ព័ត៌មានជាតិ
សត្វទន្សោង ក្នុងសហគមន៍ព្រៃឈើប្រាំបីមុំ នៅតែរងការគំរាមកំហែងពីព្រានព្រៃ
សត្វទន្សោងព្រៃដ៏កម្រ និងស្ទើរផុតពូជដែលកំពុងរស់នៅក្នុងសហគមន៍ព្រៃឈើប្រាំបមុំ ស្រុកថ្ពង ខេត្តកំពង់ស្ពឺ នៅបន្តរងការគំរាមកំហែងពីសំណាក់ក្រុមព្រានព្រៃដាក់ពង្រាយអន្ទាក់រាប់ពាន់ក្នុងព្រៃតំបន់អភិរក្សទោះបីជាក្រុមមន្ត្រីសហគមន៍ចុះល្បាត និងដោះយកអន្ទាក់ទាំងនោះយ៉ាងក៏មិនចេះអស់ឡើយ ។

សកម្មភាពក្រុមព្រានព្រៃដាក់អន្ទាក់ និងបរបាញ់សត្វព្រៃដោយខុសច្បាប់នេះ បានគំរាមកំហែងយ៉ាងធ្ងន់ធ្ងរចំពោះសត្វព្រៃដ៏កម្ររបស់កម្ពុជាយើង ដើម្បីទប់ស្កាត់ ថែរក្សាសត្វព្រៃបានគង់វង់ លុះត្រាតែមានការចូលរួមទាំងអស់គ្នា ទាំងប្រជាពលរដ្ឋ អាជ្ញាធរមូលដ្ឋាន ស្ថាប័នរដ្ឋដែលពាក់ព័ន្ធ និងអង្គការការពារសត្វព្រៃផងដែរ ។

មន្ត្រីសហគមន៍ព្រៃឈើប្រាំបីមុំ បានប្រាប់ឲ្យដឹងថា កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២២ កន្លងមកថ្មីៗនេះ ក្រុមមន្ត្រីសហគមន៍រួមសហការជាមួយអង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជា បានចុះល្បាតព្រៃដើម្បីពិនិត្យមើលសត្វទន្សោងដែលកំពុងរសនៅក្នុងសហគមន៍ព្រៃឈើប្រាំបីមុំ ដោយបង្ហោះត្រូនប្រទះឃើញសត្វទន្សោងមួយហ្វូងតូចមានចំនួនប្រមាណ ២០ក្បាល។ មន្ត្រីសហគមន៍ បានបន្តទៀតថា សត្វទន្សោងទាំងនេះ ពួកវាចូលចិត្តរស់នៅជាហ្វូងៗបែបនេះ ដែលក្នុងមួយហ្វូងមានចាប់ពី ១៥ ក្បាលទៅជាង ៣០ ក្បាលតាមហ្វូងតូច និងហ្វូងធំ ។


មន្ត្រីសហគមន៍ព្រៃឈើប្រាំបីមុំ បានប្រាប់ថា បច្ចុប្បន្ននេះ យើងសង្កេតឃើញមានវត្តមានសត្វទន្សោងមានចន្លោះ ១១០ ទៅ ១៣០ ក្បាលកំពុងរស់នៅក្នុងព្រៃសហគមន៍។ សត្វទន្សោងទាំងនោះ ងាយរងគ្រោះបំផុតពេលដែលពួកវាចេញពីព្រៃសហគមន៍ទៅរកចំណី និងទឹកផឹកក្នុងចម្ការអំពៅ ព្រោះនៅទីនោះសម្បូរទៅដោយអន្ទាក់របស់ព្រានព្រៃទើបជាញឹកញាប់សត្វទន្សោងរបស់យើងតែងទើបតែជាប់អន្ទាក់ខ្លះក៏ស្លាប់ និងរបួស ។


មន្ត្រីសហគម៍ព្រៃឈើ បានបញ្ជាក់ថា សព្វថ្ងៃនេះ ព្រៃសហគមន៍ប្រាំបីមុំ ដែលជាជម្រកសត្វព្រៃគ្រប់ប្រភេទមានទំហំប្រមាណជាង ១២០០ ហិកតា ហើយក្នុងមួយសប្តាហ៍មន្ត្រីរបស់យើងចុះល្បាតព្រៃបីទៅបួនដងយ៉ាងតិច និងបានប្រទះឃើញអន្ទាក់របស់ព្រានហើយដោះយកចេញជាហូរហែ ដើម្បីដុតបំផ្លាញចោល ឬរក្សាទុកជាភស្តុតាងជាដើម ។

ក្រុមមន្ត្រីសហគមន៍ បានអំពាវនាវដល់ប្រជាពលរដ្ឋចូលរួមជាមួយអាជ្ញាធរ ស្ថាប័នជំនាញពាក់ព័ន្ធ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ដើម្បីការពារ និងអភិរក្សសត្វព្រៃដ៏កម្រទាំងនោះឲ្យបានគង់វង់ ត្រូវបញ្ឈប់ការបរបាញ់សត្វ ឬដាក់អន្ទាក់ចាប់យកសត្វព្រៃតទៅទៀត ព្រាះពួកគេស្ទើរតែផុតពូជទៅហើយ ។

បច្ចុប្បន្ន ក្រុមមន្ត្រីសហគមន៍ព្រៃឈើប្រាំមុំ មានលទ្ធការពារសត្វព្រៃក្នុងសហគមន៍បានដោយសារមានជំនួយគាំទ្រសប្បុរសជន អាជ្ញាធរមូលដ្ឋាន រដ្ឋបាលខេត្តកំពង់ស្ពឺ និងអង្គការសម្ព័ន្ធមិត្តសត្វព្រៃកម្ពុជាផងដែរ ៕
អត្ថបទ៖ ភួង រដ្ឋា

-
សន្តិសុខសង្គម៤ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៣ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម២ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ១៨ ម៉ោង ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជា នឹងបន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ដល់ថ្ងៃទី៥មេសា