ព័ត៌មានជាតិ
ពលរដ្ឋដែលធ្វើតេស្ដឃើញវិជ្ជមានកូវីដ អាចដាក់ពាក្យសុំទទួលការព្យាបាលតាមផ្ទះ ឬបញ្ជូនទៅមណ្ឌលសុខភាព
ប្រជាពលរដ្ឋដែលធ្វើតេស្តឃើញវិជ្ជមានកូវីដ១៩ សូមដាក់ពាក្យសុំទទួលការថែទាំតាមផ្ទះទៅអាជ្ញាធរភូមិ សង្កាត់ ខណ្ឌ ឫបញ្ជូនទៅមណ្ឌលសុខភាព។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញបានបញ្ជាក់ឱ្យដឹង នៅព្រឹកថ្ងៃទី ២២ កុម្ភៈនេះថា ការដែល ប្រជាពលរដ្ឋស្នើសុំព្យាបាលនៅតាមផ្ទះ គឺយើងមានប្រព័ន្ធការងាររបស់យើងនៅតាមខណ្ឌរួចហើយ ក្រុមការងារនេះនឹងធ្វើការងារជាមួយពួកគាត់ហើយ។

ចំពោះកិច្ចសន្យាយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ គឺប្រជាពលរដ្ឋត្រូវបំពេញពាក្យសុំ ដែលបានបញ្ជាក់ពីគោត្តនាម-នាម អ្នកជំងឺ ថ្ងៃខែឆ្នាំទទួលលទ្ធផល (+)ថ្ងៃខែឆ្នាំកំណើតភេទ អត្តសញ្ញាណប័ណ្ណ/លិខិតឆ្លងដែនជាដើម។
ការស្ម័គ្រចិត្ត និងយល់ព្រមធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះប្រជាពលរដ្ឋត្រូវសហការជាមួយ គ្រូពេទ្យព្យាបាល និងអាជ្ញាធរមូលដ្ឋាន ក្នុងការតាមដានស្ថានភាពសុខភាព ផ្ដល់ព័ត៌មានត្រឹមត្រូវជាប្រចាំ និងគោរព តាមការណែនាំ ក្នុងអំឡុងពេលធ្វើការថែទាំ និងព្យាបាលជំងឺកូវីដ-១៩ នៅផ្ទះ។
អ្នកជំងឺកូវីដ១៩ សមាជិកក្នុងផ្ទះ សន្យាគោរពតាមគោលការណ៍អនុវត្តសម្រាប់អ្នកជំងឺកូវីដ-១៩ នៅតាមផ្ទះ និងគោលការណ៍ស្តីពីការបង្ការ និងការត្រួតពិនិត្យការចម្លងរោគសម្រាប់អ្នកថែទាំដែលផ្ដល់ការថែទាំព្យាបាលនៅតាមផ្ទះ ប្រកបដោយការទទួលខុសត្រូវខ្ពស់។ សន្យាអនុវត្តវិធានសុខាភិបាលក្នុងរយៈពេលព្យាបាលនៅផ្ទះ៖
១. ស្នាក់នៅបន្ទប់ដាច់ដោយឡែកពីសមាជិកគ្រួសារ មានអនាម័យស្អាត និងមានខ្យល់ចេញ-ចូលល្អ។
២. ពាក់ម៉ាស លាងសម្អាតដៃឱ្យបានញឹកញាប់ជាមួយសាប៊ូ និងទឹក ឬអាល់កុល និងរក្សាគម្លាតយ៉ាងតិច ២ម៉ែត្រ។
៣. បរិភោគអាហារមានជីវជាតិគ្រប់គ្រាន់ (សាច់ បន្លែ ផ្លែឈើ) និងពិសាទឹកឱ្យបានច្រើន
៤. តាមដានសុខភាពខ្លួនឯង ឱ្យបានញឹកញាប់ទៀតទាត់ជាប្រចាំ ។
៥. ថែរក្សាសុខភាពផ្លូវចិត្ត និងធ្វើលំហាត់ប្រាណឱ្យបានទៀងទាត់។
៦. ហាមជក់បារី ផឹកស្រា ឬគ្រឿងស្រវឹងផ្សេងៗ ។
៧. ប្រើប្រាស់សម្ភារៈដាច់ដោយឡែក និងបោកគក់ជាមួយសាប៊ូនិងទឹកឱ្យបានត្រឹមត្រូវ។
៨. វេចខ្ចប់សម្រាមចោលឱ្យបានត្រឹមត្រូវ និងដាច់ដោយឡែក។
ក្នុងករណីប្រព្រឹត្តខុសពីវិធានការសុខាភិបាល និងវិធានការរដ្ឋបាល ដែលអាចបណ្ដាលឱ្យចម្លងជំងឺដល់ បុគ្គលដទៃ ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់ស្ដីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលន ជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវនិងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត៕
អត្ថបទ៖ ស្រីរ័ត្ន

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ