ព័ត៌មានជាតិ
សម្ដេចតេជោ ហ៊ុន សែន ប្រកាសប្រាប់មិត្តបរទេសថា មិនអាចអត់អោនឲ្យអ្នក ដែលប្រមាថប្រពន្ធកូនសម្ដេចជាដាច់ខាត
នៅក្នុងពិធីសម្ពោធបើកការដ្ឋានសាងសង់ ស្ថានីយប្រព្រឹត្តកម្មទឹកកខ្វក់បឹងជើងឯក នាព្រឹកថ្ងៃទី ២២ ខែកុម្ភៈនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចមិនអត់អោនឲ្យអ្នក ដែលប្រមាថប្រពន្ធកូន របស់សម្តេចជាដាច់ខាត ទោះជាស្ថិតក្នុងតម្លៃណា ក៏ដោយ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា «អ្នកឯងប្រមាថប្រពន្ធខ្ញុំថា ជាប្រពន្ធរបស់មេដឹកនាំវៀតណាម កូនរបស់ខ្ញុំជាកូន របស់មេដឹកនាំវៀតណាម បើខ្ញុំមិនប្រតិកម្ម ខ្ញុំមិនមែនជាមនុស្សទេ អញ្ចឹងបានខ្ញុំប្រាប់មេដឹកនាំ ក្នុងប្រទេសមួយចំនួនថា ខ្ញុំអត់ទទួលយកបានទេ ចំណុចនេះ រឿងចង់ទៅជាស្អីទៅចុះ តែរឿងកន្លែងហ្នឹងមួយ អ្នកឯងមិនប៉ះប៉ូវឲ្យខ្ញុំ ខ្ញុំថាទោះបីជាជាតិក្រោយ ក៏ត្រូវតែប្រយុទ្ធគ្នា ពុំអាចទទួលយក ការប្រមាថបែបនេះបានទេ។ ប្រពន្ធកូនរបស់ខ្ញុំ កំសត់ខ្លាំងណាស់ មុនពេលដែលបានមកជួបខ្ញុំវិញ ខ្ញុំមិនដឹងថា ប្រពន្ធ និងកូនខ្ញុំត្រូវស្លាប់ ឬរស់នោះទេ»។
សម្ដេចតេជោនាយករដ្ឋមន្រ្តី បានអះអាងទៀតថា នៅវេលាម៉ោង ៧ព្រឹក ថ្ងៃទី២៤ ខែកុម្ភៈ ខាងមុខនេះ សម្ដេចនឹងមានរឿងខ្លីមួយ ដែលគេមិនធ្លាប់បានលឺ និងមិនធ្លាប់បានស្តាប់ នៅក្នុងបណ្ដាញហ្វេសប៊ុករបស់សម្ដេច ហើយនោះគឺជាខួបលើកទី ៤៣ នៃការជួបគ្នាឡើងវិញរវាងសម្ដេច និងភរិយា។ ដូច្នេះការប្រមាថមួយនេះ មិត្តភ័ក្កិបរទេសទាំងឡាយត្រូវយល់ សម្តេចនឹងមិនអនុញ្ញាត ហើយក៏មិនយល់ព្រមជាមួយការប្រមាថបែបនេះ នោះទេ។
សម្ដេចតេជោ ហ៊ុន សែន បានលើកឡើងថា សម្តេចអាចហៅមេដឹកនាំខ្មែរក្រហម ចូលមកហូបបាយនៅផ្ទះជាមួយគ្នា តែសម្តេចមិនអាចទទួលយក នូវការប្រមាថធុននេះបានទេ និយាយឲ្យជាក់លាក់។ បើត្រូវធ្វើសកម្មភាពយោធាឡើងវិញ ក៏ហ៊ានធ្វើ ពីព្រោះនេះមិនមែនជារឿងធម្មតា ពេកទេ។ ទោះជាយ៉ាងណា ការលើកឡើងនេះ សម្តេចតេជោនាយករដ្ឋមន្រ្តី មិនបានបង្ហាញឈ្មោះអ្នកប្រមាថនោះទេ៕
អត្ថបទ៖ កោះកែវ
![](https://www.kampucheathmey.com/wp-content/uploads/2022/02/100-4-1024x614.png)
![](https://kampucheathmey.com/wp-content/uploads/2020/12/1-01-2-01-1.png)
-
សន្តិសុខសង្គម២ ថ្ងៃ ago
Breaking News៖ អគ្គិភ័យកំពុងឆេះក្លឹបមួយកន្លែងនៅជិតវត្តឬស្សីសាញ់(មានវីដេអូ)
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ព័ត៌មានបន្ថែម៖ មានមនុស្ស៣នាក់រងរបួសក្នុងហេតុការណ៍ឆេះក្លឹប
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ការស្លាប់របស់ពិធីការនី កូរ៉េ ដោយសារតែទ្រាំទ្រសម្ពាធ និងការធ្វើបាបពីមិត្តរួមការងារលែងបាន
-
សន្តិសុខសង្គម៧ ថ្ងៃ ago
Update! ដុំដែក៣ដុំដែលធ្លាក់បុកទម្លុះប្លង់សេផ្ទះប្រជាពលរដ្ឋ គឺកើតចេញពីផ្ទុះម៉ូទ័រស្តុកប្រេងរបស់ឧកញ៉ាម្នាក់
-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សម្ដេចតេជោ ស្នើឱ្យតុលាការចាត់ការលើសំណុំរឿង Mr Seth អ្នករៀបចំធ្វើបាតុកម្ម ១៨ សីហា ក្រោយបុគ្គលនេះក្បត់សន្យា
-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
បានឱកាសចូលសម្តែងជាថ្មី តាចេក ស៊ូកើយអង្រឹងនៅចេតីយ៍រង់ចាំថតរឿងខ្មោច
-
បច្ចេកវិទ្យា៦ ថ្ងៃ ago
ធ្វើម៉េច ទើបធ្វើឱ្យទូរស័ព្ទដៃ នៅតែកាន់ថ្មបានល្អ ទោះប្រើយូរក៏ដោយ?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ត្រាំ តម្រូវឲ្យអ៊ុយក្រែន យកធនធានរ៉ែកម្រមកដោះដូរ បើចង់បានជំនួយអាមេរិក តទៀត