម៉ោង មុន

អ្នកឃ្លាំមើលសង្គម៖ពលរដ្ឋខ្មែរនៅ​កូរ៉េ ៩៩% មិនបា​នចូលរួមបាតុកម្ម និង​បន្តជឿជាក់​រាជរដ្ឋាភិបាល​លើ​បញ្ហា​ទឹក​ដី​

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

ពូទីន ចុះហត្ថលេខាលើច្បាប់ការពារ​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ផ្លូវការ​ជាមួយ​បេឡារុស

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

មេ​ណាតូ ជំរុញឲ្យ ហ្សេលេនស្គី ផ្សះផ្សា​ទំនាក់ទំនង​ជាមួយ​លោក ត្រាំ

Sokha Hotels

ព័ត៌មានពេញនិយម