ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ៖ គ្មានតម្រូវការណាមួយ ត្រូវបិទខ្ទប់រាជធានីភ្នំពេញ ទៀតនោះទេ
សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានគូសបញ្ជាក់ថា គ្មានការចាំបាច់សម្រាប់ការបិទខ្ទប់រាជធានីភ្នំពេញទៀតនោះទេ ទោះបីជារាជធានីភ្នំពេញ កំពុងរងការរាតត្បាតដោយសារតែជំងឺកូវីដ-១៩ ប្រភេទបំប្លែងខ្លួនថ្មី ក៏ដោយ។
នៅក្នុងពិធីបើកការដ្ឋានសាងសង់ ស្ថានីយ៍ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ មានមតិមួយចំនួន ជាពិសេសនៅតាមបណ្ដាផ្សារនានា បានលើកឡើងថា នឹងអាចមានការបិទរាជធានីភ្នំពេញឡើងវិញ។
ត្រង់ចំណុចនេះ សម្ដេតេជោ ហ៊ុន សែន បានបញ្ជាក់ថា សម្ដេចសម្រេចចិត្តបិទខ្ទប់រាជធានីភ្នំពេញ និងក្រុងតាខ្មៅ នៃខេត្តកណ្ដាល កាលពីអំឡុងឆ្នាំ ២០២១កន្លងទៅនេះ គឺដោយសារតែស្ថិតក្នុងពេលមួយ ដែលលំបាក ក៏ព្រោះតែយើងមិនទាន់បាន ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ-១៩ តែឥឡូវនេះ យើងមិនមានតម្រូវការណា ដែលត្រូវបិទខ្ទប់រាជធានីភ្នំពេញ ទៀតនោះទេ។
សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងបញ្ជាក់ថា «ប៉ុន្តែឥឡូវនេះ យើងអត់មានតម្រូវការណាមួយ សម្រាប់ការបិទទីក្រុង ឬបិទគោលដៅទេ ឧទាហរណ៍កាលពីមុនផ្សារឆ្លង ៤ ១០តូប យើងឲ្យបិទផ្សារទាំងមូល ឥឡូវអត់ទេ ឆ្លង អ្នកឆ្លងទៅព្យាបាលទៅ ហើយបាញ់ថ្នាំសម្លាប់ទៅ លក់បន្តទៀតទៅៗ»៕
អត្ថបទ៖ ឃួន សុភ័ក្រ


-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ