ព័ត៌មានជាតិ
«អំបិល និងផ្កាអំបិលកំពត» កាន់តែមានតម្លៃជាអន្តរជាតិ ក្រោយចុះបញ្ជីជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ
ក្រសួងពាណិជ្ជកម្ម បាននិងកំពុងអនុវត្តគម្រោងចុះបញ្ជី «អំបិល និងផ្កាអំបិលកំពត» ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ក្លាយជាឧបករណ៍កម្មសិទ្ធិបញ្ញាមួយ ដើម្បីជួយពង្រឹងគុណភាព បង្កើនតម្លៃ និងផ្តល់ទំនុកទុកចិត្តដល់អ្នកប្រើប្រាស់ តាមរយៈប្រព័ន្ធធានារ៉ាប់រងគុណភាពនៃ អំបិល និងផ្កាអំបិលកំពត។ នេះបើតាមការបញ្ជាក់របស់លោក សួន វិជ្ជា ទីប្រឹក្សាក្រសួងពាណិជ្ជកម្ម ប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា។

លោក សួន វិជ្ជា ថ្លែងនៅក្នុងកិច្ចប្រជុំពិភាក្សាលើសេចក្តីព្រាងឯកសារយុទ្ធសាស្ត្រអភិវឌ្ឍវិស័យអំបិលកម្ពុជា ឆ្នាំ២០២២-២០២៦ នាពេលថ្មីៗនេះថា គម្រោងចុះបញ្ជី «អំបិល និងផ្កាអំបិលកំពត» ជាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ ជួយក្នុងការត្រួតពិនិត្យគុណភាព និងស្វែងរកតឹកតាង ដោយសមាគមអន្តរវិជ្ជាជីវៈ (ស្វ័យត្រួតពិនិត្យ (កសិករផ្ទាល់)ការត្រួតពិនិត្យផ្ទៃក្នុង និងអង្គភាពឯករាជ ចេញវិញ្ញាបនបត្រពីខាងក្រៅ ឬអាជ្ញាធរមានសមត្ថកិច្ច) ដើម្បីធានាថា សមាជិកសមាគមបានអនុវត្តអនុលោមតាមសៀវភៅបន្ទុក។

លើសពីនេះទៀត លោក សួន វិជ្ជា បានសង្កត់ធ្ងន់ដូច្នេះថា« ខ្ញុំជឿជាក់ថានឹងមានការនាំចេញ «អំបិល និងផ្កាអំបិលកំពត» ទៅកាន់ទីផ្សារអន្តរជាតិ ដោយសមាជិកសមាគមជាប្រតិបត្តិករ ឬក្រុមហ៊ុនកែច្នៃវេចខ្ចប់»។

សូមបញ្ជាក់ថានាយកដ្ឋានកម្មសិទ្ធិបញ្ញា នៃក្រសួងពាណិជ្ជកម្ម នឹងរៀបចំសិក្ខាសាលាថ្នាក់ជាតិ ដែលមានការចូលរួមពីរដ្ឋបាលខេត្តកំពត-កែប មន្ទីរពាណិជ្ជកម្មខេត្តកំពត-ខេត្តកែប មន្ទីរឧស្សាហកម្ម វិទ្យាសាស្រ្ត បច្ចេកវិទ្យា និងនវានុវត្តន៍ខេត្តកំពត-កែប និងភាគីពាក់ព័ន្ធទាំងអស់ ក្នុងការបង្កើតជាគណៈកម្មការបណ្តោះអាសន្ន ដើម្បីបន្តរៀបចំកិច្ចប្រជុំផ្សេងៗ ស្តីពី ការព្រាងសៀវភៅបន្ទុកអំបិល និងផ្កា អំបិលកំពត ការកំណត់ឈ្មោះម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ តំបន់ផលិតកម្ម កំណត់អំពីលក្ខណៈពិសេសរបស់អំបិល និងផ្កាអំបិលកំពត រូបសញ្ញាម៉ាកសម្គាល់ភូមិសាស្រ្តទំនិញ សៀវភៅលក្ខន្តិកៈសមាគម បទបញ្ជាផ្ទៃក្នុង និងឯកសារពាក់ព័ន្ធផ្សេងៗទៀត៕



-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ ago
កម្មករសំណង់ ៤៣នាក់ ជាប់ក្រោមគំនរបាក់បែកនៃអគារ ដែលរលំក្នុងគ្រោះរញ្ជួយដីនៅ បាងកក
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ករណីបាត់មាសជាង៣តម្លឹងនៅឃុំចំបក់ ស្រុកបាទី ហាក់គ្មានតម្រុយ ខណៈបទល្មើសចោរកម្មនៅតែកើតមានជាបន្តបន្ទាប់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រដ្ឋបាល ត្រាំ ច្រឡំដៃ Add អ្នកកាសែតចូល Group Chat ធ្វើឲ្យបែកធ្លាយផែនការសង្គ្រាម នៅយេម៉ែន
-
ព័ត៌មានជាតិ២ ថ្ងៃ ago
បងប្រុសរបស់សម្ដេចតេជោ គឺអ្នកឧកញ៉ាឧត្តមមេត្រីវិសិដ្ឋ ហ៊ុន សាន បានទទួលមរណភាព
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សត្វមាន់ចំនួន ១០៧ ក្បាល ដុតកម្ទេចចោល ក្រោយផ្ទុះផ្ដាសាយបក្សី បណ្តាលកុមារម្នាក់ស្លាប់
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពូទីន ឲ្យពលរដ្ឋអ៊ុយក្រែនក្នុងទឹកដីខ្លួនកាន់កាប់ ចុះសញ្ជាតិរុស្ស៊ី ឬប្រឈមនឹងការនិរទេស
-
សន្តិសុខសង្គម១ ថ្ងៃ ago
ការដ្ឋានសំណង់អគារខ្ពស់ៗមួយចំនួនក្នុងក្រុងប៉ោយប៉ែតត្រូវបានផ្អាក និងជម្លៀសកម្មករចេញក្រៅ
-
សន្តិសុខសង្គម១៥ ម៉ោង ago
ជនសង្ស័យប្លន់រថយន្តលើផ្លូវល្បឿនលឿន ត្រូវសមត្ថកិច្ចស្រុកអង្គស្នួលឃាត់ខ្លួនបានហើយ