Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខេត្តកណ្តាល អំពាវនាវឲ្យអាណាព្យាបាលនាំកូនចៅមានអាយុពី៣ដល់ក្រោម៥ឆ្នាំ ទៅ​ទទួលការចាក់វ៉ាក់សាំងជំងឺកូវីដ-១៩​

បានផុស

នៅ

រដ្ឋបាល​ខេត្តកណ្តាល បានអំពាវនាវដល់មាតាបិតា អាណាព្យាបាល ត្រូវនាំ​កូនចៅ​ឬ​សាច់ញាតិ ដែលមាន​អាយុ​ចាប់ពី​៣​ឆ្នាំ រហូតដល់​អាយុ​ក្រោម​៥​ឆ្នាំ ទៅ​ទទួល​ការចាក់​វ៉ាក់សាំង​ការពារជំងឺកូ​វីដ​១៩ អោយបាន​គ្រប់ៗ​គ្នាកុំបី​ខាន ចាប់ពី​ថ្ងៃទី​២១​កុម្ភ​:​នេះតទៅ​ តាម​កាលបរិច្ឆេទ និង​ទីតាំង​ដែល​បានកំណត់។

រដ្ឋបាលខេត្តបានបញ្ជាក់ថា មាតាបិតាត្រូវ​ភ្ជាប់​មកជា​មួយនូវ​ឯកសារ​ដូចជា​ សំបុត្រកំណើត ឬ​សំបុត្រ​បញ្ជាក់​កំណើត ឬ​សៀវភៅ​ស្នាក់នៅ ​ឬ​សៀវភៅ​គ្រួសារ​ឬលិខិតឆ្លងដែន​។

ជាមួយគ្នានេះ មាតាបិតា​អាណាព្យាបាលដែលបាននាំកូនចៅមកទទួលចាក់វ៉ាក់សាំងការពារជំងឺ កូវីដ-១៩ នេះ ត្រូវ​ប្រកាន់​ខ្ជាប់​វិធានការ ៣​កុំ​និង​៣​ការពារ និង​វិធានការ​របស់​ក្រសួងសុខាភិបាល ដើម្បីធានា​ភាពរលូន និង​គ្រប់គ្រង​សណ្តាប់ធ្នាប់​បានល្អ ក្នុង​ដំណើរការ​អនុវត្ត​យុទ្ធនា​ការចាក់​វ៉ាក់សាំង​នេះ​ និង​ទទួលបាន​លទ្ធផលល្អប្រសើរ​បំផុត​៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

Sokha Hotels

ព័ត៌មានពេញនិយម