Connect with us

ព័ត៌មានជាតិ

ក្រសួង​ព្រមាន​ចាត់វិធានការ​ផ្លូវច្បាប់​អ្នកលក់​ឱសថ​ព្យាបាលកូវីដ​ខុសច្បាប់

បានផុស

នៅ

ក្រសួងសុខាភិបាលបានធ្វើការព្រមានចាត់វិធានការតាមផ្លូវច្បាប់ចំពោះអ្នកលក់ឱសថព្យាបាលជំងឺកូវីដ១៩ ដែលពុំមានលេខទិដ្ឋាការ ឬបញ្ជិកាត្រឹមត្រូវពីក្រសួងដែលអាចធ្វើឱ្យប៉ះពាល់សុខភាព ឬមានគ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការព្រមាននេះបានធ្វើឡើងបន្ទាប់ពីមានគណនីបណ្តាញសង្គមហ្វេសប៊ុកមួយចំនួន កំពុងផ្សព្វផ្សាយលក់ផលិតផលព្យាបាលកូវីដ១៩ គ្មានលេខបញ្ជិកា។

លោក សាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលបានឱ្យដឹងនៅក្នុងសេចក្តីជូនដំណឹងចុះកាលពីយប់ថ្ងៃទី ២១ ខែកុម្ភៈថា ស្របពេលជាមួយគ្នាកំពុងមានការឆ្លងរីករាលដាលនៃជំងឺកូដ១៩ ក្នុងសហគមន៍ ក្រសួងសុខាភិបាលពិនិត្យឃើញ មានការចែកចាយ និងព្វផ្សាយលក់ឱសថប្រឆាំងរុសកូដ-១៩ Molnupiravir ដោយពុំមានលេខទិដ្ឋាការ ឬបញ្ជិកា ពីក្រសួងសុខាភិបាលដែលមានឈ្មោះ MERIPIR 400mg, MERIPIR 200mg, MOLUZEN800, MOLAZ, Molenzavir, MOLUZIR-US,  MPIRAVIR 200mg, MolnupiravirTablets 200mg កំប៉ុង 30គ្រាប់។

លោក រដ្ឋមន្ត្រីបានណែនាំដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ឈប់ទិញ និងប្រើប្រាស់ឱសថដែលគ្មានលេខទិដ្ឋាការ ឬបញ្ជិកាជាបន្តទៀត ពីព្រោះឱសថទាំងនេះមិនអាចធានាបាននូវ ប្រសិទ្ធភាព គុណភាព និងសុវត្ថិភាពបានឡើយ ហើយអាចជាឱសថក្លែងក្លាយបណ្តាលឱ្យប៉ះពាល់សុខភាព ឬមាន គ្រោះថ្នាក់ដល់អាយុជីវិតរបស់អ្នកប្រើប្រាស់ទៀតផង។

ចំពោះជនណាដែលចែកបាយ និងផ្សព្វផ្សាយលក់ឱសថគ្មាន លេខទិដ្ឋាការ ឬបញ្ជីកាខាងលើ និងជនពាក់ព័ន្ធដទៃទៀតត្រូវបញ្ឈប់ការនាំចូល ចែកចាយ និងផ្សព្វផ្សាយលក់ ខាងលើនេះជាបន្ទាន់។

លោករដ្ឋមន្ត្រីបានព្រមានថា ក្រសួងសុខាភិបាលនឹងមានវិធានការតឹងរ៉ឹងទៅតាមផ្លូវច្បាប់ចំពោះជនណាចែកចាយ និងផ្សព្វផ្សាយលក់ ឱសថគ្នានលេខបញ្ជិកា និងជនពាក់ព័ន្ធដទៃទៀតដែលនាំចូលចែកចាយ និងផ្សព្វផ្សាយលក់ ឱសថគ្មាន លេខទិដ្ឋាការ និងបញ្ជិកាទៅតាមច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការគ្រប់គ្រងឱសថជាធរមាន។

លោករដ្ឋមន្ត្រីបានលើកឡើងទៀតថា ក្នុងករណីបងប្អូនប្រជាពលរដ្ឋបានជួបប្រទះឃើញជនណាកំពុងចែកចាយ និងផ្សព្វផ្សាយលក់ឱសថ Molnupiravir ដែលគ្មាលេខបញ្ជិកានិងទិដ្ឋាការសូមបងប្អូនប្រញាប់ផ្តល់ព័ត៌មាន មកនាយកដ្ឋានឱសថ ចំអាហារ បរិក្ខារពេទ្យ និងគ្រឿងសំអាង។

លោករដ្ឋមន្ត្រីបានណែនាំដល់ប្រជាពលរដ្ឋមុននឹងទិញឱសថគ្រប់ប្រភេទ សូមពិនិត្យ មើលលតាបត្របញ្ជិកាដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រដែលត្រឹមត្រូវ គឺមានពីរគឺផ្នែកខាងលើមាន ឈ្មោះ គ្រឹះស្ថានអាហ័រណ​នីហ័រណឱសថនិងផ្នែកខាងក្រោមមានលេខបញ្ជិកា។

គួរបញ្ជាក់ថា បច្ចុប្បន្ននេះដោយសារមានការកើនឡើងខ្ពស់ នៃការឆ្លងជំងឺកូវីដ១៩ ពិសេសជំងឺអូមីក្រុងបានធ្វើឱ្យប្រជាពលរដ្ឋមួយចំនួនសម្រុកទៅទិញឱសថ Molnupiravir ដែលផលិតនៅសហរដ្ឋអាមេរិក ដើម្បីមកព្យាបាលជំងឺនៅក្នុងក្រុមគ្រួសារដែលឆ្លងជំងឺកូវីដ១៩ ដែលធ្វើឱ្យជនឆ្លៀតឱកាសមួយចំនួនបានតម្លើងថ្លៃឱសថនិងខ្លះទៀតផ្សព្វផ្សាយលក់ឱសថព្យាបាលកូវីដដោយគ្មានចុះបញ្ជិកា ឬទិដ្ឋាការតាមបណ្តាញសង្គមបោកប្រាស់ប្រជាពលរដ្ឋ៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ២៧ នាទីutes មុន

កសិករម្នាក់ ដាំ​ដំណាំ​មួយ​ប្រភេទ​នៅ​ក្នុង​ស្រុកទឹកឈូ ដែលផ្លែវា១​គីឡូក្រាម​អាច​លក់​តម្លៃ​បានជាង១ពាន់ដុល្លាអាមេរិក

ព័ត៌មានជាតិ២ ម៉ោង មុន

អ្នកធ្លាប់ប្រើ ប.ស.ស.ថា គ្មាន​ការ​កំណត់​ចំនួន​ដង​ដូច​ការ​ប្រឌិត​ព័ត៌មានឡើយ

ព័ត៌មានជាតិ៣ ម៉ោង មុន

អភិបាលខណ្ឌឬស្សីកែវ បញ្ជាឱ្យជំនាញពាក់ព័ន្ធតាមដានត្រួតពិនិត្យជួសជុលកែលំអផ្លូវថ្នល់ ដែលមានការខូចខាត

ព័ត៌មានជាតិ៤ ម៉ោង មុន

រដ្ឋមន្ត្រីមហាផ្ទៃប្រាប់ក្រុមការងារចុះមូលដ្ឋានបញ្ឈប់កិច្ចអន្តរាគមន៍យកមន្ត្រីក្រៅមូលដ្ឋានមកកាន់តំណែង

ទីវ តារារិទ្ធ
ជីវិតកម្សាន្ដ៤ ម៉ោង មុន

មហាជនបារម្ភ! ក្រោយឃើញអ្នកជិះកង់សប្បុរសធម៌ ជំនះធ្វើដំណើរកាត់ព្រិល រឹងខ្លួនប្រាណសឹងនិយាយលែងបាន

ងួន ចាន់ដាវិត
ជីវិតកម្សាន្ដ១០ ម៉ោង មុន

G-Devith ៖ បុគ្គលដែលអាចហែកមេឃចេញបាន មានន័យថា អ្នកនោះអាចរួចពីសំណាញ់ច្បាប់ហើយ

បច្ចេកវិទ្យា១១ ម៉ោង មុន

ទូរស័ព្ទថតរូបក្នុងទឹកដំបូងគេក្នុងប្រទេសកម្ពុជា OPPO Reno13 Series 5G សម្ពោធជាផ្លូវការហើយ និងបំពាក់ដោយ AI ទំនើបៗ

សន្តិសុខសង្គម៤ ម៉ោង មុន

ការផ្សាយថាចោរប្លន់សម្លាប់នៅខេត្តកំពត៖ស្នងការ ថាមិនមែនប្លន់សម្លាប់ឡើយ គឺជាករណីស្នេហាត្រីកោណ

ព័ត៌មានជាតិ១១ ម៉ោង មុន

អ្នកឧកញ៉ា៣រូប បរិច្ចាគជាង១លានដុល្លារ សង់អគារសាកលវិទ្យាល័យសម្ដេចព្រះមហាសង្ឃរាជ បួរ គ្រី នៅខេត្តកណ្ដាល

ព័ត៌មានអន្ដរជាតិ១៤ ម៉ោង មុន

ប្រមុខណាតូ៖ រុស្ស៊ីនឹងខ្ទេច បើហ៊ានប៉ះសមាជិកណាមួយ ចង់ដឹងសាកមើលទៅ!

Sokha Hotels

ព័ត៌មានពេញនិយម