ព័ត៌មានជាតិ
រដ្ឋមន្ត្រីមហាផ្ទៃ ណែនាំប៉ុស្ដិ៍នគរបាលទាំងអស់ ត្រូវបម្រើសេវាជូនពលរដ្ឋឱ្យបានល្អប្រសើរ
សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រក្រសួងមហាផ្ទៃ បានណែនាំដល់ប៉ុស្ដិ៍នគរបាលរដ្ឋបាល ឃុំ-សង្កាត់ទាំងអស់ ត្រូវពង្រឹងគុណភាព និងអាកប្បកិរិយា ក្នុងការបម្រើសេវាសន្តិសុខ និងសេវាចាំបាច់នានាជូនដល់ប្រជាពលរដ្ឋឱ្យបានល្អប្រសើរ។

ថ្លែងក្នុងវពិធីបើកសន្និបាតត្រួតពិនិត្យលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលទ្ធផលការងារប្រឡងប្រណាំងអនុវត្តគោលនយោបាយ “ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព” នាព្រឹកថ្ងៃទី២២ ខែកុម្ភៈនេះ នៅសណ្ឋាគាររ៉េស៊ីដង់សុខាភ្នំពេញ សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍បន្តថា ការបម្រើសេវាសន្តិសុខ និងសេវាតម្រូវការចាំបាច់នានា ក៏ត្រូវបានពង្រឹងគុណភាព សមត្ថភាព ក៏ដូចជាការកែលម្អជាប្រចាំនូវរបៀបរបប និងអាកប្បកិរិយាធ្វើការងាររបស់មន្ត្រីប៉ុស្តិ៍នគរបាលរដ្ឋបាល ឃុំ សង្កាត់ និងការជំរុញចលនាអនុវត្តគោលនយោបាយជាតិ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាព បានធ្វើឱ្យប្រជាពលរដ្ឋគាំទ្រ និងចូលរួមយ៉ាងសកម្មក្នុងការថែរក្សាសន្តិសុខ និងសុវត្ថិភាពនៅមូលដ្ឋាន។

សម្ដេចក្រឡាហោមបានថ្លែងកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះ កងកម្លាំងនគរបាលជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិ កាលពីឆ្នាំ២០២១ កន្លងទៅនេះ បានខិតខំពុះពារ រែកពុនការងារនានាជាច្រើន ប្រកបដោយការទទួលខុសត្រូវខ្ពស់ក្នុងការរក្សាសន្តិសុខសណ្តាប់ធ្នាប់សង្គម ការចូលរួមអនុវត្តដោយផ្ទាល់នូវវិធានការនានារបស់រាជរដ្ឋាភិបាលក្នុងការប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេស ដោះស្រាយជីវភាពប្រជាពលរដ្ឋដែលទទួលរងផលប៉ះពាល់ដោយជំងឺកូវីដ-១៩។

នាយឧត្តមសេនីយ៍ ប៉ោ ភក្តិ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋាន ក្រសួងមហាផ្ទៃ បានបញ្ជាក់ឱ្យដឹងថា នៅក្នុងឆ្នាំ២០២១ ការិយាល័យប្រជាពលរដ្ឋនៃរដ្ឋបាលរាជធានី-ខេត្ត ទាំង ២៥គោលដៅ បានទទួលបណ្តឹង និងព័ត៌មានផ្សេង ចំនួន ១ ៤១៧ ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច ៨៨៥ករណី បណ្តឹងក្រៅសមត្ថកិច្ច ២៧០ករណី និងព័ត៌មានផ្សេងៗ ចំនួន ៣៣ករណី។ ដោយឡែកការិយាល័យប្រជាពលរដ្ឋ ក្រុង ស្រុក ខណ្ឌ ១២០គោលដៅ ទទួលបានបណ្តឹង និងព័ត៌មានផ្សេងៗ បានចំនួន ១១ ៩០៩ករណី ក្នុងនោះបណ្តឹងក្នុងសមត្ថកិច្ច ៣០៥ករណី បណ្តឹងក្រៅសមត្ថកិច្ច ២១៨ករណី និងព័ត៌មានផ្សេងៗ ១១ ៣៨៦ ករណី៕
អត្ថបទ៖ សំអឿន

-
សន្តិសុខសង្គម៦ ថ្ងៃ ago
មនុស្ស៩នាក់ស្លាប់ក្នុងគ្រោះថ្នាក់ចរាចរណ៍នាថ្ងៃទី២នៃពិធីបុណ្យចូលឆ្នាំថ្មី
-
ចរាចរណ៍៧ ម៉ោង ago
ស្នងការរងខេត្តឧត្ដរមានជ័យម្នាក់ គាំងបេះដូងស្លាប់ពេលបើកបររថយន្ដ រួចជ្រុលបុករថយន្តមួយគ្រឿងទៀត
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខេត្ត Phuket របស់ថៃរងការវាយប្រហារដោយទឹកជំនន់ភ្លាមៗ ក្រោយមានភ្លៀងធ្លាក់ខ្លាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
រុស្ស៊ី បង្ហាញឈ្មោះ៤ប្រទេស ដែលនឹងភ្លក់គ្រាប់របស់ខ្លួនមុនគេ ពេលផ្ទុះសង្គ្រាមធំ
-
សុខភាព១ ថ្ងៃ ago
ដំណឹងល្អ! កម្ពុជានឹងដាក់ឱ្យប្រើប្រាស់ថ្នាំព្រឹបប្រភេទចាក់បង្ការ មុនពេលប្រឈមនឹងការឆ្លងមេរោគអេដស៍ នៅខែឧសភា ខាងមុខ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ត្រាំ ប្រកាសថា អាចនឹងលែងជួយបញ្ចប់សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន បើមើលទៅ ពិបាកពេក
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ខ្លះៗអំពីរថយន្តដែលលោក ស៊ី ជីនពីង យកពីចិនមកជិះនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សង្ក្រាន្ត៥ថ្ងៃនៅថៃ គ្រោះថ្នាក់ចរាចរណ៍ សម្លាប់មនុស្ស ១៧១នាក់