Connect with us

ព័ត៌មានជាតិ

នាយករដ្ឋមន្ត្រី ៖ សូមកុំប្រមាថឲ្យសោះ ថា អូមីក្រុង វាមិននាំទៅដល់​ការស្លាប់!

បានផុស

នៅ

ជាថ្មីម្ដងទៀត សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវរួមគ្នាប្រយុទ្ធប្រឆាំងនឹងមេរោគបំប្លែងខ្លួនថ្មី ប្រភេទអូមីក្រុង ដោយត្រូវបន្តអនុវត្តវិធានការសុខាភិបាល ជាពិសេសអនុវត្តឲ្យបានខ្ជាប់ខ្ជួន នូវវិធានការ “៣ការពារ ៣កុំ”។ ក្នុងនោះដែរ សម្ដេចតេជោ ក៏បានរំលឹកដល់ប្រជាពលរដ្ឋទាំងអស់ ផងដែរថា សូមកុំប្រមាថឲ្យសោះ ថា អូមីក្រុង វាមិននាំទៅដល់​ការស្លាប់នោះ។

សម្ដេចតេជោនាយករដ្ឋមន្ត្រី ក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២នេះ បានថ្លែងថា សម្ដេច សូមអំពាវនាវដល់ប្រជាពលរដ្ឋ នៅរាជធានីភ្នំពេញ ត្រូវខិតខំបន្តប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ បំប្លែងខ្លួនថ្មីអូមីក្រុង ខណៈកំពុងមានការឆ្លងរាលដាលគួរឲ្យកត់សម្គាល់។

សម្ដេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា បើយោងតាមរបាយការណ៍ ដែលនឹងចេញនៅថ្ងៃនេះ គឺមានអ្នកឆ្លងសរុបចំនួន ៥៩៨នាក់ ហើយក្នុងនោះ មានអ្នកស្លាប់ចំនួន ២នាក់ផងដែរ។ ប្រមុខរាជរដ្ឋាភិបាល បានលើកឡើងថា ជិត ១ខែកន្លះកន្លងទៅនេះ នៅក្នុងប្រទេសកម្ពុជាពុំមានមនុស្សស្លាប់ ដោយសារតែជំងឺកូវីដ-១៩ នោះទេ តែថាក្នុងរយៈពេល ៣ថ្ងៃចុងក្រោយនេះ កម្ពុជាមានអ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ នេះជាបន្តបន្ទាប់ ដោយថ្ងៃទី ២០ ខែកុម្ភៈ មានអ្នកស្លាប់ចំនួន ២នាក់, ថ្ងៃទី ២១ ខែកុម្ភៈ មានអ្នកស្លាប់ ៣នាក់, និងថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២នេះ​ មានអ្នកស្លាប់ចំនួន ២នាក់ថែមទៀត។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានក្រើនរំលឹកថា «សូមកុំប្រមាថឲ្យសោះ ថា អូមីក្រុងនេះ វាមិននាំទៅដល់​ការស្លាប់ ពិតហើយការឆ្លង ឥឡូវនៅកម្ពុជា វាបាត់អាដែលតា វាបាត់អាល់ហ្វា វានៅសល់អូមីក្រុង ប៉ុន្តែនៅពេលដែល ជំងឺរបស់យើងទន់ខ្សោយ សេរីរាង្គរបស់យើងទន់ខ្សោយ វាក៏នឹងបង្កើតទៅជាឧប​សគ្គៗ ចឹងទេ ខ្ញុំសូមអំពាវនាវ អង្វរកប្រជាពលរដ្ឋរបស់យើង បន្តប្រកាន់ខ្ជាប់នូវវិធានការ ៣កុំ ៣ការពារ តទៅទៀត»។

សម្ដេចតេជោនាយករដ្ឋមន្ត្រី បានលើកឡើងថា ការរាតត្បាតជំងឺកូវីដ-១៩ ការពារបាន ឬមិនបាន វាមិនមែនចំណុះតែទៅលើវិធានការ របស់រាជរដ្ឋាភិបាលនោះទេ តែវាចំណុះទាំងស្រុងទៅលើបុគ្គលម្នាក់ៗ ថាតើអនុវត្តនូវវិធានការសុខាភិបាល និងវិធានការរបស់ក្រសួងសុខាភិបាល បានកម្រិតណាប៉ុណ្ណោះ។

ជាមួយគ្នានេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើង អំពីករណីនៅចក្រភពអង់គ្លេស ដែលបានប្រកាសថា អ្នកដែលរកឃើញវិជ្ជមានកូវីដ-១៩ លែងតម្រូវឲ្យដាក់ឲ្យនៅដាច់ដោយឡែកទៀតទេ។ ប៉ុន្តែសម្រាប់ប្រទេសកម្ពុជា មិនទាន់អនុញ្ញាតឲ្យធ្វើបែបនេះ នៅឡើយទេ៕

អត្ថបទ៖ ឃួន សុភ័ក្រ  

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៣ នាទី មុន

ឆ្នាំនេះ​ ខេត្តតាកែវមានបេក្ខជនប្រឡងបាក់ឌុប​ថយចុះជាង៦០០នាក់ បេីធៀបឆ្នាំមុន

ព័ត៌មានជាតិ៩ ម៉ោង មុន

មន្ទីរ​ការងារ គ្រឹះស្ថាន​អប់រំ​បណ្ដុះបណ្តាល​បច្ចេកទេស រួម​នឹង​សហគ្រាស គ្រឹះស្ថាន​នៅ​ទូទាំង​ប្រទេស រៀបចំ​ប្រារព្ធ​ទិវា​សម្អាត​ពិភពលោក​លើក​ទី​៧

ព័ត៌មានជាតិ១០ ម៉ោង មុន

ទេសចរទៅលេងខេត្តមណ្ឌលគិរី កើន​ឡើង​ជាង ៤០០% ​ធៀប​ខែកញ្ញា ឆ្នាំ២០២៤ និង​ឆ្នាំ​២០២៣

សន្តិសុខសង្គម១០ ម៉ោង មុន

យុវជន​ម្នាក់​ទៅលេង​ទឹក​នៅ​ព្រែក​តា​ឃ្លោក ឃុំ​កោះសូទិន ជា​អកុសល​បាន​លង់ទឹក​ស្លាប់

ព័ត៌មានជាតិ១១ ម៉ោង មុន

អគ្គស្នងការរង ណែនាំឱ្យបង្ក្រាបការផ្សាយល្បែងអនឡាញគ្រប់ប្រភេទតាមសារតាមទូរស័ព្ទ និងបណ្ដាញសង្គម

Sokha Hotels

ព័ត៌មានពេញនិយម