Connect with us

ព័ត៌មានជាតិ

សម្ដេចតេជោ អំពាវនាវម្ចាស់ឱសថស្ថាន កុំដំឡើងថ្លៃថ្នាំព្យាបាលកូវីដ តាមចិត្តចង់របស់ខ្លួន

បានផុស

នៅ

សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានអំពាវនាវដល់ម្ចាស់ឱសថស្ថានទាំងអស់ សូមកុំដំឡើងថ្លៃថ្នាំព្យាបាលជំងឺកូវីដ-១៩ ទៅតាមចិត្តចង់របស់ខ្លួន ខណៈមានប្រជាពលរដ្ឋមួយចំនួន បាននាំគ្នាសម្រុ​ក​ទៅទិញថ្នាំព្យាបាល ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ។

នៅក្នុងពិធីបើកការដ្ឋានសាងសង់ស្ថានីយ៍ ប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈ ឆ្នាំ ២០២២នេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានថ្លែងថា សម្ដេច សូមអំពាវនាវដល់ម្ចាស់ឱសថស្ថានទាំងឡាយ និងក្រសួង-ស្ថាប័នពាក់ព័ន្ធ ត្រូវបង្កើនសមត្ថភាពផ្គត់ផ្គង់ថ្នាំព្យាបាលជំងឺកូវីដ-១៩ បន្ថែមទៀត តែសម្ដេចស្នើឲ្យយកចិត្តទុកដាក់ ទៅលើចំណុចពីរយ៉ាង។

ចំណុចពីរយ៉ាងនោះ រួមមាន៖ ទីមួយ. តម្លៃថ្នាំព្យាបាលជំងឺកូវីដ-១៩ កុំបង្កើនទៅតាមចិត្តចង់របស់ខ្លួន។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានថ្លែងថា «ទីមួយតម្លៃថ្នាំ កុំបង្កើនទៅតាមចិត្តចង់ ព្រោះឥឡូវឃើញ បន្តកន្ទុយគ្នាទៅទិញថ្នាំៗ ព្រោះប្រជាពលរដ្ឋ គាត់មានសមត្ថភាព ដើម្បីនឹងថ្នាំការពារខ្លួនឯង បើនៅក្នុងមន្ទីរពេទ្យអាហ្នឹង គឺពេទ្យព្យាបាលហើយ អត់អីទេ ប៉ុន្តែបើសិនជានៅខ្លះ គេមិនចង់ទៅមន្ទីរពេទ្យ គេទិញថ្នាំ អញ្ចឹងថ្នាំនេះ សុំឲ្យកន្លែងលក់ថ្នាំទាំងអស់ ដែលទទួលបានការអនុញ្ញាត សូមកុំដំឡើងថ្លៃ ទៅតាមចិត្តចង់»។

ទីពីរ. ផ្នែកសុខាភិបាល ត្រូវពិនិត្យមើលថាតើ ថ្នាំហ្នឹងសុទ្ធ ឬមិនសុទ្ធ។ ត្រង់ចំណុចនេះ សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «ទីពីរផ្នែកសុខាភិបាល ត្រូវតែពិនិត្យមើលថា ថ្នាំសុទ្ធ ឬមិនសុទ្ធ ព្រោះអាក្លែងក្លាយនេះ វាកើតឡើងច្រើនណាស់ សូម្បីតែអាលកុលក៏វាក្លែងក្លាយ អាជែលក៏វាក្លែងក្លាយ ស្អីដាក់មក គឺវាក្លែងក្លាយទាំងអស់ គ្រាន់តែយើងចាប់អាល់កុលក្លែងក្លាយអស់មិនតិចទេ នៅពេលមានសេចក្ដីត្រូវការអាល់កុល ឬជែល អញ្ចឹងត្រូវប្រុងប្រយ័ត្នអំពីថ្នាំក្លែងក្លាយ ដែលវាបង្កើតភ្លាមៗមក រួចហើយយកមកលក់ ឲ្យប្រជាពលរដ្ឋរបស់យើងផឹកទៅ មិនត្រឹមតែមិនជាទេ ថែមទាំងខូចសុខភាព ព្រោះ​មិនដឹងវាផ្សំពីអ្វីខ្លះ? តែក្លែងក្លាយវាមិនសុទ្ធ បើសុទ្ធវាមិនក្លែងក្លាយទេ អាហ្នឹងវាមានតែប៉ុណ្ណឹង»៕

អត្ថបទ៖ ឃួន សុភ័ក្រ   

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ១៥ នាទីutes មុន

ក្នុងឆ្នាំ២០២៤ សាលាជាតិរដ្ឋបាលមូលដ្ឋាន បានបណ្ដុះបណ្ដាលមន្រ្តីជាង២ពាន់នាក់

ចរាចរណ៍១៧ នាទីutes មុន

ផ្លូវ ៦០ ម៉ែត្រ ទៀតហើយ! ស្ត្រីម្នាក់ ត្រូវរថយន្តស៊េរីទំនើបបុកពីក្រោយរបួសធ្ងន់

ជំងឺឆ្លង
ព័ត៌មានជាតិ១៩ នាទីutes មុន

អ្នកនាំពាក្យ៖ ក្រសួងដាក់ពង្រាយក្រុមឆ្លើយតបបន្ទាន់ ១៦០នាក់ តាមព្រំដែនទឹក គោក និងអាកាស ទប់ស្កាត់ ជំងឺឆ្លង ថ្មីៗ

ប្រព័ន្ធសុវត្ថិភាព
បច្ចេកវិទ្យា១៩ នាទីutes មុន

អស់បារម្ភរឿង Hack! ប្រើតែប៉ុន្មានក្បាច់ ជួយពង្រឹងប្រព័ន្ធសុវត្ថិភាពកម្មវិធីទូរស័ព្ទកាន់តែរឹងមាំ

ព័ត៌មានជាតិ៣៣ នាទីutes មុន

រដ្ឋមន្ត្រីសុខាភិបាល ណែនាំដល់ថ្នាក់ដឹកនាំគ្រប់កម្រិតយកចិត្តទុកដាក់ខ្ពស់លើការងារអាទិភាពក្នុងឆ្នាំ២០២៥

Sokha Hotels

ព័ត៌មានពេញនិយម