Connect with us

ព័ត៌មានជាតិ

ដើមទំពាំងព្រិច​ គេ​យក​មក​ធ្វើ​ម្ហូប​មាន​រស​ជាតិឆ្ងាញ់​ពិសេស

បានផុស

នៅ

រុក្ខជាតិព្រៃមួយប្រភេទ ដែលគេហៅថា ទំពាំងព្រិចនៅប៉ុន្មានថ្ងៃមកនេះ មានភ្លៀងកក់ខែ វាបានចាប់ផ្តើមដុះ ត្រូវបានអ្នកស្រុក កាត់យកមកធ្វើម្ហូប និងលក់នៅលើទីផ្សារខេត្តស្ទឹងត្រែង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អ្នកភូមិបាននិយាយថា ជាច្រើនឆ្នាំកន្លងមកគេហាក់បីដូចមិនចាប់អារម្មណ៍ពីបន្លែព្រៃមួយមុខនេះទេ តែពេលនេះទំពាំងព្រិច បានក្លាយជាម្ហូបអាហារដ៏ពិសេសលក់នៅលើទីផ្សារ។

ទំពាំងព្រិចត្រូវបានគេប្រទះឃើញដុះតាមព្រៃព្រិចព្រៃរបោះ ក្នុងខេត្តសម្បូរព្រៃឈើ ដូចជាខេត្តស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជាដើម។

អ្នកភូមិបាននិយាយបន្តទៀតថា នៅនៅពេលមានភ្លៀងកក់ខែ ឬដើមខែវស្សាមានភ្លៀងធ្លាក់ម្ដងពីរដងនៅក្នុងព្រៃ ធ្វើឱ្យធនធានធម្មជាតិ ជីវៈចម្រុះ លូតលាស់ ស្រស់បំព្រង។

ដើមទំពាំងព្រិច ដែលកំពុងតែបញ្ចេញបណ្ដូលខ្ចីគួរជាទីគយគន់បានផ្លាស់ប្តូរតាមរដូវកាលធម្មជាតិត្រូវអ្នកស្រុកដើរកាត់យកមកធ្វើម្ហូប និងសល់ពីការហូប បានយកទៅលក់នៅលើទីផ្សារ។

អ្នកភូមិបានបន្តថាទំពាំងព្រិច  យើងអាចយកធ្វើជាម្ហូបមានដូចជា ធ្វើអន្លក់ (ទឹកគ្រឿង) ចុចប្រហុកជាមួយម្ជូរក្រសាំង ស្ងោរទំពាំង ឆា សម្លប្រហើរម្សៅ សម្លខ្ទិះដូង ខជើងជ្រូក ធ្វើជ្រក់ទំពាំងព្រិច។

ទំពាំងព្រិចមិនត្រឹមធ្វើជាម្ហូបសម្រាប់មនុស្សទេក៏ជាចំណីសម្រាប់សត្វព្រៃដូចជាសត្វទន្សោង សត្វឈ្លូស ជ្រូកព្រៃ-ល-ដែលកំពុងរស់នៅក្នុងតំបន់ដែនជម្រកសត្វព្រៃធម្មជាតិផងដែរ៕

អត្ថបទ៖ ងិនលីម

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

ព័ត៌មានជាតិ៩ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ រួមគ្នាលើកកម្ពស់គុណតម្លៃអំណានសម្រាប់គុណភាព នៃជីវិត គឺជាការឆ្លើយតបប្រធានបទទិវាជាតិអំណានលើកទី ១០ ឆ្នាំ ២០២៥

នាយ តឿ
ជីវិតកម្សាន្ដ១០ នាទីutes មុន

ក្រុមសម្តែង នាយ តឿ ចេញមុខសុំទោស និងសន្យាបញ្ឈប់សកម្មភាពធ្វើឱ្យប៉ះពាលតម្លៃព្រះពុទ្ធសាសនា

ស្ពានអាកាស «មរតកតេជោ»
ព័ត៌មានជាតិ១៥ នាទីutes មុន

ស្ពានអាកាស «មរតកតេជោ»នឹងដាក់ឲ្យប្រើប្រាស់​​បណ្តោះអាសន្នមុនថ្ងៃបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ

ព័ត៌មានជាតិ១៧ នាទីutes មុន

ខែកុម្ភៈ​គម្រោង​វិនិយោគ​ធំ​ជាង​គេ​ ចាយទុនប្រមាណ ៣៣ លាន​ដុល្លារ នៅ​ខេត្តកំពង់ឆ្នាំង

សេដ្ឋកិច្ច១៧ នាទីutes មុន

រដ្ឋាភិបាលអនុម័តគម្រោងវិនិយោគ​ ១១២ ជាមួយ​ទុន​ ១ ពាន់លានដុល្លារ

សន្តិសុខសង្គម១៣ ម៉ោង មុន

ឆ្លង​ចរន្តអគ្គិភ័យ​ឆាបឆេះ​ផ្ទះ​ប្រជាពលរដ្ឋ​អស់​៣ខ្នង ​នៅខណ្ឌ​ដង្កោ​

ព័ត៌មានអន្ដរជាតិ៤ ម៉ោង មុន

កប៉ាល់២គ្រឿងបុកគ្នា ធ្លាយប្រេងយន្តហោះនិងសារធាតុគីមី ចូលសមុទ្រខាងជើង បង្កហានិភ័យធ្ងន់ធ្ងរ

ព័ត៌មានអន្ដរជាតិ៥៧ នាទីutes មុន

អតីត​ប្រធានាធិបតី​ហ្វីលីពីន លោក Duterte ត្រូវ​​បាន​ចាប់​ខ្លួន ពី​បទ​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

ព័ត៌មានជាតិ១៦ ម៉ោង មុន

ការផ្សាយថាយុវតីម្នាក់ស្លាប់ព្រោះពត់ធ្មេញ៖ គណៈទន្តពេទ្យកម្ពុជា ចេញមកបញ្ជាក់ថាអ្នកជំងឺស្លាប់ព្រោះជំងឺពីកំណើត

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

កូរ៉េ​ខាង​ជើង​បាញ់​មីស៊ីលចូល​សមុទ្រ​លឿង ខណៈ​អាមេរិក​-កូរ៉េ​ខាង​ត្បូងកំពុង​ធ្វើ​សមយុទ្ធ​

Sokha Hotels

ព័ត៌មានពេញនិយម