ព័ត៌មានជាតិ
កាន់តែរហ័សទាន់ចិត្ត សម្រាប់អ្នកព្រះសីហនុ foodpanda ពង្រីកហាងទំនិញអនឡាញ pandamart ដល់ដែនដីសមុទ្រហើយ
កាន់តែងាយស្រួល និងសុវត្ថិភាពសម្រាប់អ្នកក្រុងព្រះសីហនុ! ចាប់ពីពេលនេះ អ្នកក្រុងព្រះសីហនុ កាន់តែមានភាពងាយស្រួល និងសុវត្ថិភាពមួយកម្រិតទៀត ក្នុងការទិញទំនិញនានា ក្រោយពី foodpanda បានពង្រីកហាងលក់ទំនិញអនឡាញ pandamart របស់ខ្លួនដល់ដែនសមុទ្រនេះ ហើយ បន្ទាប់ពីបានចាប់ផ្តើមដំណើរមុខងារថ្មីនេះលើកម្មវិធី App តែមួយរបស់ខ្លួន នៅភ្នំពេញ កាលពីខែកញ្ញា។

ការពង្រីកហាង pandamart មួយនេះ ក៏មានគោលបំណងក្នុងការឆ្លើយតបទៅនឹងការរស់នៅតាមរបត់ថ្មីរបស់ប្រជាពលរដ្ឋក្នុងក្រុងព្រះសីហនុ និងផ្តល់ភាពងាយស្រួលមួយកម្រិតទៀតផងដែរ ក្នុងការជាវទំនិញនានា ជាមួយនឹងសេវាកម្មដឹកជញ្ជូនរហ័សទាន់ចិត្ត ក៏ដូចជាបន្ថែមទៅលើសេវាដឹកជញ្ជូនអាហារដែលកំពុងតែពេញនិយមរួចជាស្រេចក្នុងចំណោមប្រជាពលរដ្ឋកម្ពុជា។

pandamart គឺជាសេវាស្របតាមតម្រូវការអតិជិនរបស់ foodpanda និងជាហាងលក់ទំនិញលើអនឡាញសម្រាប់តែការដឹកជញ្ជូនដល់គេហដ្ឋាន លើទំនិញជាច្រើនប្រភេទរហូតដល់ជាង៣ពាន់មុខ ចាប់ពីគ្រឿងទេស ផលិតផលស្រស់ ភេសជ្ជៈ និងសម្ភារៈប្រើប្រាស់សំខាន់ៗជាច្រើន ខណៈដែលអតិថិជន នឹងទទួលបានទំនិញត្រឹមតែចន្លោះពេល ៣០ នាទី បន្ទាប់ពីការកុម្ម៉ង់រួចរាល់។

ទាក់ទងនឹងការពង្រីកសាខាងហាង pandamart នេះ ដល់ក្រុងព្រះសីហនុនេះ លោក ហុង រ៉ាដា អគ្គនាយកពាណិជ្ជកម្មថ្មីនៃ foodpanda ដែលជាក្រុមហ៊ុនដឹកជញ្ជូនរហ័សឈានមុខគេនៅកម្ពុជា បានឲ្យដឹងថា៖ «នេះគឺជាឆ្លើយតបទៅនឹងការរស់នៅតាមរបត់ថ្មីរបស់ប្រជាពលរដ្ឋនៅក្រុងព្រះសីហនុ ក៏ដូចជាចូលរួមផ្តល់សុវត្ថិភាពមួយកម្រិតទៀតសម្រាប់អតិថិជនរបស់យើង ដែលមានន័យថា ពួកគាត់នៅតែអាចទិញទំនិញប្រើប្រាស់ប្រចាំថ្ងៃបាន ដោយមិនចាំបាច់ចេញពីផ្ទះ»។

ដើម្បីចូលទិញទំនិញ លោកអ្នកគ្រាន់តែចូលក្នុង App (បើមិនទាន់មាន អាចចូលទាញយកពី App Store ឬ Play Store បាន) របស់ foodpanda ដែលដំឡើងរួចជាស្រេច បន្ទាប់មក ចូលទៅកាន់ផ្នែក pandamart ហើយជ្រើសរើសទំនិញដែលលោកអ្នកចង់បានជាការស្រេច។
ជាមួយគ្នានេះ foodpanda នៅតែមិនភ្លេចជាមួយនឹងកម្មវិធីប្រូម៉ូសិននានា ដោយលោកគ្រាន់តែប្រើប្រាស់កូដ «MART» ក្នុងពេលទិញទំនិញនៅ pandamart លោកអ្នកនឹងទទួលបានការបញ្ចុះតម្លៃ ២ ដុល្លារ ពេលកុម្ម៉ង់ចាប់ពី ៧ ដុល្លារឡើងទៅ។

-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម២ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ