ព័ត៌មានជាតិ
ខេត្តកំពង់ស្ពឺ នឹងលើកកម្ពស់ក្រុងច្បារមនឲ្យជាប់ជ័យលាភីផ្ការំដួលជាទីក្រុងស្អាត
រដ្ឋបាលខេត្តកំពង់ស្ពឺត្រៀមខ្លួនជាស្រេច នឹងលើកកម្ពស់ក្រុងច្បារមនឲ្យក្លាយជាទីក្រុងស្អាតមានអនាម័យដើម្បីទទួលបានជ័យលាភីផ្ការំដួល២ទងនៅឆ្នាំ២០២២នេះ។
ក្រុងស្អាតនិងមានអនាម័យល្អ គឺផ្តើមចេញពីយើងទាំងអស់គ្នាបានចូលរួមចំណែកលើកកម្ពស់សោភ័ណភាព ខេត្ត ក្រុង ព្រមទាំងអភិវឌ្ឍសេដ្ឋកិច្ចបៃតង។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម សុខ ភា អភិបាលរងខេត្តកំពង់ស្ពឺ។

ឯកឧត្តម សុខ ភា បានបញ្ជាក់ថា រដ្ឋបាលខេត្តកំពង់ស្ពឺ ប្ដេជ្ញាចិត្តដណ្តើមយកចំណាត់ថ្នាក់ ផ្ការំដួល ២ទងក្នុងការប្រកួតប្រជែងទីក្រុងស្អាតនៅឆ្នាំ២០២២។ រដ្ឋបាលខេត្តនឹងបង្កើនភាពទាក់ទាញក្នុងវិស័យទេសចរណ៍បន្ថែមទៀត ដោយសារវិស័យទេសចរណ៍និងមិនពឹងផ្អែកលើផលិតផលទេសចរណ៍តែមួយមុខនោះទេ។ តែក៏អាស្រ័យលើការអភិវឌ្ឍប្រកបដោយចីរភាព គុណភាពបរិស្ថាន និងមានសេវាសាធារណៈល្អ។
ឯកឧត្តមមានប្រសាសន៍បន្តថា ឆ្នាំកន្លងទៅនៅខ្វះតែ២ពិន្ទុប៉ុណ្ណោះ ខេត្តកំពង់ស្ពឺនឹងបានផ្ការំដួល២ ទងក្នុងការប្រកួតប្រជែងទឹកស្អាត។ ឆ្នាំនេះរដ្ឋបាលខេត្តចង់ដណ្ដើមយកឲ្យបានផ្ការំដួល២ទង តែក៏ទាមទារឲ្យក៏ឲ្យមានការចូលរួមយ៉ាងសកម្មពីគ្រប់បណ្ដាអង្គភាពដែលពាក់ព័ន្ធ។
សូមជម្រាបថា ការរៀបចំតុបតែងលំអមធ្យោបាយដឹកជញ្ជូនសាធារណៈឲ្យស៊ីសង្វាក់គ្នានិងស្របតាមអត្តសញ្ញាណនៅទីក្រុងរួមទាំងភាពទាក់ទាញទេសចរណ៍ដែលជាចំណុចពិសេសមួយរបស់រដ្ឋបាលខេត្តកំពង់ស្ពឺដែលរដ្ឋបាលខេត្តកំពង់ស្ពឺនឹងបន្តអភិវឌ្ឍន៍។
ស្របគ្នានេះខេត្តមានគោលដៅគ្រប់គ្រងសំណល់រឹងរាវ អោយមានប្រសិទ្ធភាពនិងបំផុសប្រជាជនឲ្យចេះបែងចែកសំរាម ដាក់សំរាមក្នុងធុងចេះគ្រប់គ្រងសំណល់មានជាតិគីមីផ្សេងៗពីគ្នានិងឲ្យចេះកែច្នៃសំរាមទៀតផង៕
អត្ថបទ៖ រុងរឿង

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម២ ថ្ងៃ ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ