Connect with us

ព័ត៌មានជាតិ

​គ្រូបង្រៀន និងសិស្សជិត​ ៤០០ នាក់​វិជ្ជមានកូវីដ១៩​ សុទ្ធសឹងជាអូមីក្រុង ចាប់តាំង​ពីបើក​បវេសនកាល​

បានផុស

នៅ

ប្រធានមន្ទីរអប់រំរាជធានីភ្នំពេញ បានឱ្យដឹងថា ចាប់តាំងពីថ្ងៃបើកបវេសនកាល (១០ ខែមករា ឆ្នាំ២០២២) រហូតមកដល់ថ្ងៃ ទី ១៨ ខែកុម្ភៈ ឆ្នាំ២០២២ មានបុគ្គលិកអប់រំ និងសិស្សានុសិស្សវិជ្ជមានកូវីដ-១៩ ចំនួន ៣៨៦ នាក់ (ឆ្លងថ្មី៤៣ នាក់) ក្នុងនោះ ប្រភេទអូមីក្រុងមានចំនួន ៣៣២ នាក់ អ្នកជាសះស្បើយ ១៧៨នាក់ និងកំពុងសម្រាកព្យាបាលជំងឺ២០៨នាក់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក ហែម ស៊ីណារ៉េត ប្រធានមន្ទីរអប់រំយុវជន និងកីឡារាជធានីភ្នំពេញប្រាប់ឱ្យដឹងនៅព្រឹកថ្ងៃទី ២២ ខែកុម្ភៈនេះថា ក្នុងចំណោមអ្នកបុគ្គលិកអប់រំ និងសិស្សឆ្លងចំនួន ៣៨៦នាក់ក្នុងនោះមានបុគ្គលិកអប់រំចំនួន ១១៣ នាក់ (អ្នកឆ្លងថ្មី២០នាក់) អ្នកជាសះស្បើយ៣៥នាក់កំពុងសម្រាកព្យាបាលជំងឺ៧៨នាក់ និងសិស្សានុសិស្សមានចំនួន២៧៣នាក់(អ្នកឆ្លងថ្មី២៣នាក់) អ្នកជាសះស្បើយ ១៤៣នាក់ និងកំពុងសម្រាកព្យាបាលជំងឺ ១៣០នាក់។

ប្រធានមន្ទីរបានបន្តទៀតថា តាមព័ត៌មានពីគណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា ភាគច្រើនលើសលុបបុគ្គលិកអប់រំនិងសិស្សឆ្លងជំងឺកូវីដ-១៩ គឺឆ្លងពីសហគមន៍ដែលពួកគាត់កំពុងរស់នៅ និងមួយចំនួនទៀត មិនអាចបញ្ជាក់ពីមូលហេតុបានទេហើយសា្ថនភាពសុខភាពរបស់ពួកគេពុំមានអ្វីធ្ងន់ធ្ងរទេ។

លោកប្រធានមន្ទីរបានបន្ថែមថា ក្នុងចំណោមបុគ្គលិក និងសិស្សឆ្លងថ្មី ៤៣នាក់ក្នុងនោះនៅវិទ្យាល័យព្រះស៊ីសុវត្ថិមានវិជ្ជមានកូវីដ-១៩ ចំនួន០២នាក់ ជាសិស្សរៀនថ្នាក់ទី៧ និងទី១១។ សាលាបឋមសិក្សា ព្រះនរោត្តម វិជ្ជមានកូវីដ ១៩ ចំនួន១៤នាក់គ្រូបង្រៀន០៧នាក់ និងសិស្ស០៧នាក់។

សាលាបឋមសិក្សា ជ័យជំនះ វិជ្ជមានកូវីដ-១៩ ចំនួន០៤នាក់ គ្រូបង្រៀន០១នាក់និងសិស្ស០៣នាក់ ។វិទ្យាល័យ ទួលទំពូង វិជ្ជមានកូវីដ-១៩ ចំនួន០៤នាក់ គ្រូបង្រៀនចំនួន០១នាក់ និងសិស្ស០៣នាក់។ សាលាអន្តរទ្វីបអាមេរិកាំង វិជ្ជមានកូវីដ-១៩ ចំនួន ០៧នាក់ គ្រូបង្រៀន២នាក់ និងសិស្ស០៥នាក់។

វិទ្យាល័យបឹងកេងកង វិជ្ជមានកូវីដ-១៩ ចំនួន០២នាក់ ជាសិស្សរៀនថ្នាក់ទី១១។ សាលាបឋមសិក្សាច្បារអំពៅ១ វិជ្ជមានកូវីដ-១៩ ចំនួន០៣នាក់ជាគ្រូបង្រៀនថ្នាក់ទី ២ ទី ៥ និងទី៦។ សាលាបឋមសិក្សាព្រែកឯង វិជ្ជមានកូដ១៩ ចំនួន០១នាក់ ជានាយកសាលា។

វិទ្យាល័យកំបូល វិជ្ជមានកូវី-១៩ ចំនួន០៣នាក់ជាគ្រូបង្រៀនភាសាអង់គ្លេស និងភាសាខ្មែរ។ សាលាបឋមសិក្សាទ្រនំជ្រឹងវិជ្ជមានកូវីដ-១៩ចំនួន ០២នាក់ ជានាយកសាលា និងគ្រូបង្រៀន ថ្នាក់ទី ៤ និងសាលាបឋមសិក្សា ចុងកោះ វិជ្ជមានកូវី៨-១៩ ចំនួន០១នាក់ ជាសិស្សរៀនថ្នាក់ទី៤។

លោកប្រធានមន្ទីរបានបញ្ជាក់ថា បុគ្គលិក និងសិស្សានុសិស្សទាំងនោះកំពុងសម្រាកព្យាបាលនៅតាមផ្ទះ និងបានទទួលវាក់សាំងចំនួនពីរដូសឬទៅបីដូសរួចហើយ។

លោកប្រធានមន្ទីរបានណែនាំឱ្យផ្អាកការសិក្សាជាបណ្តោះអាសន្នរយៈពេលមួយសប្តាហ៍ សម្រាប់ថ្នាក់ដែលពាក់ព័ន្ធជាមួយគ្នា ឬសិស្សវិជ្ជមានកូវីដ-១៩ និងបន្តការសិក្សាតាមអនឡាញ និងណែនាំសិស្សានុសិស្ស និងលោកគ្រូ អ្នកគ្រូដែលពាក់ព័ន្ធ ទៅយកសំណាកម៉ាស៊ីនធំនៅកោះពេជ។

ធ្វើបញ្ជីឈ្មោះគ្រូ-សិស្សដែលពាក់ព័ន្ធដោយមានអាសយដ្ឋាន និងលេខទូរស័ព្ទ ដើម្បីតាមដានការធ្វើចាត្តាឡឺស័កនៅតាមផ្ទះរៀងៗខ្លួន៕

អត្ថបទ៖ សំអឿន

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ២៤ វិនាទី មុន

កិច្ចព្រមព្រៀង និងកិច្ចសន្យាចំនួន ៥ ច្បាប់ ពាក់ព័ន្ធ គម្រោង​​ព្រែក​ជីក​ហ្វូណន​តេជោ ឈាន​ចុះហត្ថលេខា​​ជាផ្លូវការ

ជីវិតកម្សាន្ដ៣ នាទីutes មុន

​សញ្ជាតិអាមេរិក​របស់​តារា​​ស្រីចិន​ដ៏​ឆ្នើម​ Liu Yifei ក្លា​យ​ជាផ្ទាំង​ស៊ីប ​ក្នុង​ជម្លោះ​​ពន្ធ​អាមេរិកនិងចិន ​

ជីវិតកម្សាន្ដ២៨ នាទីutes មុន

រ៉ាប៊ី បើកបង្ហាញថ្ងៃមង្គលខ្លួន ក្រោយកីឡាកររូបសង្ហា Nick Taylor សុំរៀបការទើបជាង ១ខែ

សេដ្ឋកិច្ច២៩ នាទីutes មុន

ចិនគាំទ្រការអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះ​សីហនុ និងសន្យាជំរុញឱ្យ​ក្រុមហ៊ុនចិន​មកវិនិយោគនៅកម្ពុជា

ព័ត៌មានអន្ដរជាតិ៣១ នាទីutes មុន

ឥណ្ឌូណេស៊ី​គ្រោងបង្កើនការនាំចូលប្រេងឆៅ និងឧស្ម័ន​ ពីអាមេរិកទ្វេដង ដើម្បីចរចាពន្ធ

ព័ត៌មានអន្ដរជាតិ២២ ម៉ោង មុន

​ខេត្ត Phuket របស់​ថៃ​រងការ​វាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ខ្លះៗ​អំពី​រថយន្ត​ដែល​លោក ស៊ី ជីនពីង យក​ពី​ចិន​មក​ជិះ​នៅ​កម្ពុជា

ព័ត៌មានជាតិ១៤ ម៉ោង មុន

ក្នុងដំណើរទស្សនកិច្ចមកកម្ពុជា លោក ស៊ី ជិនពីង នាំយកឯកសារចំនួន៣៧ ពាក់ព័ន្ធការវិនិយោគ ពាណិជ្ជកម្ម កសិកម្ម មកចុះហត្ថលេខា 

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ចូ បៃដិន ចេញមុខបន្ទោសអ្នកគាំទ្រ ដូណាល់ ត្រាំ ថា ជា «មនុស្សគ្មានបេះដូង»

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

លក្ខណៈពិសេសនៃយន្តហោះដែលលោក ស៊ី ជិះមកបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅ កម្ពុជា

Sokha Hotels

ព័ត៌មានពេញនិយម